ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ថា​គាត់​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដែ​ល​ពូទីន​មិន​ព្រម​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន

2 នាទី មុន

ទី​ក្រុង​ឡុង​៖ លោក​ត្រាំ​បាន​ដាក់​ការ​ស្ដី​បន្ទោស​ទៅ​លើ​​លោក​ពូទី​​​កាល​ពី​យប់​មិញ​នៅ​ពេល​លោក​ចូល​រួម​សន្និសីទ​សារ​ព័ត៌​មាន​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ លោក​ខៀ​ស្តាមើ​ (Keir Starmer)។ ​​​លោក​ត្រាំ​ថ្លែង​ថា​ពី​ដំបូង​ដៃ​ ​លោក​​សង្ឃឹម​ថា​នឹង​ជួយ​​ដោះ​​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​ដើម្បី​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​​​ឱ្យ​បាន​ឆាប់​រហ័ស​​។ ប៉ុន្តែ​ទង្វើ​របស់​លោក​ពូទីន​ធ្វើ​ឱ្យ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នោះ​ប្រែ​ជា​អសារ​ឥត​ការ​ទៅ​វិញ​។ ចំពោះ​អង់គ្លេស​មួយ​ លោក​ត្រាំ​មិន​សូវ​ហ៊ាន​ប៉ះ​ប៉ុន្មាន​ទេ​។…

ទី​ក្រុង​ឡុង​៖ លោក​ត្រាំ​បាន​ដាក់​ការ​ស្ដី​បន្ទោស​ទៅ​លើ​​លោក​ពូទី​​​កាល​ពី​យប់​មិញ​នៅ​ពេល​លោក​ចូល​រួម​សន្និសីទ​សារ​ព័ត៌​មាន​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ លោក​ខៀ​ស្តាមើ​ (Keir Starmer)។ ​​​លោក​ត្រាំ​ថ្លែង​ថា​ពី​ដំបូង​ដៃ​ ​លោក​​សង្ឃឹម​ថា​នឹង​ជួយ​​ដោះ​​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​ដើម្បី​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​​​ឱ្យ​បាន​ឆាប់​រហ័ស​​។ ប៉ុន្តែ​ទង្វើ​របស់​លោក​ពូទីន​ធ្វើ​ឱ្យ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នោះ​ប្រែ​ជា​អសារ​ឥត​ការ​ទៅ​វិញ​។

ចំពោះ​អង់គ្លេស​មួយ​ លោក​ត្រាំ​មិន​សូវ​ហ៊ាន​ប៉ះ​ប៉ុន្មាន​ទេ​។ ទោះបី​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​​ប្រកាស​គាំទ្រ​​រដ្ឋ​ប៉ាឡេ​ស្ទីន​យ៉ាង​ណា​ក្ដី លោក​ត្រាំ​សូម​មិន​ធ្វើ​អត្ថា​ធិប្បាយ​ទេ​។​ ប៉ុន្តែ​នៅ​ក្នុង​បញ្ហា​អន្តោ​ប្រវេសន៍​ លោក​ត្រាំ​និយាយ​បញ្ចេះ​អង់គ្លេស​​ឱ្យ​​ប្រើ​កង​ទ័ព​ដើម្បី​ចាត់​ការ​។ ​​លោក​ត្រាំ​ថា​លោក​ពូទីន​ធ្វើ​ឱ្យ​លោក​ខក​ចិត្ត​ណាស់​។ គាត់​នៅ​តែ​បន្ត​កាប់​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់។ ​មនុស្ស​របស់​គាត់ (កង​ទ័ព​រុស្ស៊ី) ក៏​បាត់​បង់​ជីវិត​ច្រើន​ផង​ដែរ​។ លោក​ថា​ទាហាន​រុស្ស៊ី​ស្លាប់​ច្រើន​ជាង​ទាហាន​អ៊ុយ​ក្រែន​។ ​

លោក​ថ្លែង​បន្ត​ទៀត​ថា​មុន​ដំបូង​ លោក​​ស្មាន​ថា​បញ្ហា​អ៊ុយ​ក្រែន​ងាយ​ស្រួល​ដោះ​ស្រាយ​ និង​ងាយ​ស្រួល​ចរ​ចា​គ្នា​ឱ្យ​មាន​បទ​ឈប់​បាញ់​ព្រោះ​លោក​សម្អាង​ទៅ​លើ​ការ​រក្សា​ទំនាក់​ទំនង​ល្អ​រវាង​លោក​ និង​លោក​ពូទីន​។ ​ប្រហែល​ជា​ដោយ​សារ​ការ​​គិត​ដូច្នេះ​ហើយ​ទើប​​បាន​ជា​លោក​ត្រាំ​ប្រកាស​ថា​ប្រើ​ពេល​តែ​២៤​ម៉ោង​អាច​បិទ​បញ្ចប់​សង្គ្រាម​។ ប៉ុន្តែ​នៅ​ពេល​នេះ​ទើប​លោក​​​យល់​ច្បាស់​។ លោក​ថា​លោក​ពូទីន​​ធ្វើ​ឱ្យ​លោក​​​ខក​ចិត្ត​​។ គាត់​ពិត​ជា​ធ្វើ​ឱ្យ​ខ្ញុំ​ខក​ចិត្ត​​​ខ្លាំងណាស់​​។

ពាក់​ព័ន្ធ​នឹង​បញ្ហា​ប៉ាឡេស្ទីន​ លោក​ត្រាំ​គ្រាន់​តែ​និយាយ​ដោយ​សង្ខេប​ថា​លោក​មិន​យល់​ស្រប​នឹង​ជំហរ​របស់​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ដែល​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេ​ស្ទីន​ទេ​។ លោក​យល់​ថា​នេះ​ជា​​ការ​ខ្វែង​គំនិត​គ្នា​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ​។ ចំពោះ​បញ្ហា​អន្តោ​ប្រវេសន៍​នៅ​អង់គ្លេស លោក​ត្រាំ​ជូន​ជា​យោបល់​ថា​អង់​គ្លេស​គួរ​​ចាត់​ការ​ទូក​ដឹក​ជន​អន្តោ​ប្រវេសន៍​ខ្នាត​តូច​ដែល​ចង់​បើក​ចូល​ដែន​ទឹក​អង់​គ្លេស​។ ខ្ញុំ​បាន​ជម្រាប​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ (អង់គ្លេស​) ថា​បើ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ចាត់​ការ​បញ្ហា​នេះ​។ ទោះ​បី​ត្រូវ​ប្រើ​កម្លាំង​យោធា​ក៏​ដោយ​ ​មិន​សំខាន់​ថា​ត្រូវ​វិធី​ណា​ទេ​។ បញ្ហា​នេះ​ (បើ​បណ្ដោយ​ឱ្យ​កើត​មាន) វា​អាច​នឹង​បំផ្លាញ​ប្រទេស​ជាតិ​ពី​ខាង​ក្នុង​។

នៅ​ក្នុង​កិច្ច​ជំនួប​រយៈ​ពេល​៩០​នាទី​នោះ គេ​គិត​ថា​អ្វី​ដែល​ជា​ជោគ​ជ័យ​របស់​នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​គឺ​ការ​និយាយ​បញ្ចុះ​បញ្ចូល​លោក​ត្រាំ​ដើម្បី​ប្រកាន់​ជំហរ​ឱ្យ​បាន​ម៉ឺង​ម៉ាត់​ជាង​មុន​ចំពោះ​លោ​កពូទីន​។ កាល​ពី​ពេល​កន្លង​មក​ លោ​កត្រាំ​ច្រើន​ដាក់​ការ​ស្ដី​បន្ទោស​ទៅ​លើ​លោក​ហ្សេឡិនស្គី និង​លោក​បៃដិន​ថា​ជា​អ្នក​បង្ក​សង្គ្រាម​។ ប៉ុន្តែ​ប៉ុន្មាន​អាទិត្យ​ចុង​ក្រោយ​នេះ លោក​ងាក​ទៅ​វាយ​ប្រហាររុស្ស៊ី និង​លោក​ពូទីន​វិញ​ម្ដង​។ លោក​ហៅ​ប្រទេស​រុស្ស៊ី​ថា​ជា​អ្នក​ឈ្លាន​ពាន​គេ​។​

លោក​ត្រាំ​មិន​ចង់​ធ្វើ​តាម​ការ​អំពាវ​នាវ​របស់​នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​ដែល​ចង់​ឱ្យ​អាមេរិក​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី​បន្ថែម​ទៀត​​ទេ​។ ​ ប៉ុន្តែ​លោក​ចង់​បង្វែរ​ការ​ចាប់​អារម្មណ៍​ទៅ​អឺរ៉ុប​ និង​ឥណ្ឌា​ដែល​បន្ត​ទិញ​ប្រេង​ឆៅ​ពី​រុស្ស៊ី​។ លោក​បើ​សិន​តម្លៃ​ប្រេង​ឆៅ​ (នៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ​) ធ្លាក់​ចុះ​ ពេល​នោះ​លោក​ពូទីន​​យល់​ព្រម​ដក​ថយ​ជា​មិន​ខាន​​។ ពេល​នោះ លោក​ពូទីន​គ្មាន​ជម្រើស​អ្វី​ផ្សេង​​ក្រៅ​ពី​ដក​ខ្លួន​ថយ​​​ពី​សង្គ្រាម​នេះ​ទេ​​។ លោក​ត្រាំ​ធ្លាប់​និយាយ​កាល​ពី​មុន​នេះ​ថា​ទាល់​តែ​អឺរ៉ុប​ឈប់​ទិញ​ប្រេង​រុស្ស៊ី​ជា​មុន​សិន​ទើប​លោក​ពិចារណា​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី​បន្ថែម​ទៀត​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ដឹ​ហ្កាឌាន (The Guardian) និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ