ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ត្រឡាច​ជួយ​បណ្ដេញ​ខ្លាញ់​អាក្រ.ក់​ពី​រាង​កាយ មិន​គួរ​មើល​រំលង​!

3 ម៉ោង មុន

ក្រៅពី​ជា​គ្រឿងផ្សំ​ដ៏​ល្អ​ក្នុង​សម្ល ត្រឡាច​ក៏​ផ្ដល់​អត្ថប្រយោជន៍​សុខភាព​ជា​ច្រើន​ដោយសារ​វា​សម្បូរ​សារធាតុចិញ្ចឹម និង​មាន​លក្ខណៈសម្បត្តិ​ឱសថ​។ ជាតិ​ប៉ូ​តា​ស្យូ​ម​នៅ​ក្នុង​ត្រឡាច​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ឱ្យ​មាន​លំនឹង ដែល​សំខាន់​សម្រាប់​សុខភាព​បេះដូង​។ ជាតិ​សរសៃ​ក៏​ជួយ​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ផង​ដែរ​។ លើស​ពី​នេះ​ត្រឡាច​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​សរសៃ​ដែល​ជួយ​ដល់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​។ ជាតិ​សរសៃ​ជួយ​សម្រួល​ដល់​ចលនា​ពោះវៀន កាត់​បន្ថយ​ការ​ទល់លាមក និង​ជួយ​រក្សា​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​។…

ក្រៅពី​ជា​គ្រឿងផ្សំ​ដ៏​ល្អ​ក្នុង​សម្ល ត្រឡាច​ក៏​ផ្ដល់​អត្ថប្រយោជន៍​សុខភាព​ជា​ច្រើន​ដោយសារ​វា​សម្បូរ​សារធាតុចិញ្ចឹម និង​មាន​លក្ខណៈសម្បត្តិ​ឱសថ​។

ជាតិ​ប៉ូ​តា​ស្យូ​ម​នៅ​ក្នុង​ត្រឡាច​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ឱ្យ​មាន​លំនឹង ដែល​សំខាន់​សម្រាប់​សុខភាព​បេះដូង​។ ជាតិ​សរសៃ​ក៏​ជួយ​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ផង​ដែរ​។

លើស​ពី​នេះ​ត្រឡាច​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​សរសៃ​ដែល​ជួយ​ដល់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​។ ជាតិ​សរសៃ​ជួយ​សម្រួល​ដល់​ចលនា​ពោះវៀន កាត់​បន្ថយ​ការ​ទល់លាមក និង​ជួយ​រក្សា​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​។ វា​ក៏​អាច​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​មាន​លំនឹង​ផង​ដែរ​។

ម្យ៉ាងទៀត​សោត ត្រឡាច​មាន​ផ្ទុក​វីតាមីន C តិចតួច ប៉ុន្តែ​រួម​ផ្សំ​ជាមួយ​សារធាតុចិញ្ចឹម​ផ្សេង​ៗ​ទៀត វា​អាច​ជួយ​ទ្រទ្រង់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាង​កាយ ការពារ​អ្នក​ពី​ជំងឺឆ្លង​ផ្សេង​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ