រាជធានីភ្នំពេញ ៖ ចាប់ពីមានភាពតានតឹងជម្លោះព្រំដែនកម្ពុជា- ថៃមកមាននិស្សិតកម្ពុជាដែលកំ ពុងសិក្សានៅក្នុងប្រទេសថៃទាំងថ្នាក់បង់ថ្លៃ និងអាហារូបករណ៍នៅក្នុងឆ្នាំ២០២៥នេះ មានប្រ មាណ៨០០នាក់បានវិលមកវិញ ស្រុកដើម្បីបន្តការសិក្សានៅក្នុងប្រទេសវិញ ក្នុងចំណោមនិស្សិតជិត២ពាន់នាក់។
ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ដែលបានសិក្សានៅថៃ ត្រូវវិល ត្រឡ ប់មកបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ក្នុងព្រះរាជា ណាច ក្រកម្ពុជាវិញនារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សូមបញ្ជាក់ថាក្នុងឆ្នាំ ២០២៥ នេះ និស្សិតកម្ពុជាដែលកំពុងសិក្សាក្នុងប្រទេ សថៃទាំងរូប ភាពបង់ថ្លៃ និងអាហារូបករណ៍ មានចំនួនសរុប១៨៧១នាក់។ ចាប់តាំងពីមានភាពតានតឹង រហូតដល់មានការផ្ទុះអាវុធនៅ តាមបណ្តាយព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ និស្សិតកម្ពុជាបាន សម្រេចចិត្ត វិលត្រឡប់មកកម្ពុជាវិញជា បន្តបន្ទាប់។
ឯកឧត្តមបានលើកឡើងថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ និស្សិតចំនួនប្រមាណ៨០០នាក់ បានចាកចេញ ពីប្រទេសថៃមកដល់កម្ពុជា ហើយនិស្សិតមួយចំនួនទៀ តក៏មា នគម្រោងធ្វើដំណើរត្រឡប់ មកវិញផងដែរ។
ជាមួយគ្នានោះដែរឯកឧត្តមបានស្នើឲ្យនិស្សិតដែលមិនទាន់បានទាក់ទងគ្រឹះស្ថានសិក្សា សូម រួសរាន់ទៅសាកសួរ និងពិគ្រោះយោបល់ជាមួយគ្រឹះស្ថានដែលខ្លួនស្នើសុំ។ អាហារូប ករណ៍សិ ក្សាក្នុងប្រទេ សកម្ពុជាដែលនិស្សិតយើងទទួលបាននាពេលនេះ គឺមានតម្លៃណាស់ ដោយ ក្មួយៗអាច សិក្សានៅជិតគ្រួសារ នៅក្នុងបរិយាកាសប្រកបដោយសុខសុវត្ថិភាព និងគ្មានការគំ រាមកំហែង។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ និងសំណេះសំណាលយ៉ា ងស្និទ្ធ ស្នាល ជាមួយក្មួយៗនិស្សិតក ម្ពុជាដែល សម្រេចចិត្តវិលត្រឡប់ពីប្រទេស ថៃមកបន្តការ សិក្សា នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សានានាទាំងគ្រឹះស្ថានសាធារណៈរដ្ឋនិងឯកជននៅកម្ពុជាវិញ ព្រមទាំងឆ្លើយតបនឹងកង្វល់ ក៏ដូចជា បញ្ហាមួយចំនួនរបស់និស្សិតពាក់ព័ន្ធនឹ ងការដាក់ សំណើ សុំអាហារូបករណ៍បន្តការសិក្សាក្នុងស្រុក ជាពិសេសបានសម្របសម្រួលឱ្យមាន ការជួបផ្ទាល់ ជាមួយតំណាងសាកលវិទ្យាល័យ ដើម្បីស្វែងយល់ពីលក្ខខណ្ឌផ្សេងៗ គ្នាតាមសាក លវិទ្យា ល័យនីមួយៗ និងបានស្នើសុំ ឱ្យខាងសាលាជួយសម្រួលដំណើរការនៃការចូ លរៀនបន្តនេះ ឱ្យបានឆាប់រហ័សផងដែរ។
តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រសួងអប់រំ យុវជន និងកីឡា បានទទួលសំណើសុំអាហារូបករណ៍សម្តេចតេជោពីក្មួយៗ និស្សិតគិតត្រឹ មថ្ងៃនេះ សរុបចំនួន៦៥៩នាក់ ក្នុងនោះលើកទី១ចំនួន១៧៩នាក់ និងលើកទី២ចំនួន៤៨៧នាក់ (បណ្ឌិត២២នាក់ បរិញ្ញាបត្រជាន់ខ្ពស់៥៥នាក់ បរិញ្ញាបត្រ៥៧៩ បរិញ្ញាបត្ររង១១នាក់ និងផ្សេ ងៗ ២នាក់)។
ឯកឧត្តមបានឲ្យដឹងថាបច្ចុប្បន្នក្រសួងកំពុងសម្របសម្រួលទទួលយកនិស្សិតឱ្យចូលរៀនដោ យមិនបង់ថ្លៃទៅ តាម ជំនាញ ដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រ ទេសកម្ពុជា។
ថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងយកចិត្តទុកដា ក់ខ្ពស់ចំពោះសុខសុវត្ថិភាពរបស់ក្មួយៗ ជាក់ស្តែង ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ ជន រួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣នៃព្រឹទ្ធសភា នីតិកាលទី៥ សម្តេចតេជោ បានអំ ពាវនាវដល់ក្មួយៗដែលរងសម្ពាធ និងត្រូវបានគេរើសអើសក្នុងប្រទេសថៃ វិលត្រឡ ប់មកសិក្សានៅប្រទេសកម្ពុជាវិញ ដោយសម្តេចនឹងឧបត្ថម្ភគាំទ្រដល់កា រសិក្សារបស់ក្មួ យៗនិស្សិត។
ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យនិស្សិតទាំង អស់ខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ ដោយសូមចងចាំថា ការអប់រំ មិនមែនត្រឹមតែសម្រា ប់ ទទួលសញ្ញាបត្រទេ ប៉ុន្តែសម្រាប់បង្កើតចំណេះដឹង ជំនាញពិតប្រាកដ មានគុណធម៌សីលធម៌ មានចក្ខុវិស័យ និងរៀបចំខ្លួនឯងឱ្យក្លាយជាពលរដ្ឋ មានទំនួលខុស ត្រូវខ្ពស់ ហើយសូមយក ឱកាសនេះបង្កើតបានជាគុណប្រយោជន៍អតិបរិមា ដើម្បីប្រែក្លាយខ្លួន ទៅជាទំពាំងស្នងឫស្សី ជាយុវជនឆ្នើម ជាអ្នកដឹកនាំជំនាន់ក្រោយ និងជាមូលធនមនុស្សដ៏មានសក្តានុពលសម្រាប់ ជួយ អភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឱ្យរឹងមាំជានិរន្តរ៕





ចែករំលែកព័តមាននេះ