ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតណាស់! លោកតាវ័យ៧៧ឆ្នាំ ជិះ​កង់​ដើរ​លក់​កន្ទេល​គ្មាន​អ្នកទិញ ថែម​ទាំង​បែ.ក​កង់​ទៀត

2 ម៉ោង មុន
  • កំពត

ខេត្តកំពត ៖ បុរស​ចំណាស់​ម្នាក់​អាយុ​៧៧​ឆ្នាំ ឈ្មោះ ប្រាក់ ឌ​ន នៅ​ភូមិ​កោះ​ត្រាច ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច នៅ​តែ​តស៊ូ​ដើរ​លក់​កន្ទេល…

ខេត្តកំពត ៖ បុរស​ចំណាស់​ម្នាក់​អាយុ​៧៧​ឆ្នាំ ឈ្មោះ ប្រាក់ ឌ​ន នៅ​ភូមិ​កោះ​ត្រាច ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច នៅ​តែ​តស៊ូ​ដើរ​លក់​កន្ទេល ទោះ​លក់​មិនសូវ​ដាច់​ក្ដី​ក៏​គ្មាន​ជម្រើស​ដែរ ។

កាលពី​ព្រឹក​ថ្ងៃ​១៤ ខែកញ្ញា ឆ្នាំ​២០២៥ កន្លង​ទៅ ភ្នាក់ងារ​យើង​បាន​ជួប​បុរស​ចំណាស់​រូប​នេះ ដែល​ពិតជា​គួរ​ឱ្យ​អាណិត​ខ្លោចចិត្ត ។​គាត់​មាន​វ័យចាស់​ទៅ​ហើយ សុខភាព​មិន​ទៀងនោះ​ទេ តែ​បាន​ប្រឹង​ធាក់​កង់​ដឹក​កន្ទេល​ចេញពី​ផ្ទះ​តាំងពី​ព្រឹក​ព្រលឹម លុះ​មក​ដល់​ស្រុក​ដងទង់ក៏​បែក​កង់​ទៀត ដែល​តម្រូវ​ឱ្យ​គាត់​បណ្ដើរ​នៅ​តាម​ផ្លូវ​ក្រួស​ក្រហម​មួយ​ខ្សែ ដើម្បី​រក​កន្លែង​ប៉ះ​។

បុរស​ចំណាស់​រូប​នេះ​និយាយ​ថា គាត់​ដឹក​កន្ទេល​ដើរ​លក់​នេះ​មិន​ទាន់​មាន​អ្នកទិញ​ទេ ហើយ
ស៊យ​បែក​កង់​ទៀត ។ ការ​លក់​មិន​ដាច់​នេះ ត្រូវ​បាន​គាត់​លើក​ជា​សំណួរ​ថា ប្រហែលជា​គេ
បោះបង់​ចោល​ហើយ កន្ទេល​ស្នាដៃ​ខ្មែរ​ដែល​ធ្វើ​ដោយ​ដៃ ។

បុរស​ចំណាស់​រូប​នេះ បាន​និយាយ​ទៀត​ថា គាត់​បាន​ហៅ​គេ​ឲ្យ​ជួយ​ទិញ​ជា​ហូរហែ​ដែរ តែ​អ្នក​ភូមិ​ឆ្លើយ​តប​វិញ​ថា ពួក​គាត់​លែង​ទិញ​កន្ទេលចចូត​ហើយ ព្រោះ​គេ​ដេក​សុទ្ធតែ​ពូក​អស់​ទៅ​ហើយ ។
លោកតា​អាយុ​៧៧​ឆ្នាំ​រូប​នេះ​និយាយ​បន្ត​ថា គាត់​មាន​របរ​លក់​កន្ទេល​ខ្មែរ​នេះ​អស់​រយៈពេល​ជាង​១៩​ឆ្នាំ​ហើយ ដោយ​ដើរ​លក់​តាម​ខេត្ត ស្រុកនានា ពេល​យប់​ដេក​នៅ​តាម​វត្ត ឬ​តាម​សាលា​ឆ​ទាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ