ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ មនោសញ្ចេតនា​រយៈពេល​ជាង​៣០​ឆ្នាំ​រវាង​គ្រួសារ​នាយក​រដ្ឋមន្ត្រី​ថៃ​ត្រូវ​បាន​បំ​ផ្លា​.​ញ​ដោយ​ការ​បែកធ្លាយ​នូវ​ការ​សន្ទនា​តាម​ទូរស័ព្ទ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដូច​បញ្ជាក់​ថា មនោសញ្ចេតនា​រយៈពេល​ជាង​៣០​ឆ្នាំ រវាង​គ្រួសារ​ទាំង​ពីរ​(​គ្រួសារ​សម្តេច​និង​គ្រួសារ​នាយក​រដ្ឋមន្ត្រី​ថៃ​) ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​បែកធ្លាយ​នូវ​ការ​សន្ទនា​តាម​ទូរស័ព្ទ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដូច​បញ្ជាក់​ថា មនោសញ្ចេតនា​រយៈពេល​ជាង​៣០​ឆ្នាំ រវាង​គ្រួសារ​ទាំង​ពីរ​(​គ្រួសារ​សម្តេច​និង​គ្រួសារ​នាយក​រដ្ឋមន្ត្រី​ថៃ​) ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​បែកធ្លាយ​នូវ​ការ​សន្ទនា​តាម​ទូរស័ព្ទ ។ នេះ​បើ​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ​។

សម្តេច​តេ​ជោ​ហ៊ុន សែន នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៥​ថា រឿង​លោក​ឪ​ស៊ុ​ច ក៏​មិនជា​រឿង​ថ្មី​នោះ​ដែរ ព្រោះ​ខ្លួន​ខ្ញុំ​ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ធ្លាប់​ជួយ​ដល់​អតីត​នាយក​រដ្ឋមន្ត្រី ថា​ក់​ស៊ី​ន និង​អតីត​នាយក​រដ្ឋមន្ត្រី យ៉ី​ង ឡាក់ ដែល​ជា​ឪពុក​បង្កើត ម្តាយមីង​បង្កើត​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន​ផង​ដែរ ។

សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា នៅ​ពេល​ទស្សនកិច្ច​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ នៅ​កម្ពុជា កាលពី​ខែមេសា ឆ្នាំ​២០២៥ កន្លង​ទៅ ក្រៅពី​កម្មវិធី​ផ្លូវការ​យើង​មានកម្ម​វិធី​គ្រួសារ​ដោយ​នាយក​រដ្ឋមន្ត្រី​ថៃ អ៊ុ​ង​អ៊ី​ន និង​ស្វាមី បាន​មក​ទទួលទាន​អាហារ​នៅផ្ទះ​ខ្ញុំ ។

សម្តេច​តេ​ជោ​ក៏​បាន​រំលឹក​ថា មុន​ពេល​ចាកចេញ នាយក​រដ្ឋមន្ត្រី​ថៃ​បាន​សុំ​មើល​បន្ទប់​ដែល​ឪពុក​របស់​គាត់ និង​ម្តាយមីង​របស់​គាត់​សម្រាក ព្រោះ​ផ្ទះ​របស់ខ្ញុំ​បាន​រក្សា​បន្ទប់​ពីរ​ជូនបងប្អូន​ទាំង​ពីរ​នាក់ ។ បន្ទប់​មួយ​ខ្ញុំ​ដាក់​ឈ្មោះ​ថា បន្ទប់​ថា​ក់​ស៊ី​ន និង​បន្ទប់​មួយទៀត​មានឈ្មោះ​ថា បន្ទប់​យ៉ី​ង​ឡាក់ ។ ស្វាមី​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​ថត និង​ថត​ជា​វី​ដេ​អូ​នៅ​បន្ទប់​ទាំង​ពីរ​នេះ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​លើក​ឡើង​ថា មនោសញ្ចេតនា​រយៈពេល​ជាង​៣០​ឆ្នាំ រវាង​គ្រួសារ​ទាំង​ពីរ​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​បែកធ្លាយ​នូវ​ការ​សន្ទនា​តាម​ទូរស័ព្ទ​ដោយ​មន្ត្រី​កម្ពុជា​ណាមួយ​ដែល​មាន​កំហឹង​ចំពោះ​ការ​ប្រមាថ​មក​លើ​រូប​ខ្ញុំ និង​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថា គ្មាន​វិជ្ជាជីវៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ