សង្គ្រាមអីុស្រាអែលនិងអីុរ៉ង់ ៖ ស្នូរសីុរ៉ែនប្រកាសអាសន្នលាន់ឮ នាព្រឹកព្រលឹមថ្ងៃទី២០មិថុនា ក្នុងតំបន់ជាច្រើនរបស់អីុស្រាអែល បន្ទាប់ពីការបាញ់មីសីុលរបស់អីុរ៉ង់ក្នុងថ្ងៃទី៨ នៃ
សង្ក្រាមមហាបំផ្លិចបំផ្លាញដែលប្រើគ្រឿងសព្វាវុធទំនើបៗបំផុតទាំងសងខាង។
ចំណែកកងទ័ពអីុស្រាអែលវិញអះអាងថា បានវាយប្រហារនាពេលយប់លើគោលដៅយោធាច្រើនសិបកន្លែងនៅអីុរ៉ង់ ក្នុងនោះមានទីតាំងស្រាវជ្រាវនុយក្លេអ៊ែរផង។ នៅភាគខាងត្បូងអីុស្រាអែលអគាររស់នៅមួយរងគ្រាប់មីសីុលអីុរ៉ង់។ នេះជាការអះអាងរបស់ប៉ូលិសអីុស្រាអែលនាព្រឹកថ្ងៃទី២០ មិថុនា ក្នុងសេចក្ដីប្រកាសមួយ។
អីុរ៉ងគំរាមចាប់តាំងពីច្រើនថ្ងៃមកហើយ បិទខ្ទប់ច្រកសមុទ្រORMUZ ដែលជាច្រកដឹកជញ្ជូនប្រេងឆ្លងកាត់សំខាន់ជាងគេនៃពិភពលោក។ ច្រកសមុទ្រនោះនាចុងខាងជើងគ្រប់គ្រងដោយអូម៉ង់ ហើយផ្នែកជាប់់អីុរ៉ង់មានប្រវែងវែងជាងគេ។ វាជាច្រកសមុទ្រមានទទឹងដល់ពី៣៥ទៅ៥០គីឡូម៉ែត្រជាច្រកសមុទ្រធំជាងគេនៃពិភពលោក។
បើអីុរ៉ង់បិទនឹងបណ្ដាលឲ្យមានផលវិបាកសេដ្ឋកិច្ចច្រើនណាស់។ ប្រទេស៣ស្ថិតនៅជាប់ច្រកសមុទ្រនេះគឺអីុរ៉ង់ អូម៉ង់និងអេមីរ៉ាត់អារ៉ាប់រួម។ ជាផ្លូវការច្រកសមុទ្រនេះមិនមែនជារបស់ប្រទេសណាមួយឡើយ ។ ដែនទឹកច្រកសមុទ្រនោះគ្រប់គ្រងរួមគ្នា ដោយអីុរ៉ង់និងអូម៉ង់ ដោយមានច្រកឆ្លងកាត់២មានទទឹង៣,៥គីឡូម៉ែត្រ។ យោងតាមច្បាប់អន្តរជាតិ អីុរ៉ង់ពុំមានសិទ្ធិក្នុងការបិទច្រកសមុទ្រនេះជាឯកតោភាគីទេ។ ហើយលើសពីនេះទៀតអូម៉ង់ចាប់តាំងពីឆ្នាំ១៩៧០មក ស្ថិតក្រោមឆ័ត្រយោធាអាមេរិកផងនិងអង់គ្លេសផង។
ច្រកសមុទ្រនោះមានសារសំខាន់ជាយុទ្ធសាស្ត្រ ព្រោះរវាងពី៣០ទៅ៤០%នៃការផ្គត់ផ្កង់ប្រេងឆៅនិងឧស្ម័នពិភពលោកត្រូវដឹកឆ្លងកាត់ច្រកសមុទ្រនេះ។ តំបន់នេះពិតជាសំខាន់សម្រាប់សេដ្ឋកិច្ចអាសីុ ដែលពឹងផ្អែកខ្លាំងដូចជាឥណ្ឌា ជប៉ុន កូរ៉េនិងតៃវ៉ាន់។ ការចំណុះរបស់ពួកគេមានក្នុងរង្វង់ពី៥៧ទៅ៦០%។ ចិនក៏ចំណុះតំបន់នេះរវាងពី៣៥ទៅ៣៧%ដែរ។ ដង្ហើមរស់របស់អីុរ៉ង់ក៏ពឹងខ្លាំងលើច្រកសមុទ្រនេះ៕
ចែករំលែកព័តមាននេះ