ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំ​ដើម​ជើងគោ​ចំនួន​១៥ ០០០​ដើម លម្អ​សោ​ភ័ណ្ឌ​ភាព​តាម​ដងផ្លូវ​ជាតិ​លេខ​៧​

2 នាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​: ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព​តាម​ដងផ្លូវ​ជាតិ​លេខ​៧​ដែល​ត្រូវ​បាន​ពង្រីក​ជា​បួន​គន្លង​នោះ​។​ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៥ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ឯកឧត្តម ខ្លូត…

ខេត្តកំពង់ចាម​: ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព​តាម​ដងផ្លូវ​ជាតិ​លេខ​៧​ដែល​ត្រូវ​បាន​ពង្រីក​ជា​បួន​គន្លង​នោះ​។​ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៥ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ឯកឧត្តម ខ្លូត ផ​ន ប្រធាន​ក្រុម ប្រឹក្សា​ខេត្ត និង ឯកឧត្តម លឹ​ម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ដឹក​ជញ្ជូន បាន​ដឹកនាំ​អភិបាលក្រុង​/​ស្រុក មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោកគ្រូ អ្នកគ្រូ សិក្សា​នុ​សិស្ស ប្រជាពលរដ្ឋ ចូលរួម​ដាំ​ដើម​ផ្កា​ជើងគោ​ចំនួន ២០០​ដើម ជា​និមិត្តរូប នៅ​ស្រុក​ជើងព្រៃ និង​ស្រុក​ព្រៃឈរ​អម​សង្ខាង​ផ្លូវ ។​សូម​បញ្ជាក់​ថា​ការ​ដាំ​ដើមឈើ​នេះ​ដើម្បី​បង្កើត​នៅ​គម្រប​បៃតង​និង​កាត់​បន្ថយកម្ដៅ​ថ្ងៃ​មក​លើ​ភព​ផែនដី​បាន​មួយ​កម្រិត​ទៀត​ផង​។

ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល ខេត្តកំពង់ចាម បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា រដ្ឋបាល​ខេត្តកំពង់ចាម បាន​នាំ​យក​ដើម​ផ្កា​ជើងគោ ចំនួន​១៥.០០០​ដើម ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ផ្តល់​ជូន​រដ្ឋបាល​បាល​ខេត្ត សម្រាប់​ដាំ​លម្អ​តាម​ដងផ្លូវ​ពេល​ដែល​ផ្កា​ចេញ​មក​គឺ​រីក​ស្រស់បំព្រង​គួរ​ឲ្យ​គយគន់​។

ឯកឧត្តម​ព​អភិបាលខេត្ត បាន​បញ្ជាក់​ទៀត​ថា ការ​ចូលរួម​ដាំ​ដើម​ផ្កា​ជើងគោ​នៅ​ពេល​នេះ រដ្ឋបាល​ខេត្តកំពង់ចាម សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧ ទាំងអស់ នឹង​ចូលរួម​ជាមួយ រដ្ឋបាល​ខេត្ត រដ្ឋបាល​ក្រុង​-​ស្រុក និង​ឃុំ​-​សង្កាត់ ក្នុង​ចលនា​ដាំ និង​ថែទាំ​ផ្កា​ជើងគោ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧ ដើម្បី លើកកម្ពស់​សោភណភាព លម្អ​តាម​ដងផ្លូវ​ជាតិ លេខ​៧ ។ ឱកាស​នោះ​ដែរ ឯកឧត្តម អភិបាលខេត្ត​កំពង់ចាម ក៏​បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីរាជការ ព្រះសង្ឃ បុគ្គលិក​ឯកជន ម្ចាស់​រោងចក្រ សហគ្រាស ដែល​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧ ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត ដាំ និង​ជួយ​ថែទាំ​ដើម​ផ្កា​នេះ នៅ​តាម​មុខ​លំនៅ​ឋាន សាលារៀន វត្ត​អារាម រោងចក្រ សហគ្រាស​រៀង​ៗ​ខ្លួន ឲ្យ​បាន​គ្រប់​ៗ​គ្នា ដោយសារ​ការ​ដាំ​នេះ គឺ​ត្រូវ​ដាំ​ចំងាយ​ពី​ចិញ្ចើម​ផ្លូវ​ពី ១,៥​ម៉ែត្រ ទៅ ៣​ម៉ែត្រ និង​គម្លាត​ពី ៧ ទៅ ១០​ម៉ែត្រ ក្នុង​១​ដើម ។

បើ​តាម​សេចក្តី​ប្រកាស របស់​រដ្ឋបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹង​ថា គម្រោង​ស្ថាបនា លើក​កម្រិត​ផ្លូវជាតិ​លេខ​៧ ជា ៤​គន្លង និង​គម្រោង​ដាំ​ដើមឈើ​លម្អ អម​សងខាង​ផ្លូវជាតិ​លេខ ៧ ចាប់ពី វ​ង្វ​ង់​មូល​ស្គន់ ស្រុក​ជើងព្រៃ ដល់​គល់​ស្ពាន​គី​ហ្សូ​ណា ក្រុង​កំពង់ចាម គ្រោង​នឹង​បញ្ចប់​នៅ​ពេល​ដ៏​ខ្លី​ខាង មុខ​នេះ​។ ដើម្បី​លើកកម្ពស់​សោភណភាព តាម​បណ្ដោយ​ទ្រូង​ផ្លូវជាតិ​លេខ​៧ ដែល​ទើបនឹង​សាងសង់​រួច រដ្ឋបាល​ខេត្តកំពង់ចាម គ្រោង​នឹង​ដាំ​ដើម​ផ្កា​ជើងគោ ចំនួន ១៥.០០០​ដើម ដែល​ប្រើប្រាស់​រយៈពេល ៣​ខែ ក្នុង​ការ​ដាំ​ដើម​ផ្កា​មួយ​ប្រភេទ​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ