ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចូល​ចិត្ត​ទៅ​កែ​សម្ផស្ស​ក្រៅប្រទេស សូម​ប្រយ័ត្ន​ប៉ះ​ចំ​ពេទ្យ​បោ.កប្រាស់

2 ម៉ោង មុន

ពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​ចូល​ចិត្ត​កែរ​សម្ផស្ស​នៅ​ក្រៅប្រទេស​។ ប៉ុន្តែ​សូម​បងប្អូន​ប្រយ័ត្ន​ផង ព្រោះ មាន​សេចក្តីរាយការណ៍​អំពី​គ្លីនិក​កែរ​សម្ផស្ស​ខុសច្បាប់​ដែល​អា​ជ្ញ​ធរ​របស់​គេ​បាន​ចុះ​បង្ក្រាប​។ សារព័ត៌មាន VN Express បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី ០៦ ខែកញ្ញា​ថា…

ពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​ចូល​ចិត្ត​កែរ​សម្ផស្ស​នៅ​ក្រៅប្រទេស​។ ប៉ុន្តែ​សូម​បងប្អូន​ប្រយ័ត្ន​ផង ព្រោះ មាន​សេចក្តីរាយការណ៍​អំពី​គ្លីនិក​កែរ​សម្ផស្ស​ខុសច្បាប់​ដែល​អា​ជ្ញ​ធរ​របស់​គេ​បាន​ចុះ​បង្ក្រាប​។

សារព័ត៌មាន VN Express បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី ០៦ ខែកញ្ញា​ថា ប៉ូ​លី​ស​នៅ​ទីក្រុង​ហូ​ជី​មិ​ញ​បាន​ចាប់ខ្លួន​ម្ចាស់​គ្លីនិក​កែ​សម្ផស្ស​ដែល​គ្មាន​អាជ្ញាប័ណ្ណ​មួយ​កន្លែង ដោយ​ចោទប្រកាន់​ថា​បាន​ទាក់ទាញ​អតិថិជន​រាប់រយ​នាក់​ដោយ​ខុសច្បាប់ ហើយ​ទទួល​បាន​ប្រាក់​ចំណូល​ដល់​ទៅ​ជាង ៣៨ ម៉ឺន​ដុល្លារ មុន​ពេល​អាជ្ញាធរ​រក​ឃើញ​ការ​ពិត​។

ពាក់ព័ន្ធ​នឹង​គ្លីនិក​មួយ​នេះ អាជ្ញាធរ​វៀតណាម​បាន​និយាយ ថា ស្ត្រី​ម្នាក់​ឈ្មោះ ង្វៀ​ន ធី​ហ៊ួ​ង (Nguyen Thi Huong) អាយុ ៣២ ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​រួម​ជាមួយ​បក្ខពួក​ពីរ​នាក់​គឺ ង្វៀ​ន មិ​ញ​ខា​យ (Nguyen Minh Khai)​និង ឌួ​ង តាន់​ឡុ​ង (Duong Tan Long) ពី​បទ​ឆបោក​អតិថិជន​។

គ្លឺ​និក​នោះ​មានឈ្មោះ​ថា ហូ ភី​តា​ល់ SW (Ho.pital SW) ដែល​មា​នទី​តាំងនៅ​ផ្លូវ កាវ ថា​ង (Cao Thang) ក្រុង​ហូ​ជី​មិ​ញ ដែល​បើក​ទទួល ធ្វើការ​វះកាត់​ផ្នែក​វេជ្ជសាស្ដ្រ កែ​សម្ផស្ស​និង​សេវាកម្ម​ផ្សេង​ៗ​ទៀត ហើយ​ធ្វើការ​ឃោសនា​តាម​បណ្តាញ​សង្គម​បោកប្រាស់​អតិថិជន ។

មក​ដល់​ពេល​នេះ​ក្រៅពី​វេជ្ជសាស្ត្រ​ទូទៅ ក៏​មាន​ប្រជាពលរដ្ឋ​កម្ពុជា​គួរសម​ដែរ​បាន​ធ្វើ​ដំណើរ​ទៅ​វៀតណាម ដើម្បី​ទទួល​សេវាកម្ម​កែ​សម្ផស្ស​នេះ​។ ដូច្នេះ​មុន​នឹង​ចេញ​ទៅ​ស្វែងរក​សេវាកម្ម​វេជ្ជសាស្ត្រ​នៅ​ទីនោះ គប្បី​ដឹង​សាវតា​មន្ទីរពេទ្យ ឫ គ្លីនិក​ឲ្យ​ច្បាស់លាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ