ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរស្រុកក្រឡាញ់ណែនាំឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈស្ថានភាពស្ទឹងក្រឡាញ់អាចនឹងបន្តឈានដល់កំរិតប្រកាសអាសន្ន

2 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ៖ អាជ្ញាធរ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​តំបន់​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន…

ខេត្តសៀមរាប ៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ៖ អាជ្ញាធរ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​តំបន់​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ខណៈ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៥​នេះ ស្ថានភាព​ស្ទឹង​ក្រឡាញ់ កម្ពស់​ទឹក​ស្ថិត​ក្នុង​កំរិត​ប្រកាស​ប្រុង​ប្រយ័ត្ន (៨.៤០​ម៉ែត្រ​) នឹង​អាច​បន្ត​ឈាន​ដល់​កម្រិត​ប្រកាស​អាសន្ន (៨.៥០​ម៉ែត្រ​) ។

មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​បន្ត​ថា អាជ្ញាធរ​ស្រុក បាន​ជំរុញ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងស្ទឹង​ក្នុង​ឃុំ​តា​អាន ឃុំ​កំពង់​ថ្កូវ ឃុំ​ក្រឡាញ់ និង​ឃុំ​សំបួរ បង្កើន​ការ​ប្រុង​ប្រយ័ត្ន រៀបចំ​ទុកដាក់​ទ្រព្យសម្បត្តិ សត្វពាហនៈ មធ្យោបាយ សម្ភារៈ ត្រៀម​បង្កា​ករណី​ស្ថានភាព​ទឹក​ត្រូវ​ប្រកាស​អាសន្ន ។

ជាមួយ​គ្នា​នេះ សូម​ឱ្យ​អាជ្ញាធរ​ឃុំ​ត្រូវ​បន្ត​ពិនិត្យ​បើកមុខ​ចូល​អូរ​ចេញ​ទៅ​វាល និង​ព្រៃ​លិច​ទឹក ដក​របាំង​មុខទឹក​គ្រប់​ប្រភេទ ដូច​ជា ៖ ធ្នួ​ស ព្រួល អ៊ុយ​ស្បៃ​មោង សំរាស់ ជាដើម​។​ល​។ ដែល​អា​រាំងស្ទះ​ទឹក​បណ្ដាល​ឱ្យ​មានការ​ជន់​លិច ។

សូម​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែកញ្ញា​នេះ ក្រៅពី​ទំនប់​អាង​ទឹក​ក្នុងស្រុក​ក្រឡាញ់ រួម​មាន ៖ ទំនប់​អាង​ម្កាក់​កម្ពស់​ទឹក ១៦.៩០​ម៉ែត្រ កម្រិត​ប្រកាស ១៧.៥០​ម៉ែត្រ​, ទំនប់​អាង​ក្សា​ក​កម្ពស់​ទឹក ២.២០​ម៉ែត្រ កម្រិត​ប្រកាស ២.៥០​ម៉ែត្រ​, ទំនប់​អាង​ស្ទឹង​ស្រែង​១​កម្ពស់​ទឹក​២៦.៣២​ម៉ែត្រ កម្រិត​ប្រកាស​២៧.៥០​ម៉ែត្រ និង​ទំនប់​អាង​ស្ពាន​ស្រែង​កម្ពស់​ទឹក​១៣.៨៩​ម៉ែត្រ កម្រិត​ប្រកាស​១៤.៥០​ម៉ែត្រ ។

ដោយឡែក​ចំពោះ​កម្ពស់​ទឹកស្ទឹង រួម​មាន ៖ ស្ទឹង​បន្ទាយស្រី​កម្ពស់​ទឹក ៣.៣០​ម៉ែត្រ កម្រិត​ប្រកាស​៦​ម៉ែត្រ​, ស្ទឹង​ជីក្រែង​កម្ពស់​ទឹក​៨.២០​ម៉ែត្រ កម្រិត​ប្រកាស​៨​ម៉ែត្រ​, ស្ទឹង​ក្រឡាញ់​កម្ពស់​ទឹក​៨.៤០​ម៉ែត្រ កម្រិត​ប្រកាស​៨​ម៉ែត្រ​, អាង​ក្រពើ​កម្ពស់​ទឹក ១២.៤០​ម៉ែត្រ កម្រិត​ប្រកាស ១៣.៥០​ម៉ែត្រ និង​បឹង​ទន្លេសាប​កម្ពស់​ទឹក ៦.៣៧​ម៉ែត្រ កម្រិត​ប្រកាស​៩​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ