ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ពីរ​ភូមិ​ ទទួល​បាន​ផ្លូវលំ​ថ្មី​មួយ​ខ្សែ​ប្រវែង​១២​គីឡូម៉ែត្រ ​ភ្ជាប់​ទៅ​ទីប្រជុំជន​ស្រុក​កែវ​សីមា

3 អាទិត្យ មុន

ខេត្តមណ្ឌលគិរី ៖ ផ្លូវលំ​ជនបទ​ប្រវែងប្រវែង១២,០០០​ម៉ែត្រ ត្រូវ​បាន​ក្រុមការងារ​អន្តរក្រសួង ចុះ​វាយតម្លៃ​បញ្ចប់​ការ​ស្ថាបនា នា​ថ្ងៃ​ទី​២០ មិថុនា ២០២៥ ដើម្បី​ត្រៀម​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​ផ្លូវការ ស្រប​ពេល​ដែល​រដូវ​ដាំ​ដុះ​ផលដំណាំ​នានា…

ខេត្តមណ្ឌលគិរី ៖ ផ្លូវលំ​ជនបទ​ប្រវែងប្រវែង១២,០០០​ម៉ែត្រ ត្រូវ​បាន​ក្រុមការងារ​អន្តរក្រសួង ចុះ​វាយតម្លៃ​បញ្ចប់​ការ​ស្ថាបនា នា​ថ្ងៃ​ទី​២០ មិថុនា ២០២៥ ដើម្បី​ត្រៀម​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​ផ្លូវការ ស្រប​ពេល​ដែល​រដូវ​ដាំ​ដុះ​ផលដំណាំ​នានា កំពុង​ដុះ​លូតលាស់​ល្អ​ងាយស្រួល​ដឹក​ជញ្ជូន​កសិផល ​។

អាជ្ញាធរ​ឃុំ​ស្រែ​ព្រះ​បាន​ឲ្យ​ដឹង​ថា កន្លង​ទៅ​នេះ​ផ្លូវ​ធ្វើ​ដំណើរ ពី​ទីប្រជុំជន​ស្រុក​កែវ​សីមា ឆ្ពោះទៅ​ឃុំ​ស្រែ​ព្រះ ជា​ពិសេស​គឺ​ភូមិ​ពូ​គង់​ និង​ភូមិ​អូរ​ច្រា​រ ជួប​ប្រទះ​ផល​លំបាក​ជា​ខ្លាំង មាន​ជង្ហុក​ធំ​ៗ អូរ​កាត់​ទទឹង​ផ្លូវ ដុំ​ថ្ម​រដិបរដុប និង​រអិល​។ ​កត្តា​នេះ ​បង្ក​ឲ្យ​អ្នក​ភូមិ ជួប​បញ្ហា​ការ​ធ្វើ​ដំណើរ​ប្រកបរ​របរ​ចិញ្ចឹមជីវិត សិស្ស​ពិបាកទៅ​សាលារៀន អ្នកជំងឺ​ពិបាកទៅ​មន្ទីរពេទ្យ ចំណែក​ប្រជា​កសិករ មិន​អាច​ដឹក​ជញ្ជូន​កសិផល​ទាន់​ពេលវេលា​ទៅ​លក់​នៅ​ទីផ្សារ បណ្តាល​ឲ្យ​ធ្លាក់​តម្លៃ​ប៉ះពាល់​ជីវភាព​របស់​ពួក​គាត់​។ ប៉ុន្តែ​ពេល​នេះ ​អ្នក​ភូមិ​បាន​សប្បាយចិត្ត ក្រោយ​ផ្លូវ​បាន​ធ្វើ​រួច​ងាយ​ស្រួច​ធ្វើ​ចរាចរណ៍​ទៅ​មក ការ​ប្រកប​របរ​នានា​គឺ​រលូន​ល្អ ។

យោង​តាម​របាយការណ៍​ មន្ទីរ​អភិវឌ្ឍន៍​ជន​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ដើម្បី​ជួយ​សម្រាល​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​អាស្រ័យ​ការ​ធ្វើ​ដំណើរ​ចេញចូល​ប្រចាំ​ថ្ងៃ រវាង​ភូមិ​ពូ​គង់ ​និង​ភូមិ​អូរ​ច្រា​រ ឃុំ​ស្រែ​ព្រះ ឆ្ពោះទៅ​ទីរួមស្រុក​កែវ​សីមា ក្រុមការងារ​របស់​មន្ទីរ ​បាន​រូតរះ​បញ្ចប់​ការ​ស្ថាបនា​ផ្លូវ​ប្រវែង ១២,០០០​ម៉ែត្រ (១២​គីឡូម៉ែត្រ​) ទទឹង​ខ្នង​លើ​ទំហំ​៦​ម៉ែត្រ កម្រាស់​២០​សង្ទីម៉ែត្រ។ ហើយ​នៅ​ថ្ងៃ​ទី​២០ ខែមិថុនា គណៈកម្មការ​អន្តរក្រសួង​រួម​មាន​តំណាង​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​តំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដឹកនាំ​ដោយលោក ជី ស៊ី​ថា រដ្ឋលេខាធិការ និង​ជា​សមាជិក​គណៈកម្មាធិការ​លទ្ធកម្ម ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​បញ្ចប់​សុពលភាព​១០០% លើ​គម្រោង​ការងារ​ផ្លូវ​ជួសជុល​ថែទាំ​ខួប ក្រាល​ល្បាយ​ថ្មភ្នំ ក្នុង​គម្រោង​ឆ្នាំ​២០២៤ ដែល​អនុវត្ត​ដោយ មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរី ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ជា​ផ្លូវការ ​។

មន្ទីរ​អភិវឌ្ឍន៍​ជន​ខេត្តមណ្ឌលគិរី បាន​សំនូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​ខាងលើ ចូលរួម​ថែរក្សា ការពារ​ស​មិ​ទ្ឋ​ផល​ដែល​ទើប​ទទួល​បាន​ថ្មី ឲ្យ​បម្រើ​ដល់​ផលប្រយោជន៍​បងប្អូន​បាន​យូរអង្វែង​។​ហើយ​ចំពោះ​បងប្អូន ដែល​អាស្រ័យ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​មួយ​ខ្សែ​នេះ កុំ​ដឹក​លើស​ទម្ងន់ ហាម​កាប់​កាយ​គាស់​ផ្លូវថ្នល់ ដែល​នាំ​ឲ្យ​មានទឹក​ហូរ​ច្រោះ ឆាប់​ខូចខាត​តួ​ផ្លូវ ប្រើប្រាស់​មិន​បាន​យូរ និង​ខាតបង​ថវិកាជាតិ​ទៀត​ផង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ