ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះមើលពុំឃើញ! ​​ត្រី​ងើប​ក្នុង​ទឹក​បឹង​ច្រើន ​ក៏ប្រញាប់​ស្ទុះ​ទៅ​ឆ.ក់​ត្រី ដូច​ឆ.ក់​ខ្លួនឯង​ស្លា.ប់

2 នាទី មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​មួយ​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥​កន្លង​ទៅ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​បុរស​ម្នាក់​ស្លាប់​ក្នុង​ទឹក​បឹង​អកកំបោរ​តូចស្ថិត​ក្នុងភូមិ​ផ្លូវ​លាវ ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រ​ព្រះ ដោយ​សព​អណ្តែត​ក្បែរ​ទូក​តូច​មួយ…

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​មួយ​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥​កន្លង​ទៅ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​បុរស​ម្នាក់​ស្លាប់​ក្នុង​ទឹក​បឹង​អកកំបោរ​តូចស្ថិត​ក្នុងភូមិ​ផ្លូវ​លាវ ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រ​ព្រះ ដោយ​សព​អណ្តែត​ក្បែរ​ទូក​តូច​មួយ និង​មាន​ឧប​ករណ៍​ឆក់​ត្រី​ផង​ដែរ ។

ក្រោយ​ពេល​មាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញសព​អណ្ដែត​ក្នុង​ទឹក​បឹង​នេះ នៅ​រសៀល​ថ្ងៃដដែល នគរបាល​ប៉ុស្តិ៍​បាន​ទៅ​កាន់​កន្លែង​កើតហេតុ​ពិនិត្យ​និង​ស្គាល់​ថា ជន​រង​គ្រោះ​ឈ្មោះ សុខ សិ​ដ្ឋ អាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំខាងលើ ។

យុវជន​ម្នាក់ រស់នៅ​ក្នុងភូមិ​ជាមួយ​ជន​រងគ្រោះ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥​កន្លង​ទៅ វេលា​ម៉ោង​ប្រហែល​៦​កន្លះ​ព្រឹក ខ្លួន​និង​ម្តាយ​បាន​ជិះទូក​ស្មាច់​មួយ​គ្រឿង​ទៅ​រើស​ខ្យង​នៅ​វាលស្រែ​ខាងលិច​ភូមិ​ថ្មី ។ លុះពេល​ទៅ​ដល់​បឹង​អកកំបោរ​តូច ខាងកើត​ទំនប់​ទឹក ក៏​បាន​ឈប់​ទូក​ស្មាច់​និង​នាំ​គ្នា​ចុះ​រើស​ខ្យង ។ រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ដដែល ខណៈ​ខ្លួន​កំពុង​ដើរ​រើស​ខ្យងស្រាប់តែ​ប្រទះ​ឃើញ​សព​បុរស​ម្នាក់់​ក្នុង​សភាព​ដេក​ផ្ងារពោះ ដៃ​មាន​កាន់​ដង​ឈើ​សម្រាប់​ឆក់​ត្រី ក្បាលមាន​ពាក់​ពិល ស្លៀក​ខោខ្លី ពាក់អាវ​ប៉ា​រ៉ា​ដៃ​វែង ឈ្មោះ សុខ សិ​ដ្ឋ ។ នៅ​ពេល​ឃើញ

ដូច្នោះ ខ្លួន​បាន​ស្រែកហៅ​អ្នក​រើស​ខ្យង​ដូច​គ្នា​ឲ្យ​មក​ជួយ​មើល និង​រាយការណ៍​ទៅ​មេ​ភូមិ​ថ្មី​តែម្តង​ទៅ ។ ចំណែក​ស្ត្រី​ឈ្មោះ រ៉​ត សា​គុណ អាយុ​៣៨​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​សព​បាន​បំភ្លឺ​ថា ប្តី​របស់​គាត់​ឈ្មោះ សុខ សិ​ដ្ឋ ជា​មនុស្ស​មាន​ចំណូលចិត្ត​ផឹក​ស្រាំ គឺ​ផឹក​ជា​ប្រចាំ និង​ស្រវឹង​រាល់ថ្ងៃ ។ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ ប្តី​គាត់បាន​ផឹកស្រា​អស់​២​លី​ត្រ​កន្លះ មាន​គ្នា​៤​នាក់ និងផឹក​រហូត​ដល់​ម៉ោង​៤​និង​៣០​នាទី​រសៀល​ទើប​ឈប់​ហើយ​ចូល​សម្រាក​ជា​ធម្មតា ។ លុះ​នា​រសៀល​ថ្ងៃ​ទី​១៧ ខែកញ្ញា ២០២៥ ប្តី​គាត់​បាន​ក្រោកពីដំណេក​ទៅ​រើស​ខ្យង នៅ​បឹង​អកកំបោរ​តូច ដែល​មាន​ចម្ងាយ​ប្រហែល​៣​គីឡូម៉ែត្រ​ពី​ភូមិ ។

ពេល​ប្តី​គាត់​ទៅ​បាន​មួយសន្ទុះ ស្រាប់តែ​ឃើញ​ត្រឡប់​មក​វិញ ពេល​នោះ​គាត់​បាន​សួរ​ថា «​ម៉េច​ក៏​មក​វិញ​»  ប្តី​តប​ភ្លាម «​មក​យក​ម៉ូ​ទ័​រ​ឆក់​ត្រី ព្រោះ​ឃើញ​ត្រី​ងើប​ច្រើន​» រួច​ប្តី​គាត់ក៏​ជិះទូក​ស្មាច់​ត្រឡប់​ទៅ​បឹង​វិញ ។ លុះដល់​វេលា​ម៉ោង​ប្រមាណ​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ដដែល ស្រាប់តែ​មាន​អ៊ំ​ម្នាក់​ទូរស័ព្ទ​មក​ប្រាប់​ថា ឃើញ​ប្តី​គាត់​ស្លាប់​នៅ​ក្នុង​បឹង ដោយ​ឱប​ឧបករណ៍​ឆក់​ត្រី ។

ពេល​ទទួល​បាន​ព័ត៌មាន​នោះ គាត់​ក៏​រត់​ទៅរក​បងប្អូន ដើម្បី​ឲ្យ​ជួយ​ទៅ​យក​សព​ប្តី​គាត់ ។ពេល​ទៅ​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​ឃើញ​ប្តី​គាត់​ស្លាប់​ពិតប្រាកដ​មែន គឺ​ស្លាប់​ដោយសារ​ឧបករណ៍​ឆក់​ត្រី ។ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍

ទោ​ស្នងការ​នគរបាល​ខេត្ត កម្លាំង​សមត្ថកិច្ចបាន​បង្កើត​គណៈកម្មការ​មួយ​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​សព ក្រោម​ការ​សម្របសម្រួល​ពី​ស្ថា​ប​ន័​អយ្យការ​អម​សាលាដំបូង​ខេត្ត រួច​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ