ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត​គ្រោង​ធ្វើតេស្ត​រក​សារធាតុ​មាន​លើ​មន្ត្រីរាជការ​ជា​លើក​ទី​២

1 នាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ នា​ពេល​ខាង​មុខ មន្ត្រី​រាជការ​ដែល​បម្រើ​ការងារ​តាម​អង្គភាព​នីមួយ​ៗ​នឹងត្រូវធ្វើ​តេស្ត​រក​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​ បើ​រក​ឃើញ​នោះ​​នឹង​ត្រូវ​បញ្ឈប់​ពី​មន្ត្រីរាជការ​ មិន​ឱ្យ​បម្រើ​ការងារ​បន្ត​ទៀត​នោះ​ទេ​ ។ ​នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត…

ខេត្តកំពង់ចាម​ ៖ នា​ពេល​ខាង​មុខ មន្ត្រី​រាជការ​ដែល​បម្រើ​ការងារ​តាម​អង្គភាព​នីមួយ​ៗ​នឹងត្រូវធ្វើ​តេស្ត​រក​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​ បើ​រក​ឃើញ​នោះ​​នឹង​ត្រូវ​បញ្ឈប់​ពី​មន្ត្រីរាជការ​ មិន​ឱ្យ​បម្រើ​ការងារ​បន្ត​ទៀត​នោះ​ទេ​ ។ ​នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ក្នុង​ឱកាស​ជួបជុំ​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​និង​អ្នក​ចូល​និវត្ត​ប្រមាណ​ជាង​៣០០ នាក់ ដោយ​ធ្វើ​ឡើង​នៅ​សាលសន្និសិទ សាលាខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​១៩​កញ្ញា ឆ្នាំ​២០២៥ ក្នុង​ឱកាស​មុន​បិណ្ឌ​ភ្ជុំបិណ្ឌ​ធំ​មក​ដល់​ ។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​លើក​ឡើង​ថា​: ចាប់ពី​ថ្ងៃ​ទី​២០​កញ្ញា មុន​ភ្ជុំបិណ្ឌ​ត្រូវ​តែ​មានការ​ចាត់ចែង​មន្ត្រីរាជការ​នៅ​ប្រចាំការ​ដើម្បី​ត្រៀមចាំ​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​គាត់​ស្នើ​សុំ​ក្នុង​កិច្ច​អន្តរាគមន៍​ណាមួយ​ក្នុង​មូលដ្ឋាន​របស់​ពួក​គាត់​។

ឯកឧត្តម​អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ត​ថា ការ​ជួបជុំ​សំណេះសំណាល​ជាមួយនឹង​មន្ត្រី​ក្រោម​ឱវាទ​នា​ឱកាស​នេះ​ក្នុង​នោះ​គឺ​មាន​កាយ​អញ្ជើញ​ពី​មន្ត្រី​ដែល​ចូល​និវត្តន៍​ដើម្បី​បង្ហាញ​ពី​ការ​លើកទឹកចិត្ត​ដល់​ពួក​គាត់​ដែល​បាន​លះបង់​ពេលវេលា​មាន​តម្លៃ​ធ្វើ​ឱ្យ​ការងារ​អង្គភាព​ទទួល​បាន​ជោគជ័យ​និង​ដើម្បី​តបស្នង​នៅ​គ​ណូ​បក្ការៈ​ដែល​មិន​អាច​បំភ្លេច​បាន​។

ដោយ​មើលឃើញ​នៅ​ក្នុង​ខេត្តកំពង់ចាម មាន​សន្តិសុខ​ល្អ​ធ្វើ​ឲ្យ​អ្នក​វិនិយោគិន​បាន​មក​បណ្ដាក់ទុន​លើ​វិស័យ​ឧស្សាហកម្ម សិប្បកម្ម​និង​កសិកម្ម ដែល​បាន​ជួយ​ផ្ដល់​ការងារ​ឱ្យ​ពលរដ្ឋ​មានការ​ងារ​ធ្វើ​កាន់តែ​ច្រើន​ក្នុង​ការ​លើកកម្ពស់​ជីវភាព​គ្រួសារ​។​

រដ្ឋបាល​ខេត្ត​មាន​ជំនឿ​ថា​ ក្នុង​ឆ្នាំ​២០២៥ នេះ​ប្រាក់​ដែល​ទទួល​បាន​ពី​ការ​បណ្ដាក់ទុន​អាច​នឹង​ហក់​ឡើង​ដល់​២៨៦៧​លាន​ដុល្លារ ដូច្នេះ​តាម​រយៈ​ច្រក​ចេញចូល​តែ​មួយ​ត្រូវ​តែ​បង្កើន ​និង​រក្សា​គុណភាព​ប្រសិទ្ធភាព​អង្គភាព​នីមួយ​ៗ​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ក្នុង​ការ​ផ្ដល់​សេវា​។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ថែម​ថា​កន្លង​មក​តាម​រយៈ​ការ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​លើ​មន្ត្រីរាជការ​ក្នុង​ខេត្តកំពង់ចាម​គ្រប់​ស្រុក​ក្រុង​ទាំង​១០ ក្នុង​ខេត្ត​ក្នុង​នោះ​ក៏​បាន​រក​ឃើញ​មាន​មន្ត្រី​ខ្លះ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​ត្រូវ​បាន​បញ្ឈប់​មិន​ឲ្យ​ធ្វើការ​។ ហើយ​នៅ​ក្នុង​ឆ្នាំ ២០២៥ នេះ​នឹង​មានការ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​លើ​មន្ត្រីរាជការ​បន្ត​ទៀត​តាម​គោលការណ៍​ក្នុង​រយៈពេល​៦​ខែ​ទៅ​មួយ​ឆ្នាំ​និង​ត្រូវធ្វើ​តេស្ត​ម្តង សំខាន់​មន្ត្រីរាជការ​ត្រូវ​តែ​មាន​ភាព​ស្អាតស្អំ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ