ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​អ្នក​ចែកចាយ​បារី​អេ​ឡិច​ត្រូ​និក​ម្នាក់​ដែល​លក់​ចល័ត​ដូច​អ្នក​ដឹក​តាម​អន​ឡាញ

33 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កង​រាជអាវុធហត្ថ​ខណ្ឌទួលគោក បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​បន្លំ​លួច​លក់​ឧបករណ៍​អេ​ឡិច​ត្រូ​និក សម្រាប់​ជក់​សារធាតុ​គីមី​ (​បារី​អេ​ឡិច​ត្រូនិក​) នៅ​ផ្លូវ​លេខ​១២៨ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក…

រាជធានី​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កង​រាជអាវុធហត្ថ​ខណ្ឌទួលគោក បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​បន្លំ​លួច​លក់​ឧបករណ៍​អេ​ឡិច​ត្រូ​និក សម្រាប់​ជក់​សារធាតុ​គីមី​ (​បារី​អេ​ឡិច​ត្រូនិក​) នៅ​ផ្លូវ​លេខ​១២៨ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ការ​ឃាត់ខ្លួន​នេះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៦ កន្លង​ទៅ ។ សមត្ថកិច្ច​ក៏​បាន​បន្ត​ទៅ​ឆែក​នៅ​បន្ទប់​ដែល​ជនសង្ស័យ​ស្នាក់​នៅ​ចំណុច​ផ្ទះ​លេខ​៣៥ ផ្លូវ​លេខ​១៥០ កែង​នឹង​ផ្លូវ​លេខ​២២១ សង្កាត់​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក ។

ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​អាវុធហត្ថ​បានចាប់​យក​វត្ថុ​តាង បារី​អេ​ឡិច​ត្រូ​និក​ចំនួន​៩១​
ប្រ​អប់ និង​នាំ​យក​មក​អង្គភាព ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ ករណី​ដូច​គ្នា​នេះ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ តែង​ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​ជា​បន្តបន្ទាប់​ជា​ច្រើន​ករណី​កន្លង​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ