ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កៅស៊ូតង់ចំនួន១៥០ ចែកជូនដល់កងកម្លាំងជួរមុខប្រើប្រាស់ក្នុងរដូវធ្លាក់ភ្លៀង

2 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តឧត្តរមានជ័យ ៖ កៅស៊ូ​តង់​ចំនួន​១៥០ ដែល​ជា​អំណោយ​របស់​ឯកឧត្តម ប៉ាន់​ខែ​ម ប៊ុ​ន​​ថន នាយករង​ខុទ្ទកាល័យ​សម្តេច​ធិ​បតីនាយក​រដ្ឋមន្ត្រី រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត បាន​នាំ​យក​ទៅ​ចែកជូន​ដល់​កងកម្លាំង​ជួរ​មុខ​នៅ​ពេល​រដូវភ្លៀង​ធ្លាក់នេះ…

ខេត្តឧត្តរមានជ័យ ៖ កៅស៊ូ​តង់​ចំនួន​១៥០ ដែល​ជា​អំណោយ​របស់​ឯកឧត្តម ប៉ាន់​ខែ​ម ប៊ុ​ន​​ថន នាយករង​ខុទ្ទកាល័យ​សម្តេច​ធិ​បតីនាយក​រដ្ឋមន្ត្រី រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត បាន​នាំ​យក​ទៅ​ចែកជូន​ដល់​កងកម្លាំង​ជួរ​មុខ​នៅ​ពេល​រដូវភ្លៀង​ធ្លាក់នេះ ។

ការ​ចែក​ជូន​នេះ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​១២ ខែសីហា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​ចំណុច​រង្វង់​មូល​ច្រក​ជប់​គគីរ ស្ថិត​ក្នុងស្រុក​បន្ទាយ​អំពិល ។លោក សេង រាជ​សី ថ្លែង​ថា អំណោយ​កៅស៊ូ​តង់​ចំនួន​១៥០ មួយ​ៗ​មាន​ទំហំ​៣​ម៉ែត្រ​គុណ​៤​ម៉ែត្រ គឺជា​អំណោយ​របស់​ឯកឧត្តម ប៉ាន់​ខែ​មប៊ុ​ន​ថន រួម​ជាមួយ​លោក យ៉ា គឹ​ម​ហ៊ុយ លោក ឌឹ​ម សំបូរ និង​ក្រុម​គ្រួសារ នាំ​យក​មក​ចែក​ជូន​ដល់​កងកម្លាំង​ជួរ​មុខ​ទិស​ទី​៣ នៅ​ជួរ​ភ្នំ​ដងរែក ក្នុងភូមិ​សាស្ត្រ​ច្រក​ជប់​គគីរ ប្រាសាទ​តា​ក្របី និង​ប្រាសាទតាមាន់ធំ ។លោក​បន្ត​ថា នេះ​ជា​លើ​ទី​២​ហើយ​ដែល​ឯកឧត្តម ប៉ាន់​ខែ​ម ប៊ុ​ន​ថន ឱ្យ​ក្រុមការងារ​នាំ​យក​អំណោយ​មាន​កៅស៊ូ​តង់​ជិត ១ ០០០ ចែក​ជូន​ដល់​កងកម្លាំង​ជួរ​មុខ សម្រាប់​រដូវវស្សា​ដែល​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ជួប​ការ​លំបាក ។

លោក​វរសេនីយ៍ឯក តូ ថន មេបញ្ជាការ​រង​កងពលតូច​អន្តរាគមន៍​លេខ​២ និង​ជា​មេ​បញ្ជាការ​ទិស​ទី​៣ បាន​ថ្លែងអំណរគុណ​ឯកឧត្តម ប៉ាន់ខែ​ម ប៊ុ​ន​ថន និង​ក្រុមការងារ​ដែល​បាន​នាំ​យកកៅស៊ូ​តង់​ចំនួន​១៥០ មក​ផ្ដល់​ជូន​កងកម្លាំង​ជួរ​មុខ​ឈរជើង​នៅ​ជួរ​ភ្នំ​ដងរែក តាម​បន្ទាត់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ច្រក​ជប់​គគីរ ប្រាសាទ​តា​ក្របី និង​ប្រាសាទតាមាន់ធំ ដែល​ជា​តំបន់​ក្ដៅ​ក្នុង​ការ​ប្រឈម​មុខការ​ពារ​បូរណភាព​ទឹកដី និង​មាតុភូមិ​កម្ពុជា​ទល់​នឹង​កងទ័ព​សៀម​ឈ្លានពាន ។

ក្នុង​ឱកាស​នោះ លោក ម៉ុង ច​ន្នី ក្រុម​ការងារ​បាន​ជូន​ទូរស័ព្ទ​១​គ្រឿង​តម្លៃ​ជាង​៤០​ម៉ឺន​រៀល ជូន​កងកម្លាំង​១​រូប​នៅ​ជួរ​មុខ ដែល​បែក​ទូរស័ព្ទ​គ្មាន​អ្វី​ប្រើ និង​កងកម្លាំង​៥​រូប​ដែល​មក​ទទួល​កៅស៊ូ​តង់ ម្នាក់​ៗ​​ទទួល​បាន​១០​ម៉ឺន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ