តើអ្នកដឹងទេថា ផ្សិតដែលជាអាហារដ៏ពេញនិយមមួយប្រភេទ មិនត្រឹមតែមានរសជាតិឈ្ងុយឆ្ងាញ់ទេ ថែមទាំងជាឱសថដ៏អស្ចារ្យសម្រាប់សុខភាពផងដែរ0x017d7 ការទទួលទានផ្សិតជាប្រចាំ អាចជួយការពារពីរោគរលាកផ្សេងៗ ជាពិសេសជួយដល់សុខភាពខួរក្បាល និងប្រព័ន្ធភាពស៊ាំ។
១. ជំនួយខួរក្បាល ការពារជំងឺភ្លេចភ្លាំង
តាមការសិក្សាមួយក្នុងឆ្នាំ២០១៩ បានបង្ហាញថា អ្នកដែលញ៉ាំផ្សិតយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្ដាហ៍ មានអត្រានៃការចងចាំល្អជាងអ្នកដែលមិនធ្លាប់ញ៉ាំ។ អាចនិយាយបានថា ផ្សិតគឺជាអាហារដ៏ល្អសម្រាប់មនុស្សចាស់ ដែលប្រឈមនឹងការវិវត្តទៅជាជំងឺភ្លេចភ្លាំងតាមវ័យ។
២. ពង្រឹងប្រព័ន្ធភាពស៊ាំ
សមាសធាតុសំខាន់ៗដែលមាននៅក្នុងផ្សិតអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំបានយ៉ាងល្អ។ វាជួយដល់ការលូតលាស់នៃកោសិកាដូចជា Hematopoietic, Lymphocytes, Macrophages និង Dendritic ដែលជាក្រុមនៃកោសិកាជួយប្រឆាំងនឹងបាក់តេរី និងមេរោគផ្សេងៗ ដែលអាចចូលក្នុងរាងកាយ។
ដូច្នេះចាប់ពីពេលនេះទៅ សូមបន្ថែមផ្សិតទៅក្នុងមុខម្ហូបប្រចាំថ្ងៃរបស់អ្នកដើម្បីទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យទាំងនេះ។ តើអ្នកមានមុខម្ហូបផ្សិតណាដែលអ្នកចូលចិត្តជាងគេទេ0x017d7
ចែករំលែកព័តមាននេះ