ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ! រាជធានី​ភ្នំពេញ​ ទទួល​បាន​ពានរង្វាន់ «​ទីក្រុង​ធានា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​» ពី​វេទិកា​ដែល​រៀបចំ​នៅ​ទីក្រុង​ម៉ូ​ស្គូ

2 ម៉ោង មុន

ក្រុង​ម៉ូ​ស្គូ ៖ រាជធានី​ភ្នំពេញ​ទទួល​បាន​ពានរង្វាន់ Decent Work and Economic Growth ពី​វេទិកា BRICS…

ក្រុង​ម៉ូ​ស្គូ ៖ រាជធានី​ភ្នំពេញ​ទទួល​បាន​ពានរង្វាន់ Decent Work and Economic Growth ពី​វេទិកា BRICS Urban Future Forum ដែល​រៀបចំ​នៅ​ទីក្រុង​ម៉ូ​ស្គូ សហព័ន្ធ​រុ​ស្ស៊ី ​ថ្ងៃ​ទី​១៧-១៨ ខែកញ្ញា ឆ្នាំ​២០២៥​ ។​  

Decent Work and Economic Growth មាន​ន័យ​ថា​ “​ជាទី​ក្រុង​ធានា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន មានមុខ​របរ​ពេញលេញ និង​ផលិតភាព​ខ្ពស់ និង​មាន​ការងារ​សមរម្យ​សម្រាប់​ប្រជាជន​គ្រប់​រូប​” ដែល​មាន​កំណត់​នៅ​ក្នុង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ចំណុច​ទី​៨ របស់​អង្គការសហប្រជាជាតិ​។ នេះ​បើ​យោង​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ ​នា​ថ្ងៃ​ទី​១៨​ កញ្ញា ​២០២៥ ​។

គួរ​បញ្ជាក់​ថា​ លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​ តំណាង​លោក ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បាន​ដឹកនាំ​ប្រតិភូ​សាលា​រាជធានី​ភ្នំពេញ​ទៅ​ចូលរួម​ក្នុង​វេទិកា BRICS Urban Future Forum ដែល​រៀបចំ​នៅ​ទីក្រុង​ម៉ូ​ស្គូ សហព័ន្ធ​រុ​ស្ស៊ី ​ថ្ងៃ​ទី​១៧-១៨ ខែកញ្ញា ឆ្នាំ​២០២៥ ​។​  

សូម​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​កម្មវិធី​ដែល​មាន​ទីក្រុង​នានា​ជា​ច្រើន​ចូលរួម​មក​ពី​ប្រទេស​ប្រេ​ស៊ី​ល រុ​ស្សី ឥណ្ឌា ចិន និង អា​ហ្រិ្វ​ក​ខាងត្បូង ព្រមទាំង​ទីក្រុង​ជា​ច្រើន​ទៀត​ នៅ​លើ​ពិភពលោក​ ក៏​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ផង​ដែរ​។​ ​មាន​ទីក្រុង​ចំនួន​៩​ ដែល​ទទួល​បាន​ពានរង្វាន់​ផ្សេង​ៗ​ពី​គ្នា ក្នុង​នោះ រាជធានី​ភ្នំពេញ ទទួល​បាន​ពានរង្វាន់ Decent Work and Economic Growth ។ នៅ​ផ្នែក​នេះ មាន​ទីក្រុង​ចំនួន​៣ ​ត្រូវ​បាន​ជ្រើ​​ស​រើស​ជា​ជម្រើស​ចុង​ក្រោយ គឺ​ទីក្រុង Guangzhou នៃ​ប្រទេស​ចិន ទីក្រុង​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទីក្រុង Chengdu នៃ​ប្រទេស​ចិន​។ ទីបំផុត ភ្នំពេញ​ត្រូវ​បាន​ប្រកាស​ជា​អ្នក​ឈ្នះ​ពានរង្វាន់​ផ្នែក​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ