ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នៅ​តែ​បន្ត​សង្គ្រោះ​ប្រាសាទបុរាណ​ជា​ច្រើន​ក្នុង​តំបន់​អង្គរ​ក្នុង​រយៈពេល​១០​ឆ្នាំទៅ​មុខ​ទៀត

9 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ លោក​ជំទាវ​បណ្ឌិត​សុភា​ចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ​និង ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អាជ្ញាធរ​ជាតិ​អប្សរា…

ខេត្ត​សៀម​រា​ប ៖ លោក​ជំទាវ​បណ្ឌិត​សុភា​ចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ​និង ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៃ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៤០ របស់​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ សម្រាប់​កិច្ច​ការពារ​និង​អភិវឌ្ឍន៍​រមណីយ ដ្ឋា​ន​ប្រវត្តិសាស្ត្រ​អង្គរ​(​អាយ​ស៊ី​ស៊ី​អង្គរ និង​សំបូរ​ព្រៃ​គុក​) ដែល​ធ្វើ​ឡើង​នៅ​ខេត្ត សៀមរាប កាលពី​រសៀល​ថ្ងៃ​ទី ២០​ខែ មិថុនា​ថា​ការងារ​ជួសជុល ថែទាំ និង អភិ រក្ស​ប្រាសាទបុរាណ​នៅ​ក្នុង​តំបន់​អង្គរ​ខេត្ត សៀមរាប គឺជា​ការងារ​របស់​ជាតិខ្មែរ​ទាំងមូល​។

រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង វិចិត្រ​សិ​ល្បះ ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ថា ទោះបីជា​រយៈពេល​៣០​ឆ្នាំ​មកនេះ អាជ្ញាធរ​ជាតិ​អប្សរា ដែល​សហ ការ​ជាមួយ​អ្នកជំនាញ​បរទេស​បាន​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​ប្រាសាទបុរាណ​ជា​ច្រើន ឱ្យ​ផុត​ពី​ហា​នី​ភ័យ​ក៏​ដោយ ក៏​រយៈពេល​១០ ឆ្នាំទៅ​មុខ​ទៀត ទស្សនៈវិស័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​តែ​បន្តការងារ​ជួយ​សង្គ្រោះ​ប្រាសាទបុរាណ​បន្ថែម​ទៀត​។

លោក​ជំទាវ បញ្ជាក់​ទៀត​ថា តម្លៃ​របស់​អង្គរ​មិន​ត្រឹមតែ​ជា​បេតិកភណ្ឌ​របស់​ជាតិខ្មែរ​ប៉ុណ្ណោះ​ទេ គឺជា​សម្បត្តិ​បេតិកភណ្ឌ​របស់​មនុស្សជាតិ​នៅ​ទូ​ទាំង​ពិភពលោក​។ «​បើ​ទោះបីជា​ក្នុង រយៈពេល​៣០​ឆ្នាំ​មកនេះ អាជ្ញាធរ​អប្សរា​បាន​ប្រឹងប្រែង​ជួយ​សង្គ្រោះ​ប្រាសាទ បុរាណ ជា​ច្រើន​ឱ្យ​រួច​ផុត​ពី​ហា​នី​ភ័យ រួច​ហើយ​ក្តី ក៏​នៅ​ក្នុង​រយៈពេល​១០​ឆ្នាំទៅ​មុខ​ទៀត អាជ្ញាធរ​ជាតិ​អប្សរា​នៅ​តែ​បន្ត​ជួយ សង្គ្រោះ​ប្រាសាទបុរាណ​ជា​ច្រើន​ថែម​ទៀត​» ។ ក្រៅ​តែ​ពី​បន្ត​ជួយ​សង្គ្រោះ​ប្រាសាទបុរាណ ក៏​នឹង​ប្រឹងប្រែង​បណ្ដុះ បណ្ដាល​កូន​ខ្មែរ​ជំនាន់​ក្រោយ​ជា​ច្រើន ឱ្យ​ចេះ​ជំនាញ​ជួសជុល​និង​ថែរក្សា​ប្រាសាទ បុរាណ​ជំនួស​អ្នកជំនាញ​បរទេស​ផង​ដែរ​។

អ្នកជំនាញ ADHOC សម្រាប់​ការ​អភិរក្ស​បេតិកភណ្ឌ លោក សាស្ត្រាចារ្យ Mounir Bouchenaki ថ្លែង​ថា ក្នុង​រយៈពេល​៣០ ឆ្នាំ​មកនេះ ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ សម្រាប់​កិច្ច​ការពារ និង​អភិវឌ្ឍន៍​រមណីយ ដ្ឋា​ន​ប្រវត្តិសាស្ត្រ​អង្គរ​(​អាយ​ស៊ី​ស៊ី​អង្គរ​) ដែល​មាន​ជប៉ុន​និង​បារាំង​ជា​សហ​ប្រធាន ក្រៅ​តែ​ពី​បាន​ជួយ​សង្គ្រោះ​ប្រាសាទ បុរាណ​ជា​ច្រើន​នៅ​តំបន់​អង្គរ ឱ្យ​រួច​ផុត​ពី​គ្រោះថ្នាក់ និង​លើក​តម្លៃ​អង្គរ​ឱ្យ​កាន់តែ​ល្បីល្បាញ ក៏​បាន​រួម​គ្នា​ធ្វើ​ធម្មនុញ្ញ​អង្គរ​ដ៏​វិសេស​មួយ ដែល​ធ្វើ​ឱ្យ​ប្រទេស​ជា​ច្រើន​បាន​យក​គំរូ​តាម​។

បន្ថែម​លើ​នេះ ក្រៅពី​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ជំនាន់​ថ្មី​ឱ្យ​មាន​ជំនាញ​អភិរក្ស​បន្តវេន ក៏​បាន​ប្រមូល​យក​វត្ថុ​បុរាណ​និង​បដិមារ​ពី​បរទេស​ឱ្យ​វិល​ត្រឡប់​មក​មាតុភូមិ​កំណើត ជា​បន្តបន្ទាប់ ធ្វើ​ឱ្យ​កាន់តែ​មាន​ភាព​សំបូរ​បែប​ឡើង​វិញ នៅ​ក្នុង​សារមន្ទីរ​នៃ​ប្រទេស កម្ពុជា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ