ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចចុះបង្រ្កាបការឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនមនុស្សស្រីប្រុសវៀតណាម៦៣នាក់ នៅខេត្តព្រះសីហនុ

48 វិនាទី មុន

ខេត្ត​ព្រះ​ស៊ី​ហ​នុ ៖ អនុវត្ត​បទបញ្ជា​របស់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​សមត្ថកិច្ច​ខេត្ត​ព្រះ​សីហ​នុ​បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​ឃាត់ខ្លួន​មនុស្ស​ស្រី​ប្រុស ជនជាតិ​វៀតណាម សរុប​ចំនួន​៦៣​នាក់ មនុស្ស​ស្រី​ប្រុស​ជនជាតិ​វៀតណាម សរុប​ចំនួន​៦៣​នាក់…

ខេត្ត​ព្រះ​ស៊ី​ហ​នុ ៖ អនុវត្ត​បទបញ្ជា​របស់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​សមត្ថកិច្ច​ខេត្ត​ព្រះ​សីហ​នុ​បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​ឃាត់ខ្លួន​មនុស្ស​ស្រី​ប្រុស ជនជាតិ​វៀតណាម សរុប​ចំនួន​៦៣​នាក់ មនុស្ស​ស្រី​ប្រុស​ជនជាតិ​វៀតណាម សរុប​ចំនួន​៦៣​នាក់ ត្រូវ​បាន​ឃាត់ខ្លួន ។

ដោយ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ការ​លប​លួច​ប្រព្រឹត្ត​អំពើ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ពី​ទីតាំង​ចំនួន​៤​កន្លែង ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក យូ​សុះ សូ​ឡៃ​ម៉ា​ន អភិបាលរង​ខេត្ត ដោយ​សហការ​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ បាន​ចុះ​ប្រតិបត្តិ​បង្ក្រាប​ទីតាំង​សង្ស័យ​ចំនួន​៤​កន្លែង​ផ្សេង​គ្នា ដែល​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ និង​បាន​សង្ស័យ​ថា បាន​លប​លួច​ប្រព្រឹត្ត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ក្នុង​នោះ ៖ ១,​ទីតាំង​ទី​១៖ សណ្ឋាគារ សៃ ណា យ៉ាង គ័ង អ៊ិ​ន​ធើ​ណេ​សិន​ណ​ល ហូ​ថេ​ល ឯ​.​ក (SAI NA YANG GUANG INTERNATIONAL HOTEL CO.,LTD) ស្ថិត​នៅ​ក្រុម​ទី​១៣ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ម្ចាស់​អាជីវកម្ម​ឈ្មោះ LI JUN ជនជាតិ​ចិន មាន​អាជ្ញា​បណ្ណ​ទេសចរណ៍​លេខ​៤៣៣/២៤​អប​.​សក ក​.​ទ​.​ច មាន​សុពលភាព ចាប់ពី​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៥ ។

២,​ទីតាំង​ទី​២ ៖ ផ្ទះល្វែង​ជួល​ស្នាក់​នៅ​មួយ​កន្លែង (​បុរី​BS អូរ​១) មាន​ទីតាំង​ស្ថិត​នៅ​ក្រុម​ទី​១ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ និង​បាន​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ជាក់ស្តែង មាន​កម្ពស់​០២​ជាន់ សរុប​មាន​ចំនួន​០៦​បន្ទប់ ។ ៣,​ទីតាំង​ទី​៣ ៖ ផ្ទះ​២​ល្វែង ជួល​ស្នាក់​នៅ (​បុរី​KL​អូរ​ប្រាំ​) មាន​កម្ពស់​០៥​ជាន់ សរុប​មាន​ចំនួន​១៧​បន្ទប់ ។ ៤,​ទីតាំង​ទី​៤ ៖ ផ្ទះ​វីឡា​ជួល​ស្នាក់​នៅ​មួយ​កន្លែង (​អូរ​៥) មាន​ទីតាំង​ស្ថិត​នៅ​ក្រុម​ទី​១៧ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ និង​បាន​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ជាក់ស្តែង មាន​កម្ពស់​០២​ជាន់ សរុប​មាន​ចំនួន​០៥​បន្ទប់ ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទាំងនេះ ក្រុម​សមត្ថកិច្ច​បាន​រឹបអូស​សម្ភារៈ ដើម្បី​រក្សា​ទុក​វត្ថុ​តាង រួម​មាន ៖ លិខិតឆ្លងដែន​សរុប​ចំនួន​៣៤​ក្បាល​, កំ​ព្យូ​ទ័​រ​ចំនួន​៥៤​គ្រឿង និង Laptop ចំនួន​១​គ្រឿង​, ស្គ្រី​ន​ម៉ូនីទ័រ​ចំនួន​០៣​គ្រឿង​, ទូរទស្សន៍​ចំនួន​០១​គ្រឿង​, កាមេរ៉ា​ចំនួន​០៤​គ្រឿង​, ទូរស័ព្ទ​ចំនួន​៥៨​គ្រឿង​, រថយន្ត​០៣​គ្រឿង​, ម៉ូតូ​០២​គ្រឿង​, ម៉ាស៊ីន​ព្រី​ន​ចំនួន​០១​គ្រឿង​, ឧបករណ៍​បំភ្លឺ​ចំនួន​០២​គ្រឿង​, ម៉ាស៊ីន​ជំនួយ​ភ្លេង​០១​គ្រឿង​, ម៉ាស៊ីន​ជំនួយ​សំឡេង​(MIC) ចំនួន​០២​គ្រឿង​, ម៉ៃ​ស្រូប​សំឡេង​ចំនួន​០១​ប្រអប់​, ឧបករណ៍​បង្វិល​គ្រាប់​ប៉េង​ប៉ុង​ផ្សងសំណាង​ចំនួន​០២, Ipad ចំនួន​០១​គ្រឿង​, ថ្នាំ​គ្រាប់​សង្ស័យ​ជា​សារធាតុ​ញៀន​មួយ​កញ្ចប់ មាន​ចំនួន​២៨​គ្រាប់ ព្រមទាំង​សម្ភារៈ​ជា​វត្ថុ​តាង​មួយ​ចំនួន​ផ្សេង​ទៀត​។

បច្ចុប្បន្ន​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ និង​សម្ភារៈ​វត្ថុ​តាង​ទាំងអស់​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បន្ត​នីតិវិធី​តាម​ច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ