ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួ.ច​ទា.ក់​សុនខ និង​មាន់​ក្នុង​វត្ត យក​លក់ បាន​​លុយ​ទិញ​គ្រឿងញៀ.ន​ជ.ក់ គេ.ច​ខ្លួន​បាន​២​ថ្ងៃ​ អស់លក្ខណ៍

6 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ជា​ចោរលួច​ទាក់​ឆ្កែ​ក្នុង​វត្ត និង​សត្វ​មាន់​យ៉ាង​សកម្ម​ពេល​រាត្រី រួម​ទាំង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ទៀត ត្រូវ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រយៈពេល​២​ថ្ងៃ​ទើប​បង្ក្រាប​បាន ។ ការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ០៤…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ជា​ចោរលួច​ទាក់​ឆ្កែ​ក្នុង​វត្ត និង​សត្វ​មាន់​យ៉ាង​សកម្ម​ពេល​រាត្រី រួម​ទាំង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ទៀត ត្រូវ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រយៈពេល​២​ថ្ងៃ​ទើប​បង្ក្រាប​បាន ។

ការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ០៤ និង ៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ចំណុច​ក្នុង​វត្ដ​បល្ល័ង្ក​ផ្កាឈូក ស្ថិត​ក្នុងភូមិ​ទំនប់​សាប ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ដកណ្ដាល ។

សមត្ថកិច្ច​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន មានឈ្មោះ ឈុំ ឈឿ​ន ភេទ​ប្រុស អាយុ ៤២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រៃ​ទទឹង ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

ក្នុង​នោះ​វត្ថុ​តាង​ចាប់​យក​រួម​មាន ៖ ធ្នាក់​សម្រាប់​ទាក់​សត្វ​ឆ្កែ​ធ្វើ​ពី​ដើម​ឬ​ស្សី ចំនួន​០១​ដើម និង​ម៉ូតូ​០១​គ្រឿង ម៉ាក​Honda supercub 90cc សេរី​ចាស់ ពណ៌​ទឹកសមុទ្រ គ្មាន​ផ្លា​ក​លេខ​។

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​មុន​ពេល​កើតហេតុ ព្រះ​ចៅអធិការ​វត្ត​បល្ល័ង្ក​ផ្កា​ក​ឈូក មាន​សង្ឃដីកា​ថា កាលពី​វេលា​ម៉ោង ០៩ និង ១៥​នាទី​យប់​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៥ មាន​ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​គុក​ជ្រុង​០១​គ្រឿង មិន​ចាំ​ផ្លា​ក​លេខ មក​ឈប់​ក្នុង​បរិ​វេន​ក្បែរ​វត្ត ហើយ​ចុះ​ពីលើ​ម៉ូតូ យក​ធ្នាក់​មក​ទាក់​សត្វ​ឆ្កែ​កំពុង​ដេក​បាន​ចំនួន​០១​ក្បាល ។ ក្រោយ​ពី​ទាក់​សត្វ​ឆ្កែ​បាន​ហើយ ជនសង្ស័យ ក៏​បាន​បន្ត​ទៅ​លួច​ចាប់​យក​សត្វ​មាន់​ដែល​កំពុង​ដេក​នៅ​ក្នុង​តូប​លក់​ចាប់ហួយ​ក្បែ​ផ្លូវ​ចូល​វត្ត​អស់​ប្រហែល​០៤​ក្បាល ហើយ​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​ចេញ​អស់​បាត់​ទៅ​។

ក្រោយ​ពី​ទទួល​សេចក្តីរាយការណ៍​ភ្លាម​ៗ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​លំហាច សហការ​គ្នា​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​អង្គស្នួល ចុះ​ដល់​កន្លែង​កើតហេតុ និង​ទទួល​ពាក្យបណ្ដឹង​ហើយ​បន្ត​ធ្វើការ​ស្រាវជ្រាវ ។ រហូត​លុះ​មក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ក៏​កម្លាំង​សមត្ថកិច្ច​ផ្នែក​ជំនាញ និង​ប៉ុស្តិ៍​ធ្វើការ​កំណត់​មុខសញ្ញា​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​វត្ថុ​តាង ប​ញ្ចូ​ន​ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ដើម្បី​សួរនាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ធ្នាក់​យក​ទាក់​ឆ្កែ និង​លួច​សត្វ​មាន់​ក្នុង​បរិ​វេន​វត្ត​បល្ល័ង្ក​ផ្កា​ក​ឈូក ពិតប្រាកដ​មែន​ដោយ​យក​ទៅ​លក់​បាន​លុយ​ប្រាំ​ម៉ឺន​រៀល ហើយ​លុយ​នោះ​យក​ទៅ​ទិញ​គ្រឿងញៀន​ជក់​ជាមួយ​បក្ខពួក​នៅ​ក្នុងភូមិ​អស់​បាត់​ទៅ ។ ហើយ​ជនសង្ស័យ​ខាងលើ​បាន​បន្ត​សារភាព​ទៀត​ថា​ខ្លួន​ចេះ​ប្រើប្រាស់​គ្រឿងញៀន​រយ​:​ពេល​២​ឆ្នាំ​មក​ហើយ ។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​អង្គស្នួល កំពុង​កសាង​សំណុំ​ប​ញ្ចូ​ន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ