តើអ្នកចូលចិត្តញ៉ាំផ្លែត្របែកដែរឬទេ? ផ្លែឈើនេះមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែវាក៏ជាប្រភពនៃវីតាមីន និងសារធាតុចិញ្ចឹមដ៏អស្ចារ្យដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពអ្នកទាំងមូល។ ប្រសិនបើអ្នកញ៉ាំផ្លែត្របែកជារៀងរាល់ថ្ងៃ អ្វីនឹងកើតឡើងចំពោះរាងកាយរបស់អ្នក?
១. ជួយសម្រកទម្ងន់
ផ្លែត្របែកជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់សម្រកទម្ងន់។ វាមានជាតិកាឡូរីទាប និងជាតិសរសៃខ្ពស់ ដែលជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ កាត់បន្ថយចំណង់អាហារ និងជួយដល់ដំណើរការដុតបំផ្លាញជាតិខ្លាញ់។
២. ពង្រឹងប្រព័ន្ធការពាររាងកាយ
ផ្លែត្របែកផ្ទុកវីតាមីន C ខ្ពស់ជាងក្រូចទៅទៀត។ វីតាមីន C ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ ប្រឆាំងនឹងការឆ្លងមេរោគ និងផ្តាសាយ។ ការញ៉ាំត្របែកជាប្រចាំអាចជួយឱ្យរាងកាយអ្នកកាន់តែរឹងមាំ។
៣. ល្អសម្រាប់សុខភាពស្បែក
វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែត្របែក ជួយការពារស្បែកពីការបំផ្លាញដោយសារពន្លឺព្រះអាទិត្យ និងភាពចាស់។ វាក៏ជួយផលិតកូឡាជែន (Collagen) ដែលធ្វើឱ្យស្បែកតឹងណែន ភ្លឺថ្លា និងកាត់បន្ថយស្នាមជ្រួញ។
៤. គ្រប់គ្រងជាតិស្ករក្នុងឈាម
ផ្លែត្របែកមានជាតិសរសៃខ្ពស់ និងសន្ទស្សន៍ជាតិស្ករទាប (Low Glycemic Index) ដែលជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ។ នេះធ្វើឱ្យវាជាផ្លែឈើដ៏ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងអ្នកដែលប្រឈមនឹងជំងឺនេះ។
៥. ជំនួយដល់សុខភាពបេះដូង
ជាតិប៉ូតាស្យូម និងជាតិសរសៃនៅក្នុងផ្លែត្របែកជួយគ្រប់គ្រងសម្ពាធឈាម និងកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ (LDL)។ ការញ៉ាំផ្លែត្របែកជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។
ការបន្ថែមត្របែកទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក គឺពិតជាជម្រើសដ៏ល្អសម្រាប់សុខភាព។ តើអ្នកមានវិធីណាដែលអ្នកចូលចិត្តញ៉ាំផ្លែត្របែកដែរឬទេ?
ចែករំលែកព័តមាននេះ