រឿងរថយន្តដឹកសំពីងសំពោងមកពីព្រំដែនវៀតណាម
- តាកែវ
ខេត្តតាកែវ ៖ លោក ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ កាលពីពេលថ្មីៗនេះ បានអនុវត្តតាមការណែរនាំរបស់លោក វ៉ី សំណាង…
ខេត្តតាកែវ ៖ លោក ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ កាលពីពេលថ្មីៗនេះ បានអនុវត្តតាមការណែរនាំរបស់លោក វ៉ី សំណាង…
ខេត្តតាកែវ ៖ លោក ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ កាលពីពេលថ្មីៗនេះ បានអនុវត្តតាមការណែរនាំរបស់លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បង្ក្រាបនិងទប់ស្កាត់ឲ្យអស់រាល់រថយន្តដឹកទំនិញសំពីងសំពោង ក្នុងខេត្តតាកែវ ។ ដោយឡែកងាកទៅមើលនៅខេត្តកណ្តាលវិញ ឃើញថា រថយន្តដឹកទំនិញសំពីងសំពោងកំពុងចរាចរលើដងផ្លូវលេខ២១A ចេញមកពីច្រកព្រំដែនជ្រៃធំ រាប់សិបឡានក្នុងមួយថ្ងៃៗដោយគ្មានចំណាត់ការពីលោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល ដូចនៅខេត្តតាកែវសោះ។
សូមបញ្ជាក់ដែរថា ក្រោយបើកប្រតិបត្តិការខាងលើនោះ កម្លាំងនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឃាត់បានយានយន្ដជាច្រើនប្រភេទជាង ៧០០គ្រឿង ដើម្បីធ្វើការត្រួតពិនិត្យណែនាំឲ្យរុះរើចេញ និងធ្វើកិច្ចសន្យាបញ្ឈប់ការដឹកទំនិញសំពីងសំពោងបន្តទៀត ។ នេះបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២២៥ ។
ក្នុងប្រតិបត្តិការខាងលើនេះ គឺអនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដតាកែវ ក្នុងអង្គប្រជុំកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ដីពីការទប់ស្កាត់ និងលុបបំបាត់រថយន្ដដឹកទំនិញសំពីងសំពោងឲ្យអស់នៅក្នុងភូមិសាស្ត្រខេត្ដតាកែវ។
ក្រោយបញ្ចប់អង្គប្រជុំ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដ បានចេញបញ្ជាឲ្យនគរបាលក្រុង-ស្រុកទាំង១០ និងផែននគរបាលសណ្ដាប់ធ្នាប់ ចុះអនុវត្តរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចំពោះរថយន្តដឹកសំពីងសំពោង ដោយគិតចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នេះ ជំនាញចរាចរបានធ្វើការត្រួតពិនិត្យឃាត់យានយន្តបានចំនួន ៦៨១គ្រឿង ក្នុងនោះរថយន្តធុនស្រាលចំនួន ៣៨៣គ្រឿង រុះរើ ២៤៥គ្រឿង កិច្ចសន្យា ១៣៨គ្រឿង រថយន្តធុនធ្ងន់ចំនួន ២៩៨គ្រឿង រុះរើ ១៥០គ្រឿង កិច្ចសន្យា ១៤៨គ្រឿង និងយានផ្សេងៗចំនួន ២៨គ្រឿង រ៉ឺម៉កម៉ូតូ ២៥គ្រឿង រុះរើ ២២គ្រឿង កិច្ចសន្យា ០៣គ្រឿង គោយន្តកន្ត្រៃ ៣គ្រឿង រុះរើ ០១គ្រឿង កិច្ចសន្យា ០២គ្រឿង ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ