ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាក់​ប្ល.ន់​យក​ម៉ូតូ​បាន​សម្រេច តែត្រូវនគរបាល​តាម​ឃាត់​បក្សពួក​ជនសង្ស័យ​៨​នាក់​

11 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ ក្រុម​ជនសង្ស័យ​ចំនួន​៨​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ធ្វើការ​ឃាត់ខ្លួន​បាន ខណៈ​ដែល​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ស្ទាក់​ប្លន់​ម៉ូតូ​ពី​ជន​រង​គ្រោះ ហើយ​ព្យា​យាម​ជិះ​គេចខ្លួន​ ។ នគរបាល​បាន​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​មានឈ្មោះ…

ខេត្តកំពង់ស្ពឺ ​៖ ក្រុម​ជនសង្ស័យ​ចំនួន​៨​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ធ្វើការ​ឃាត់ខ្លួន​បាន ខណៈ​ដែល​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ស្ទាក់​ប្លន់​ម៉ូតូ​ពី​ជន​រង​គ្រោះ ហើយ​ព្យា​យាម​ជិះ​គេចខ្លួន​ ។

នគរបាល​បាន​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​មានឈ្មោះ ឆៃ ណា​សីហា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ក្នុងភូមិ​អង្គ​សេរី ឃុំ​ជើង​រាស់ ស្រុក​សាមគ្គី​ម​នី​ជ័យ ថា​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ធ្វើការ​ស្ទាក់​ប្លន់​យក​ម៉ូតូ របស់​ខ្លួន​ម៉ាក​POPZ ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1AA-4800 នៅ​លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​លេខ​១៤០ ចំណុច​មុខ​សាលា​បឋម​សិក្សា​អង្គ​ជ្រៃ ស្ថិត​នៅ​ភូមិ​ទន្លេ​រក​ន្ទិ​ល ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្ដកំពង់ស្ពឺ ហើយ​ប្លន់​បាន​បក្ខពួក​ក្រុម​ជនសង្ស័យ​ជិះ​គេចខ្លួន ។

នគរបាល​បាន​ស្រុក​សំរោង​ទង​បាន​បន្ត​ថា ដោយ​បានការ​អនុញ្ញាត​និង​ការ​ដឹកនាំ​បញ្ជា​ពី លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៥ ម្សិលមិញ​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង បាន​សហការ​ជាមួយ​កំលាំង​ការិយា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​កំណត់​បាន​មុខសញ្ញា​និង​ឃាត់​ជនសង្ស័យ​បាន​ចំនួន​៨​នាក់​។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ទៀត​ថា ក្រុម​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទី​១-​ឈ្មោះ អាន ម៉ា​នាវ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ត្រគៀត ឃុំ​ត្រពាំង​គង (​អ្នក​បើក​ម៉ូតូ​)
២/​ឈ្មោះ វៃ វិ​រៈ ហៅ​វ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អង្គជា ឃុំ​សំរោង​ទង (​អ្នក​កាន់​ដាវ​)
៣/​ឈ្មោះ ទិ បញ្ញា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​លែង ឃុំ​សំរោង​ទង (​អ្នក​បើក​ម៉ូតូ​)
៤/​ឈ្មោះ ពែ​ល រ៉ា​យុទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​លែង ឃុំ​សំរោង ទង (​បក្ខពួក​)
៥/​ឈ្មោះ ឡ​យ ចាន់​សុ​ភី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​អង្គជា ឃុំ​សំរោង​ទង (​កាន់​កាំបិត​ផ្គាក់​)
៦/​ឈ្មោះ សុខ ភារៈ ហៅ​គ្រិ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ដែកភ្លើង ឃុំ​រលាំងគ្រើល (​ជិះ​ម៉ូតូ​ជន​រង​គ្រោះ​)
៧/​ឈ្មោះ សន ឧត្តម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​សំ​រោងទង​កណ្តាល ឃុំ​សំរោង​ទង (​បក្ខពួក​)
និង​ទី​៨/​ឈ្មោះ អាត ប៊ុ​ន​ស័​ក្ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ក្រាំង​ស្ពឺ ឃុំ​រលាំងចក ស្រុក​សំរោង​ទង (​បក្ខពួក​)​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទង ឱ្យ​ដឹង​ថា​សមត្ថកិច្ច​នគរបាល​បាន​ធ្វើការ​ឃាត់​ក្រុម​ជនសង្ស័យ និង​ដកហូត​បាន​វត្ថុ​តាង​ម៉ូតូ​ចំនួន​០៣​គ្រឿង​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ០២​គ្រឿង​និង​ម៉ូតូ​ម៉ាក POPZ របស់​ជន​រង​គ្រោះ​ផង​ដែរ ។

បច្ចុប្បន្ន​ ក្រុម​ជនសង្ស័យ​ទាំង​៨​នាក់​រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​មាន​ចំណាត់ការ​បន្ដ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ