ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរកងទ័ពនៅសមរភូមិជួរមុខម្នាក់ត្រូវរបួសកាល ពីថ្ងៃ២៥ ខែកក្កដា ដោយគ្រា.ប់កាំភ្លើ.ងត្រូវបានសង្គ្រោះដោយជោគជ័យ

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ វីរ​កងទ័ព ខែ​ម សុ​ភាន់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​កងទ័ព​នៅ​សមរភូមិ​ជួរ​មុខ​នៃ​កងពលតូច​អន្តរាគមន៍​លេខ​១ បាន​ទទួល​គ្រោះថ្នាក់​ត្រូវ​របួស​ដោយ​គ្រាប់​កាំ​ភ្លើ​.​ង​ចំ​ថ្លើម យ៉ាងធ្ងន់ធ្ងរ…

រាជធានី​ភ្នំពេញ ៖ វីរ​កងទ័ព ខែ​ម សុ​ភាន់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​កងទ័ព​នៅ​សមរភូមិ​ជួរ​មុខ​នៃ​កងពលតូច​អន្តរាគមន៍​លេខ​១ បាន​ទទួល​គ្រោះថ្នាក់​ត្រូវ​របួស​ដោយ​គ្រាប់​កាំ​ភ្លើ​.​ង​ចំ​ថ្លើម យ៉ាងធ្ងន់ធ្ងរ កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៥ ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ជោគជ័យ ។ នេះ​បើ​យោង​តាម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​បាន​ផ្សាយ​នា​មុន​នេះ ។

គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ដោយ​មានការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បាន​អនុញ្ញាត​អោយ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​បវរ​ធិ​បតី ព្រមទាំង​លោក​ជំទាវ​បណ្ឌិត ក្នុង​នាម​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) នាំ​យក​អ្នកជំងឺ​ឈ្មោះ ខែ​ម សុ​ភាន់ បញ្ជូន​ពី​មន្ទីរពេទ្យ​បង្អែក​ខេត្តព្រះវិហារ​មក​ទទួល​ការ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ព្រះ​កុសុមៈ កាលពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៥ ។

ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​ធ្វើការ​វះកាត់​ជួយ​សង្គ្រោះ​អ្នកជំងឺ​យ៉ាង​យកចិត្តទុកដាក់​ប្រកបដោយ​ជោគជ័យ ។ អ្នកជំងឺ​គាត់​បាន​ធូរស្រាល​ចេញពី​មន្ទីរពេទ្យ​ហើយ​នៅ​ពេល​នេះ ។

ជាមួយ​គ្នា​នោះ​ដែរ រាល់​ការ​ចំណាយ​ទាំងអស់ ក្នុង​ការ​ព្យាបាល ថ្លៃ​អាហារ​ប្រចាំ​ថ្ងៃ និង​ថ្លៃ​ធ្វើ​ដំណើរ ត្រូវ​បាន​ទំនុកបម្រុង​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ