ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្មនៅលីបង់៖ មនុស្សជាង៣០០ នាក់ស្លា.ប់និងរបួស ខណៈលោក​ត្រាំ ផ្ដាច់​ទំនាក់​​ទំនងពាណិជ្ជកម្មជាមួយអេ​ស្ប៉ាញ

3 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់​៖ សង្គ្រាម​ដែល​អា​មេ​រិ​ក ​និងអ៉ីស្រា​អែ​ល​បាន​ធ្វើ​នៅ​អ៉ី​រ៉​ង់ ដែល​នៅ​បន្ត​ហាក់ដូចជា​រំកិល​​បន្តិច​ម្ដង​ៗ​ទៅ​រក​ជម្លោះ​សកល​មួយ​ហើយ​ ។ តាម​កាសែត​អង់គ្លេស​FINANCIAL TIMES ​ថា ដោយសារ​សង្គ្រាម​នោះ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ជា​រួម​កំពុង​ស្ថិត​ក្នុង​ភាព​តានតឹង…

សង្គ្រាម​អ៉ី​រ៉​ង់​៖ សង្គ្រាម​ដែល​អា​មេ​រិ​ក ​និងអ៉ីស្រា​អែ​ល​បាន​ធ្វើ​នៅ​អ៉ី​រ៉​ង់ ដែល​នៅ​បន្ត​ហាក់ដូចជា​រំកិល​​បន្តិច​ម្ដង​ៗ​ទៅ​រក​ជម្លោះ​សកល​មួយ​ហើយ​ ។ តាម​កាសែត​អង់គ្លេស​FINANCIAL TIMES ​ថា ដោយសារ​សង្គ្រាម​នោះ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ជា​រួម​កំពុង​ស្ថិត​ក្នុង​ភាព​តានតឹង ហើយអ៉ឺរ៉ុប​កាន់តែ​ទាក់ទិន​រួច​អា​ស៊ី​​ក៏​គេច​មិន​ផុត​ដែរ​ ។

នាវាមុជទឹក​អា​មេ​រិ​កមួយ​គ្រឿង ​បាន​ប្រើ​គ្រាប់បែក​បុក​ក្នុង​ទឹក ដើម្បី​ព​ន្លឹ​ច​នាវាចម្បាំង​អ៉ី​រ់ង់​១​គ្រឿងក្នុង​មហាសមុទ្រ​ឥណ្ឌា ​កាលពី​ថ្ងៃ​ទី​៤ ​មីនា​ ។ នេះ​ជា​ការ​វាយប្រហារ​នៅ​ក្រៅ​អ៉ី​រ៉់​ង់​​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៨៧​នាក់ ចំណែក​សមាជិក​ក្រុម​នាវិក​៦១​នាក់​ទៀត​បាត់​ខ្លួន​។ ការ​វាយប្រហារ​នេះ​កើត​មាន​ក្នុង​ដែនទឹក​ស្រី​លង្កា​តែ​ពិត​ណាស់ ​សភាពការណ៍​ស្មុ​គ្រ​ស្មាញ​បំផុត​ជុំវិញ​អ៉ី​រ៉​ង់​។

ក្រៅពី​ភាព​តានតឹង​ក្នុង​បណ្ដា​ប្រទេស​នៅ​ឈូង​សមុទ្រ​ពែ​រ្ស៍​ជា​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក ដែល​នៅ​តែ​រង​ការ​វាយប្រហារ​របស់​អ៉ីរ៉​ង់ តួ​ក​គី​ក៏​ចូល​ទាក់ទិន​នឹង​ជម្លោះ​នោះ​ដែរ​ ។ កាសែត​ POLITICO រាយ​ការណ៍​ថា ប្រព័ន្ធ​ការពារ​មី​ស៊ីល​របស់​អូតង់ កាលពី​ថ្ងៃ​ទី​៤​ មីនា ​បាន​កម្ទេច​មី​ស៊ីល​បាលី​ស្ទិ​កមួយ​គ្រាប់​ដែល​អ៉ី​រ៉​ង់​បាញ់​សំដៅ​តួ​ក​គី​។ នេះ​ជា​ការ​អះអាង​របស់​រដ្ឋាភិបាល​តួ​ក​គី​។ ជា​លើក​ដំបូង​ដែល​ប្រទេស​មួយ​សមាជិក​អូតង់​រង​ការ​ប៉ះពាល់​។

ថ្ងៃ​ទី​៤​មីនា​ ដែរ​កងទ័ព​អ៉ី​ស្រា​អែ​ល​បាន​លើក​ចូល​ក្នុង​ភាគ​ខាងត្បូង​លី​បង់ ក្រោយ​ការ​ទម្លាក់​គ្រាប់បែក​ខ្លាំងក្លា​លើ​លី​បង់ ដែល​អ៉ី​ស្រា​អែ​ល​ថា ​ជា​ការ​តបត​ចំពោះ​ការ​វាយប្រហារ​របស់​ក្រុម​ហេ​ស
​ប៊ុល​ឡា​ហ៍​លី​បង់​លើ​ដែនដីអ៉ី​ស្រា​អែ​ល ។ កងទ័ព​អ៉ី​ស្រា​អែ​ល​បាន​វាយលុក​តាម​ជើង​គោក​ចូល​លី​បង់​ជា​ថ្មី​ទៀត​ ។ កងទ័ព​អ៉ី​ស្រា​អែ​ល​ពេល​នេះ​បាន​ប្រាប់​ដល់​ពលរដ្ឋ​លី​បង់​ឲ្យ​ជម្លៀស​ចេញ​ទៅ​មក​កាន់​ភាគ​ខាងជើង​នៃ​ទន្លេ​លី​តានី​ ។

ក្រសួងសុខាភិបាល​លី​បង់​ប្រកាស​ថា ការ​ឈ្លានពាន​ថ្មី​របស់​អ៉ីស្រា​អែ​ល​លើ​លី​បង់ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​៧២​នាក់​និង​របួស​២៤៦​នាក់​។ នៅ​អឺរ៉ុប​ដោយ​អេ​ស្ប៉ា​ញ​មិន​អនុញ្ញាត​ឲ្យ​អា​មេ​រិ​ក​ប្រើ​ដែនដី​ខ្លួន ​ដើម្បី​វាយប្រហារ​អ៉ី​រ៉​ង់ ​បណ្ដាល​ឲ្យ​ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ខឹង​យ៉ាង​ខ្លាំង​ និង​កាត់​ផ្ដាច់ទំនាក់ទំនង​ពា​ណិ​ជ្ច​កម្ម​ជាមួយ​ប្រទេស​នោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ