ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ជីករណ្តៅ​ដី​យក​អាចម៍ដី​ចា.ក់​បិទផ្លូវ​ទឹក​បង្ក​ឱ្យ​លិចលង់

1 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​២​ឃុំ គឺ​ឃុំ​ព្រះ​ពន្លា និង​ឃុំ​ព្រៃធំ បាន​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​មេត្តា​ជួយ​អន្តរាគមន៍​ដោះស្រាយ ករណី​ក្រុមហ៊ុន​ជីករណ្តៅ​ដី​យក​អាចម៍ដី​លុប​ផ្លូវទឹក សម្អាង​ថា ខ្លួន​បាន​ដាក់​លូ​ហើយ តែ​អ្នក​ភូមិ​ថា…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​២​ឃុំ គឺ​ឃុំ​ព្រះ​ពន្លា និង​ឃុំ​ព្រៃធំ បាន​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​មេត្តា​ជួយ​អន្តរាគមន៍​ដោះស្រាយ ករណី​ក្រុមហ៊ុន​ជីករណ្តៅ​ដី​យក​អាចម៍ដី​លុប​ផ្លូវទឹក សម្អាង​ថា ខ្លួន​បាន​ដាក់​លូ​ហើយ តែ​អ្នក​ភូមិ​ថា ដាក់​លូ​តូច និង​បង្ក​ឲ្យ​ទឹក​ជន់​លិច​ស្រូវ​របស់​ប្រជាពលរដ្ឋ និង​ឈាន​ដល់​រលួយ​ខូច​រាប់​សិប​ហិ​កតា ។

ប្រជាពលរដ្ឋ​បាន​បទ​អន្តរាគមន៍​ពី​អាជ្ញាធរ​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ ស្ថិត​នៅ​ភូមិ​ត្រាំ​ង​លា​ច ឃុំ​ព្រះ​ពន្លា ស្រុក​កំពង់​រោទ៍ ។

បើ​តាម​រដ្ឋបាល​ឃុំ​ព្រះ​ពន្លា​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ឃុំ​ព្រះ​ពន្លា មាន​ក្រុមហ៊ុន​វិនិយោគ​មក​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​(​តា​យ​សេង​) បាន​ប្រមូល​ទិញ​ដីស្រែ​ពី​ប្រជាពលរដ្ឋ ហើយ​ក្រុមហ៊ុន​បាន​ជីក​អាចម៍ដី​យក​ទៅ​ចាក់​លើ​ដី​ក្រុមហ៊ុន ក្រោយ​អាជ្ញាធរ​បាន​សម្រួល​ឲ្យ​ក្រុមហ៊ុន​ជីករណ្តៅ​ដី​នា​រដូវប្រាំង ដោយ​ក្រុមហ៊ុន​បាន​ជីករណ្តៅ​ក្នុង​ជម្រៅ​ចាប់ពី​៥​ទៅ​៦​ម៉ែត្រ កន្លែង​ខ្លះ​ជិត​១០​ម៉ែត្រ ហើយ​នៅ​ពេល​រដូវវស្សា​នេះ​ភ្លៀង​ធ្លាក់​ជោកជាំ បង្ក​ឲ្យ​លិច​ស្រូវ​របស់​ប្រជាពលរដ្ឋ​៤​ភូមិ ក្នុង​ឃុំ​ចំនួន​២ គឺ​ឃុំ​ព្រះ​ពន្លា និង​ឃុំ​ព្រៃធំ ។

មហាជន​បាន​លើក​ឡើង​ថា មូលហេតុ​នាំ​ឲ្យ​ទឹក​ជន់​លិច​ស្រូវ និង​លិច​ដំណាំ​ក្នុងភូមិ​របស់​ប្រជាពលរដ្ឋ ដោយសារ​ក្រុមហ៊ុន​ជីករណ្តៅ​ដី​ចាក់​ដី​លប់​ប្រឡាយ​(​ប្រឡាយ​ធំ​)​ហើយ​ដាក់​លូ​តូច និង​ចាក់​ដី​បិទផ្លូវ​ទឹកអូរ​ត្រពាំង​លា​ច រួច​ជីក​យក​អាចម៍ដី​ក្នុង​អូរ​ត្រពាំង​លា​ច​យក​ទៅ​លក់ ទើប​បង្ក​ឲ្យ​ទឹក​ជន់​លិច​ស្រូវ និង​លិច​ដី​ផ្ទះ ព្រមទាំង​ដំណាំ​ក្នុងភូមិ​រយៈពេល​ជាង​១០​ថ្ងៃ​មក​ហើយ ពុំ​ទាន់​មាន​ដំណោះស្រាយ ។

អ្នក​ភូមិ​បាន​លើក​ឡើង​ទៀត​ថា ការ​ជីរ​ណ្តៅ​ដី​នេះ​ដែរ ក្រុមហ៊ុន​ប្រើ​រថយន្ត​ដឹក​អាចម៍ដី​ធុន​ធំ បង្ក​ឲ្យ​ខូច​ផ្លូវលំ​ក្នុងភូមិ​ត្រពាំង​លា​ច​ទាំងស្រុង គឺ​បែក​ល្បាប់​ដី​បង្ក​ឲ្យ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​នៅ​ក្នុង​រដូវវស្សា​នេះ ដែល​មាន​រយៈពេល​២​ខែ​ហើយ ។

ប្រជាពលរដ្ឋ​បាន​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ឃុំ និង​ស្រុក ក៏​ប៉ុន្តែ​ស្ងាត់ឈឹង មិនឃើញ​មាន​ចំណាត់ការ​ឆ្លើយ​តប ឬ​ដោះស្រាយ ទើប​សំណូមពរ​ឲ្យ​អ្នក​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ រក​បទ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​មេត្តា​ចុះ​មក​ពិនិត្យ និង​ដោះស្រាយ បើ​គ្មាន​ចំណាត់ការ​ដោះស្រាយ​ទេ រយៈពេល​តែ​១​ស​ប្តា​ហ៍​ទៀត ស្រូវ និង​ផលដំណាំ​ពួក​គាត់​រលួយ​អស់​ជា​មិន​ខាន ។

ទាក់ទិន​ករណី​នេះ​ដែរ មិន​អាច​រក​ការ​បំភ្លឺ​ពី​លោក​អភិបាលស្រុក​កំពង់​រោទ៍​បាន​ទេ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា ២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ