ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​អង់គ្លេស​មាន​កញ្ឆា​ក្រៀមជិត​២០​គីឡូ​ក្រាម​ដឹក​តាម​យន្តហោះ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អនុវត្ដ​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិនិង​​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​សមត្ថកិច្ច​គយ​និង​រដ្ឋាករ ប្រចាំអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​(​ច្រក​អ្នកដំណើរ​ចេញ​)​ក្រោម​ការ​សម្របសម្រួល​ពី​លោក ស៊ិ​ត…

រាជធានី​ភ្នំពេញ ៖ អនុវត្ដ​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិនិង​​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​សមត្ថកិច្ច​គយ​និង​រដ្ឋាករ ប្រចាំអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​(​ច្រក​អ្នកដំណើរ​ចេញ​)​ក្រោម​ការ​សម្របសម្រួល​ពី​លោក ស៊ិ​ត វណ្ណ​: ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៥​កន្លង​ទៅ បាន​បង្ក្រាប​ករណី​ដឹក​ជញ្ជូន​កញ្ឆា​ក្រៀម​ជិត ២០​គីឡូក្រាម បម្រុង​ឆ្លង​ដែន​ទៅ​ក្រៅប្រទេស តាម​ជើងហោះហើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

នៅ​ក្នុង​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មួញ​គ្រឿង​ញឿ​ន​ម្នាក់​ជា​បុរស​ជនជាតិ​អង់គ្លេស អាយុ​៤១​ឆ្នាំ ដោយ​ចាប់​យក​កញ្ឆា​ក្រៀម​ចំនួន​២២​ដុំ មាន​ទម្ងន់​ស្មើនឹង ១៩​គីឡូក្រាម​និង​៩០២​ក្រាម ។ ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ។

​គួរ​បញ្ជាក់​ថា បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជំនាញ ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ពួក​ឧក្រិដ្ឋជន​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​កញ្ឆា​ក្រៀម​ឆ្លង​ដែន មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ហើយ​បើ​តាម​ការ​ស៊ើបអង្កេត កញ្ឆា​ក្រៀម​ទាំងនេះ​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ ។

មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បញ្ជាក់​ថា ការ​ជួញដូរ ការ​ដឹក​ជញ្ជូន ការ​រក្សា​ទុក និង​ការ​ដាំ​ដុះ​កញ្ឆា​នៅ​ប្រទេស​កម្ពុជា គឺជា​អំពើ​ខុសច្បាប់ ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ