ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តចុះពិនិត្យស្ថានភាពទឹកស្ទឹងក្រាំងពន្លៃ នៅចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ

16 ម៉ោង មុន

ខេត្តកំពង់ឆ្នាំង៖ កំណាត់ផ្លូវជាតិលេខ៥ (ចាស់) នៅម្ដុំរូបសំណាកព្រះគោព្រះកែវ ត្រង់ចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ រងផលប៉ះពាល់ដោយសារជំនន់ទឹកស្ទឹងក្រាំងពន្លៃ។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថានៅព្រឹកថ្ងៃ​ទី៦ ខែកញ្ញា…

ខេត្តកំពង់ឆ្នាំង៖ កំណាត់ផ្លូវជាតិលេខ៥ (ចាស់) នៅម្ដុំរូបសំណាកព្រះគោព្រះកែវ ត្រង់ចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ រងផលប៉ះពាល់ដោយសារជំនន់ទឹកស្ទឹងក្រាំងពន្លៃ។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថានៅព្រឹកថ្ងៃ​ទី៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានចុះពិនិត្យស្ថានភាពទឹកស្ទឹងក្រាំងពន្លៃ នៅចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ដែលបានហក់ឡើងកាលពីម្សិលមិញ បណ្តាលឱ្យទឹកហូរកាត់ដោយអន្លើលើកំណាត់ផ្លូវជាតិលេខ៥ (ចាស់) នៅម្ដុំរូបសំណាកព្រះគោព្រះកែវ។

ចាប់តាំងពីថ្ងៃម្សិលមិញ ឯកឧត្ដម អភិបាលខេត្ត បានចាត់ឱ្យក្រុមការងារច្រកដីទប់ទឹកការពារតួផ្លូវ បញ្ជូនគ្រឿងចក្រជីកបើកមុខទឹក និងជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋធ្វើដំណើរ។

ឯកឧត្ដមក៏បានចាត់ឱ្យក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពទឹកនៅតំបន់ប៉ែកខាងលើ និងឱ្យបន្តតាមដានស្ថានភាពទឹកដោយប្រុងប្រយ័ត្នខ្ពស់បំផុត។

ចំពោះស្ថានភាពទឹកនៅចំណុចផ្លូវជាតិលេខ៥ (ចាស់) ពេលនេះបានស្រកបន្តិចលែងហូរកាត់ផ្លូវ ប៉ុន្តែក្រុមការងារនៅតែបន្តប្រុងប្រយ័ត្នខ្ពស់ ដោយសារភ្លៀងអាចនឹងបន្តធ្លាក់ច្រើន ហើយបរិមាណទឹកក្នុងអាងអន្លង់ជ្រៃនៅតំបន់ប៉ែកខាងលើ កំពុងកើនឡើងខ្ពស់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ