ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​នគរបាល​ភ្នំពេញ បញ្ជា​ឲ្យ​ឃាត់ខ្លួន​ជន​ក្លែងបន្លំ​ជា​ប៉ូលិសដើរទារ​លុយ និង​សុំ​ស្រា​បៀរ​ពី​ពលរដ្ឋ​នៅ​ច្បារ​អំពៅ ពេលភ្ជុំបិណ្ឌ

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃ​ទី​០៦ កញ្ញា ២០២៥​នេះ​ថា ៖ ថ្មី​ៗ​នេះ​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃ​ទី​០៦ កញ្ញា ២០២៥​នេះ​ថា ៖ ថ្មី​ៗ​នេះ​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា គឺ​មាន​បុរស​ម្នាក់​បាន​ពាក់​ឯកសណ្ឋាន​នគរបាល ដើរទារ​លុយ​ប្រជាពលរដ្ឋ លក់​អីវ៉ាន់​តាម​ផ្ទះ​និង​សុំ​ស្រា​បៀរ ទឹកក្រូច នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ក្នុង​ខណ្ឌ​ច្បារ​អំពៅ ។

ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នោះ​ហើយ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ទៅ​លោក​អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់ ចំពោះ​ករណី​ខាងលើ​នេះ ។

អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ក៏​បាន​ស្រាវជ្រាវ និង​បដិសេធ​ថា ជន​ខាងលើ​នោះ មិនមែន​មន្ត្រី នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​នោះ​ទេ ជា​ជន​រូប​នេះ​ក្លែងបន្លំ​ជា​នគរបាល ទៅ​ធ្វើ​សកម្មភាព​ខុសច្បាប់ បង្ក​ប៉ះពាល់​កិត្តិយស​នគរបាល​ជាតិ ។

​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ ក៏​បាន​បញ្ជា​លោក​អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ត្រូវ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់ ដើម្បី​ស្វែងរក​ឃាត់ខ្លួន​ជន​រូប​នេះ យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ