ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ឲ្យ​ប្រុង​ប្រយ័ត្ន​! ការ​ឆបោក​តាម​រយៈ​តំណរ​ភ្ជាប់​ក្លែងក្លាយ​ក្នុង​តេ​ឡេ​ក្រាម

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ឲ្យ​ប្រុង​ប្រយ័ត្ន​!!! Scam Alert! សូមកុំ​ចុច​លើ​តំណរ​ភ្ជាប់​ក្លែងក្លាយ (Phishing Link) ដែល​គ្មាន​ប្រភព​ច្បាស់លាស់…

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ឲ្យ​ប្រុង​ប្រយ័ត្ន​!!! Scam Alert! សូមកុំ​ចុច​លើ​តំណរ​ភ្ជាប់​ក្លែងក្លាយ (Phishing Link) ដែល​គ្មាន​ប្រភព​ច្បាស់លាស់ នេះ​គឺជា​ទម្រង់​ឆបោក​បន្លំ តំណរ​ភ្ជាប់​ក្លែងក្លាយ (Phishing Link) ដែល​បន្លំ​ខ្លួន​ជា​ក្រុម​អ្នក​ដោះស្រាយ​បញ្ហា​គណនី​តេ​លេ​ក្រាម ។

ជាមួយ​គ្នា​នេះ​ដែរ ទម្រង់​ឆបោក​បន្លំ តំណរ​ភ្ជាប់​ក្លែងក្លាយ (Phishing Link) ក៏​មាន​បន្លំ​ខ្លួន​ជា​គ្រុប​ចែក​ចែក​វី​ដេ​អូ​អាសអាភាស ដើម្បី​ទាក់ទាញ បញ្ឆោត​ឲ្យ​ចុច​តំណ​ភ្ជាប់​រួច​លួច​យក នូវ​ព័ត៌មាន​សម្ងាត់​របស់​យើង​មាន​ដូច​ជា​លេខ​ទូរ​សព្ទ និង​លេង​កូដ OTP ក្នុង​គោលបំណង​ចូល​គ្រប់គ្រង​គណនី​តេ​ឡេ​ក្រាម (Telegram) របស់​អ្នក​យក​ទៅ​ប្រព្រឹត្តិ​បទល្មើស​ផ្សេង​ៗ ដោយ​មិនដឹង​ខ្លួន ។

ដើម្បី​សុវត្ថិភាព សូម​លោក​អ្នក កុំ​ចុច​លើ​តំណ​ភ្ជាប់​ណាមួយ​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ ដែល​តម្រូវ​ឱ្យ​យើង​បំពេញ នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន​អោយ​សោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ