ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់បានហើយ! ​ជនសង្ស័យ​លួ.ច​ទូរស័ព្ទ និង​ប្រាក់ ក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ

51 វិនាទី មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង១២​និង​៥១​នាទី មាន​ករណី​ជនសង្ស័យ ២​នាក់ (​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​) បន្លំ​លួច​ប្រាក់​ចំនួន…

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង១២​និង​៥១​នាទី មាន​ករណី​ជនសង្ស័យ ២​នាក់ (​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​) បន្លំ​លួច​ប្រាក់​ចំនួន ៤០០ ដុល្លារ ​លុះ​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា បាន​បន្តសកម្មភាព​លួច​ទូរស័ព្ទ​ចំនួន ៣​គ្រឿង​ពី​ហាង​លក់​គ្រឿងក្រអូប ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

ក្រោយ​ពី​បាន​ទទួល​បាន​ពាក្យបណ្តឹង កម្លាំង​សមត្ថកិច្ច បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នៅ​កាស៊ីណូ​ត្រាយ​ម៉ូ​លា ហើយ​ពួក​គេ​បាន​សារភាព​ថា ពួក​គេ​បាន​លួច​សម្ភារៈ​សរុប ៦​លើក ចាប់ពី​ខែឧសភា ដល់​ថ្ងៃ​ទី​១១ មិថុនា ២០២៥ ។

អត្តសញ្ញាណ​ជនសង្ស័យ​៖
១.BARQI JAKA PANGARSA អាយុ ២៥​ឆ្នាំ
២.TB RAYAN HERLAMBANG អាយុ ២៧​ឆ្នាំ
(​ទាំង​ពីរ​ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី កាន់​លិខិតឆ្លងដែន និង​ជា​បុគ្គលិក​កុំព្យូទ័រ​) ។

វត្ថុ​តាង​ដកហូត​បាន​៖
-​ម៉ូតូ ១​គ្រឿង (Zoomer-X ពណ៌​បៃតងខ្ចី​)
-​ទូរស័ព្ទ​ចំនួន ៥​គ្រឿង
-​កាត​រឹង និង​សម្ភារៈ​ផ្សេង​ៗ
-​លិខិតឆ្លងដែន ២​ក្បាល

ចំពោះ​សម្ភារៈ​បាន​ប្រគល់​ជូន​ម្ចាស់​វិញ​ហើយ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

សូម​អរគុណ​ប្រជាពលរដ្ឋ​សហការ​ជាមួយ​សមត្ថកិច្ច និង​សូម​បន្ត​ជួយ​ជម្រាប​ព័ត៌មាន​ទាក់ទង​បទល្មើស ដើម្បី​រក្សា​សន្តិសុខ​សាធារណៈ​ជា​រួម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ