រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនៅលើបណ្តាញសង្គម នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះថា ៖ សូមឈ្វេងយល់ការអំពីព័ត៌មានការប្រើប្រាស់គន្លងអាទិភាព ETC សម្រាប់ចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីកាត់បន្ថយការកកស្ទះ ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ដើម្បីកាត់បន្ថយការកកស្ទះ បង្កើនប្រសិទ្ធភាពចរាចរណ៍ចេញចូលនៅបញ្ជរបង់ប្រាក់ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមអំពាវនាវដល់សាធារណជនទាំងអស់ស្វែងយល់ឱ្យកាន់តែច្បាស់អំពីការប្រើប្រាស់គន្លងអាទិភាពETC ដែលនៅខាងឆ្វេងបង្អស់អនុញ្ញាតឱ្យអ្នកធ្វើដំណើរចេញចូលបានលឿនរហ័ស ដោយមិនចាំបាច់រង់ចាំយូរ ។

គោរពលក្ខខណ្ឌនៃការប្រើប្រាស់ផ្លូវល្បឿនលឿនក៏ដូចជា ច្បាប់ចរាចរណ៍ផ្លូវគោកអោយបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍ ។

ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្តតាមផ្លូវល្បឿនលឿនទាំងអស់ សូមបើកបរដោយប្រុងប្រយ័ត្ន គោរពលក្ខខណ្ឌនៃការប្រើប្រាស់ផ្លូវល្បឿនលឿនក៏ដូចជា ច្បាប់ចរាចរណ៍ផ្លូវគោកអោយបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍ ។ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបន្តខិតខំផ្តល់សេវាកម្មជូនអ្នកប្រើប្រាស់ឱ្យបានល្អជាទីគាប់ចិត្ត ៕
ចែករំលែកព័តមាននេះ