ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេសិត​ពិសេស​រុ​ស្ស៊ី​ថា រុ​ស្ស៊ី អា​មេ​រិ​ក និង​អា​រ៉ា​ប៊ី​សា​អូឌីត​អាច​ធ្វើ​សកម្មភាព​រួម​គ្នា ដើម្បី​ស្ថិរភាព​ទីផ្សារ​ប្រេង

5 ម៉ោង មុន

ទីក្រុង​មូ​ស្គូ ៖ ប្រេសិត​ពិសេស​ជំនាញ​សេដ្ឋកិច្ច​របស់​រុ​ស្ស៊ី លោក Kirill Dmitriev បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា…

ទីក្រុង​មូ​ស្គូ ៖ ប្រេសិត​ពិសេស​ជំនាញ​សេដ្ឋកិច្ច​របស់​រុ​ស្ស៊ី លោក Kirill Dmitriev បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៥ ថា រុ​ស្ស៊ី សហរដ្ឋអាមេរិក និង​អា​រ៉ា​ប៊ី​សា​អូឌីត អាច​ធ្វើ​សកម្មភាព​រួម​គ្នា ដើម្បី​រក្សា​ស្ថិរភាព​ទីផ្សារ​ប្រេង ប្រសិនបើ​ចាំបាច់​។

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​អ៊ី​ស្រា​អែ​ល​ប្រកាស​ថា ខ្លួន​បាន​វាយប្រហារ​ពេញ​មួយ​យប់​លើ​ទីតាំង​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​នៅ​ទីក្រុង​ណា​តាន (Natanz) និង​អា​រ៉ា​ក (Arak) ស្រប​ពេល​វិនិយោគិន​ប្រឈម​នឹង​ការ​ភ័យ​ខ្លាច​នៃ​ជម្លោះ​រីក​រាលដាល​កាន់តែ​ធំ​នៅ​តំបន់​មជ្ឈិមបូព៌ា ដែល​អាច​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​ឆៅ​។

លោក Kirill Dmitriev ដែល​ជា​ប្រធាន​មូលនិធិ​ទ្រព្យសម្បត្តិ​អធិបតេយ្យ​របស់​រុ​ស្ស៊ី បាន​លើកយក​គំរូ​សកម្មភាព​រួម​គ្នា កាលពី​ឆ្នាំ​២០២០ មក​រំលេច​ថា «​មាន​ឧទាហរណ៍​មួយ​នៅ​ពេល​ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្លា​ដឺ​មៀរ ពូ​ទី​ន (Vladimir Putin) ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) និង​ព្រះ​អង្គ​ម្ចាស់​មូ​ហា​ម៉ាត់ ប៊ី​ន សាល​ម៉ា​ន (Mohammed bin Salman នៃ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ទីផ្សារ​ប្រេង​មាន​ស្ថិរភាព​។ យើង​អាច​ថា​វា​ឆាប់​ពេក ដើម្បី​និយាយ​អំពី​សកម្មភាព​រួម​គ្នា​ជាក់ស្តែង ប៉ុន្តែ​ផ្អែក​លើ​គំរូ​កាលពីមុន សកម្មភាព​បែប​នេះ​គឺ​អាច​ទៅ​រួច​»​។

គួរ​រំលឹក​ថា កាលពី​រដូវក្តៅ​ឆ្នាំ​២០២០ នៅ​ពេល​តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ ចំ​ពេល​មានការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ លោក ត្រាំ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ប្រេង​លំដាប់​កំពូល​របស់​រុ​ស្ស៊ី និង​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​កាត់​បន្ថយ​ផលិតកម្ម​ប្រេង និង​ធ្វើ​ឱ្យ​ទីផ្សារ​ស្ងប់ស្ងាត់​។

នៅ​ត្រង់​ចំណុច​នេះ លោក Dmitriev បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​នៅ​តំបន់​មជ្ឈិមបូព៌ា​កំពុង​បង្កើត​លក្ខខណ្ឌ​នៃ​ការ​កើនឡើង​តម្លៃ​ប្រេង​ឆៅ ដោយ​គ្រប់​គ្នា​មិនដឹង​ថា តើ​ការ​កើនឡើង​នេះ​នឹង​ទៅ​ជា​យ៉ាងណា​នោះ​ទេ0x017d7 ដូច្នេះ​ឈរ​លើ​ភាព​ស្រពិចស្រពិល​នេះ លទ្ធភាព​នៃ​ការ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹងបន្ថែម​ទៀត​លើ​វិស័យ​ថាមពល​របស់​រុ​ស្ស៊ី គួរតែ​អាច​កើតឡើង ដោយ​សំដៅលើ​ការ​ពិភាក្សា​របស់​សហភាព​អឺរ៉ុប​ជុំវិញ​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុ​ស្ស៊ី​៕ ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ