ប្រទេសរុស្ស៊ី ៖ ការរញ្ជួយដីដ៏ខ្លាំងមួយនាំឲ្យមានការញ័ររង្គើរ នាព្រឹកថ្ងៃទី១៩ កញ្ញា នៅឧបទ្វីបកាំឆាត់ការុស្ស៊ី ។

តាមវិទ្យាស្ថានភូគុម្ភសាស្ត្រអាមេរិកUSGSថា ការរញ្ជួយដីនោះមានកម្លាំងដល់៧,៨រីស្ទ័រ កើតមាននាវេលាម៉ោង៦និង៥៨នាទីម៉ោងក្នុងស្រុក ត្រង់កន្លែងមួយចម្ងាយ១២៨គីឡូម៉ែត្រ ខាងកើតទីក្រុងប៉េត្រូប៉ាវឡូវស្ក៍កាមឆាតស្គីជាទីក្រុងសំខាន់នៅតំបន់នោះ។ ចំណុចកណ្ដាលរបស់វាស្ថិតនៅត្រឹមតែជម្រៅ១០គីឡូម៉ែត្រ។ បែបនេះអាចបង្កការញ័ររង្គើរខ្លាំង។
ប្រឈមមុខនឹងគ្រោះថ្នាក់នៃរលកយក្សស៊ូណាមីដ៏គ្រោះថ្នាក់ មជ្ឈមណ្ឌលប្រកាសអាសន្នស៊ូណាមីនៅប៉ាស៊ីហ្វិកអាមេរិក បានចេញការប្រកាសអាសន្នស៊ូណាមីភ្លាមៗសម្រាប់បណ្ដាតំបន់ឆ្នេរសមុទ្រជិតខាង។
តាមបណ្ដាញសង្គមរុស្ស៊ី វីដេអូនានាបង្ហាញពីគ្រឿងសង្ហារឹមទាំងឡាយព្រមទាំងរបស់របរក្នុងផ្ទះរង្គើរខ្លាំងៗ ព្រមទាំងរថយន្តក្រឡុកតាមផ្លូវ។ អភិបាលតំបន់លោកវ្ល៉ាឌី មៀរសូឡូដូវអះអាងតាមតេឡេក្រាមថា នាព្រឹកនេះប្រជាជនតំបន់កាំឆាត់កា ជួបប្រទះជាថ្មីម្ដងទៀតការរញ្ជ្ជូយដីដ៏ខ្លាំង។
លោកបន្តថា សម្រាប់ពេលនេះនៅមិនទាន់មានសេចក្ដីរាយការណ៍ពីការខូចខាតណាមួយនៅឡើយ។ លោកអំពាវនាវដល់ប្រជាជនឲ្យស្ថិតក្នុងភាពស្ងៀមស្ងាត់៕
ចែករំលែកព័តមាននេះ