ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំសម្ដែង​ការ​ខក​ចិត្តខ្លាំងចំពោះ​លោកពូទីន

4 នាទី មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៨​កញ្ញា​បាន​សម្ដែង​ការ​ខកចិត្ត​ខ្លាំង ចំពោះ​សម​ភាគី​រុ​ស្ស៊ីលោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន លើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​។ លោក​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​នៃ​សន្និសីទ​សារព័ត៌មាន​រួម​មួយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​គៀរ​ស្តា​ម័​រ ដែល​ស្នើ​ឲ្យ​លោក​បង្កើន​ការ​គាបសង្កត់​លើ​ប្រធានាធិបតី​រុ​ស្ស៊ី​។ លោក​ត្រាំ​បាន​ចាក​ចេញពី​ប្រទេស​អង់គ្លេស​នា​រសៀល​ថ្ងៃ​ទី​១៨​កញ្ញា…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៨​កញ្ញា​បាន​សម្ដែង​ការ​ខកចិត្ត​ខ្លាំង ចំពោះ​សម​ភាគី​រុ​ស្ស៊ីលោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន លើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​។ លោក​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​នៃ​សន្និសីទ​សារព័ត៌មាន​រួម​មួយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​គៀរ​ស្តា​ម័​រ ដែល​ស្នើ​ឲ្យ​លោក​បង្កើន​ការ​គាបសង្កត់​លើ​ប្រធានាធិបតី​រុ​ស្ស៊ី​។

លោក​ត្រាំ​បាន​ចាក​ចេញពី​ប្រទេស​អង់គ្លេស​នា​រសៀល​ថ្ងៃ​ទី​១៨​កញ្ញា ក្រោយ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​លើក​ទី​២ របស់​លោក​នៅ​ចក្រភព​អង់គ្លេស ដែល​នា​ឱកាស​នោះ​លោក​ត្រូវ​បាន​ទទួល​យ៉ាង​កក់ក្ដៅ​បំផុត​ដោយ​ព្រះមហាក្សត្រ​អង់គ្លេស​ឆាល​ទី​៣​និង​ជួប​សន្ទនា​ជាមួយ​លោក​គៀរ​ស្តា​ម័​រ​។ ក្នុង​ទស្សន​កិច្ច​នេះ ​លោក​ត្រាំ​បាន​ទទួលស្គាល់​ការ​ខ្វែងគំនិត​គ្នា​របស់​លោក​ជាមួយ​លោក​ស្តា​ម័​រ លើ​ប​ញ​អង់គ្លេស​ទទួលស្គាល់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​មួយ​។

ស្ដី​ពី​បញ្ហា​អ៊ុយ​ក្រែ​ន​លោក​ហាក់ដូចជា​ទទួលស្គាល់​ភាព​ទ័លច្រក​។ លោក​មាន​ប្រសាសន៍​ថា ជម្លោះ​នោះ​ដែល​ខ្ញុំ​គិត​ថា​ងាយ​ដោះស្រាយ​មក​ពី​ទំនាក់ទំនង​របស់ខ្ញុំ​ជាមួយ​លោកពូ​ទី​ន ប៉ុន្តែ​លោកពូ​ទី​ន​បាន​ធ្វើ​ឲ្យ​ការ​ដោះស្រាយ​របស់ខ្ញុំ​ទទួល​បរាជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ