ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​៖​ នេះ​ជា​ពេលវេលា​ដែល​ខ្មែរ​គ្រប់​គ្នា​ជួយ​ចូក​ជួយ​ចែវ កុំ​យកជើងរាទឹក

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ឯកឧត្តម ប៉ែន បូ​ណា​ បាន​គូសបញ្ជាក់​ថា​ នេះ​ជាពេល​វេ​លាដែល​ខ្មែរ​គ្រប់​គ្នា​ជួយ​ចូកចែវ​គ្នា ដោយ​កុំ​យកជើងរាទឹក​ ។ ឯកឧត្តម​អ្នកនាំពាក្យ​បាន​សរសេ​រលើ​បណ្តាញ​សង្គម…

រាជធានី​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ឯកឧត្តម ប៉ែន បូ​ណា​ បាន​គូសបញ្ជាក់​ថា​ នេះ
​ជាពេល​វេ​លាដែល​ខ្មែរ​គ្រប់​គ្នា​ជួយ​ចូកចែវ​គ្នា ដោយ​កុំ​យកជើងរាទឹក​ ។

ឯកឧត្តម​អ្នកនាំពាក្យ​បាន​សរសេ​រលើ​បណ្តាញ​សង្គម ​នៅ​ថ្ងៃ​ទី​២១ មិថុនា ឆ្នាំ​២០២៥ ​ថា ខ្មែរ​​យើង​ធ្លាប់​កំសត់​ពេក​ហើយ ធ្លាប់​បែកបាក់​គ្នា​អស់ចិត្ត​ហើយ​។ ប្រទេស​យើង​ធ្លាប់​ធ្លាក់​ដល់​ចំណុច​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​រួច​ហើយ​ ។ យើង​ក៏​ធ្លាប់​ត្រូវ​គេ​មើលងាយ​គ្រប់គ្រាន់​ហើយ​ដែរ ​។

ឯកឧត្តម​បាន​លើក​ឡើង​ថា ដូច្នេះ នេះ​ជា​ពេលវេលា​ល្អ​ណាស់ ​ដែល​ខ្មែរ​ត្រូវ​រួម​គ្នា​ជា​ធ្លុង​មួយ​នៅ​ពីក្រោយ​ថ្នាក់ដឹកនាំ​ និង​កងទ័ព​ ដើម្បី​ផ្លាស់​ប្តូរ​រូបភាព​ប្រទេស​យើង​នៅ​ក្នុង​ក្រសែភ្នែក​ និង​ផ្នត់គំនិត​របស់​បរទេស​ ។

រឿង​អ្វី​ផ្សេង​យើង​អាច​ជជែក​គ្នា​បាន​ និង​ចាំ​ជជែក​ពេល​ក្រោយ តែ​កាលៈទេសៈ​នេះ ខ្មែរ​ត្រូវ​រួម​កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជាតិ​សាសន៍​យើង​ ។

ឯកឧត្តម​បញ្ជាក់​ថា ពេល​នេះ​ យើង​នៅ​លើ​ទូក​តែ​មួយ ហើយ​កំពុង​បោះពួយ​ទៅ​មុខ​ដើម្បី​កសាង​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​កម្ពុជា​សម័យ​ទំនើប​ ។ ដូច្នេះ សូម​ខ្មែរ​គ្រប់​គ្នា​ទុកចិត្ត​លើ​ថ្នាក់ដឹកនាំ​ហើយ​ជួយ​ចូក​ជួយ​ចែវ និង​សូមកុំ​យក​ជើង​រាទឹក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ