សង្គ្រាមអ៊ុយក្រែន ៖ រុស្ស៊ីបានបើកការវាយប្រហារដ៏ធំមួយកាលពីយប់ថ្ងៃទី៣កញ្ញាជាមួយដ្រូនដល់៥២៦គ្រឿងនិងបណ្ដាមីស៊ីល ដែលការវាយប្រហារនេះសំដៅជាពិសេស លើភាគខាងលិចអ៊ុយក្រែន ។

ស្នូរផ្ទុះនានាបានលាន់ឮពីលើទីក្រុងគៀវ។ មនុស្សច្រើនពាន់គ្រួសារជួបប្រទះការដាច់ភ្លើងអគ្គិសនី។ តុល្យការបណ្ដោះអាសន្នរៀបរាប់ពីមនុស្សស្លាប់៩នាក់និងរបួស៧នាក់។ ទន្ទឹមនឹងនេះដែរប្រមុខការទូតរុស្ស៊ី លោកស័រហ្គេយឡាវរ៉ូវ បានស្នើឲ្យមានការទទួលស្គាល់ជាអន្តរជាតិបណ្ដាតំបន់អ៊ុយក្រែនដែលរុស្ស៊ីបញ្ចូលជាឧបសម្ព័ន្ធ។
នាយប់ថ្ងៃទី២មកទី៣ កញ្ញា រុស្ស៊ីបានវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើដែនដីអ៊ុយក្រែន។ នយោជិតផ្លូវដែក៤នាក់រងរបួសហើយបណ្ដាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់ប្រទេសរងការបំផ្លាញ។ ការប្រកាសអាសន្នក្នុងប្រទេសបានលាន់ឮជាច្រើនម៉ោងបន្តបន្ទាប់់គ្នា ក្នុងទូទាំងដែនដីអ៊ុយក្រែន។ ស្នូរផ្ទុះលាន់ឮក្នុងតំបន់៩ ក្នុងចំណោមតំបន់ទាំង២៤របស់ប្រទេស រហូតដល់ដែនដីភាគខាងលិច ដូចជាទីក្រុងLVYV និង VOLHINIE ។ និយោជិតផ្លូវដែក៤នាក់រងរបួស។ ក្នុងតំបន់TCHERNIGUIVភាគខាងជើងប្រទេសមនុស្ស៣០.០០០នាក់រងការដាច់ភ្លើង ក្រោយការាយប្រហារលើបណ្ដាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។
ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គីថ្លែងថា ការវាយប្រហារទាំងនោះបានបង្ហាញថា លោកពូទីនមិនត្រូវបានគេដាក់ទោសឡើយ។ បែបនេះពិតណាស់ទាមទារចម្លើយរបស់ពិភពលោកទាំងមូល។ លោកអំពាវនាវដល់បណ្ដាសម្ព័ន្ធមិត្ត ធ្វើការគាបសង្កត់ខាងសេដ្ឋកិច្ចសង្គ្រាមរបស់ក្រុងមូស្គូ។
លោកថ្លែងបែបនេះមុនការជួបពិភាក្សាគ្នាជាមួយអ្នកទទួលខុសត្រូវបណ្ដាប្រទេសនៅតំបន់បាល់ទិក និងបណ្ដាប្រទេសនៅតំបន់ខាងជើង នៅប្រទេសដាណឺម៉ាក់។ ប្រធានាធិបតីអ៊ុយក្រែនក៏ប៉ុនប៉ងជួបពិភាក្សាដែរជាមួយសមភាគីអាមេរិកលោកដូណាល់ត្រាំនាថ្ងៃទី៤កញ្ញា ពីទណ្ឌកម្មបន្ថែមទៀតប្រឆាំងរុស្ស៊ី ពេលលោកទៅកាន់រដ្ឋធានីដាណឺម៉ាក់៕
ចែករំលែកព័តមាននេះ