ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានឡិច​​ស៊ី​ស​ មួយគ្រឿង​បើកបរ​លឿន​ពេល​យប់​ ធ្លា.ក់​ចូល​ទឹករណ្តៅការដ្ឋានស្ពាន

2 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ រថយន្ត​លុ​ច​ស៊ី​ស​RX-300​បើកបរ​លឿន​ពេល​យប់​បណ្តាល​ធ្លាក់​ចូល​ទឹកមុខ​ស្ពាន​កំពុង​កសាង​បណ្តាល​របួសធ្ងន់​កើត​ឡើយ​យប់​រំលង​អាធ្រាត្រ​​ចូល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៥​ស្ថិត​ភូមិ​អូរ​ខៃ​ដ​ន ឃុំ​កូប ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ ។ មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្រុក​អូរ​ជ្រៅ​បាន​ប្រាប់​ថា​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ រថយន្ត​លុ​ច​ស៊ី​ស​RX-300​បើកបរ​លឿន​ពេល​យប់​បណ្តាល​ធ្លាក់​ចូល​ទឹកមុខ​ស្ពាន​កំពុង​កសាង​បណ្តាល​របួសធ្ងន់​កើត​ឡើយ​យប់​រំលង​អាធ្រាត្រ​​ចូល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៥​ស្ថិត​ភូមិ​អូរ​ខៃ​ដ​ន ឃុំ​កូប ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ ។

មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្រុក​អូរ​ជ្រៅ​បាន​ប្រាប់​ថា​ ​នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​មាន​រថយន្ត​ឡិច​​ស៊ី​ស ​RX-300​ ពាក់​ផ្លា​ក់​លេខ​ ព្រៃវែង​ 2A-1181​ បាន​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ទិស​ដៅ​កើតមក​លិច​ក្នុង​ល្បឿន​លឿន​ពេល​យប់​បាន​បើកបរ​ត្រង់​មិន​បាន​បត់​បុក​ពុំនូកដី​ផ្លូវ​វាង​ការដ្ឋាន​ធ្វើ​ស្ពានថ្ម​ បណ្តាលឱ្យ​​ធ្លាក់​ចូល​ក្នុង​ទឹក​ក្រឡាប់​របួសធ្ងន់​ត្រូវ​បាន​សង្គ្រោះ​ត្រូវ​បាន​សង្គ្រោះ​។

មន្ត្រី​ចរាចរណ៍​បាន​បញ្ជាក់​ថា​ ក្រោយ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ឃើញ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​មិន​បណ្តាល​រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​តែ​រង​របួស​អ្នកបើកបរ​ធ្ងន់​អោយ​សាច់ញាតិ​រក​រថយន្ត​មក​ស្ទូច​យក​ទៅ​ជួសជុល​ចំណែក​ជន​រង​គ្រោះជា​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​អូរ​ជ្រៅ​។

មន្ត្រី​នគរបាល​ចរាចរណ៍​បាន​សំណូមពរ​ដល់​អ្នកបើកបរ​រថយន្ត​ពេល​យប់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​នៅ​តាម​ផ្លូវជាតិ​លេខ​៥​ពី​ក្រុង​សិរី​សោភ័ណ​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ព្រោះ​ផ្លូវ​កំពុង​កសាង​ថ្មី​តូច​ចង្អៀត​និង​រដូវភ្លៀង​ធ្លាក់​ជោគ​ជាំ​អាច​រអិល​គ្រោះថ្នាក់​គ្រប់ពេល​ត្រូវ​ការពារ​សុវត្ថិភាព​បើកបរ​មានការ​ប្រុង​ប្រយ័ត្ន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ