ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​ទូរ​សព្ទ​ដៃ​ក្នុង​រថយន្ដ

9 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ អគ្គស្នងការ​រង​ទទួល​ផែន ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌ និង​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង…

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ អគ្គស្នងការ​រង​ទទួល​ផែន ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌ និង​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហេង លោក​ឧត្តមសេនីយ៍ត្រី វុ​ទ្ធី វង្ស​វិបុល អនុប្រធាន​នាយកដ្ឋាន និង​លោក​វរសេនីយ៍ឯក ឡេ​ង ប៊ុ​ន​ហួរ នាយការិយាល័យ នៅ​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង​១១:២០​នាទី ត្រង់​ចំណុច ភូមិ​ថ្មគោល ស​ង្តា​ត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កម្លាំង​ជំ​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ណុ​ប មុនី នាយ​រង​ការិយាល័យ បាន​ស្រាវ​ជាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ។

ជនសង្ស័យ​ឈ្មោះ មាស សុ​វ​ណ្ណា​រ៉ា ហៅ លី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​បន្ទប់​ជួល សង្កាត់​បឹង​កក់ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ពាក់ព័ន្ធ​ករណី លួច (​ទូរ​សព្ទ​ដៃ​ក្នុង​រថយន្ត​) ។

វត្ថុ​តាង​ដកហូត ម៉ូតូ​ចំនួន ០១​គ្រឿង​ម៉ាក Suzuki Nex ព​ណ៍​ក្រហម​ស ផលិត​ឆ្នាំ​២០២២ ពាក់​ស្លាក​លេខ ភ្នំពេញ 1LR-3954 (​មិន​ប្រក្រតី​)​។

បច្ចុប្បន្ន ជនសង្ស័យ និង​មធ្យោបាយ​ធ្វើ​សកម្មភាព បាន​កសាង សំណុំរឿង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ