ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យភ្ជុំណែនាំសុវត្ថិភាពសម្រាប់ការធ្វើចរា​ចរណ៍ ចៀសវាងគ្រោះ.ថ្នា.ក់

43 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃ​ទី​៨ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៥ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ចូលរួម​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់ចរាចរណ៍…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃ​ទី​៨ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៥ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ចូលរួម​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់ចរាចរណ៍ ។ ជាមួយ​នេះ គណៈកម្មាធិការ​ជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ណែនាំ​នូវ​វិធានការ​ចំនួន ៨​ចំណុច ដើម្បី​ពលរដ្ឋ​ចូលរួម​អនុវត្តចៀសវាង​ការ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ ដោយសារ​រដូវ​បុណ្យ​ភ្ជុំ​ដែល​មាន​រយៈពេល​១៥​ថ្ងៃនេះ ការ​ធ្វើ​ដំណើរ​មាន​ភាព​មមាញឹក​នៅ​លើ​ដងផ្លូវ ។

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អំពាវនាវ​កាលពី​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៥​ថា ភាគច្រើន​នៃ​មូលហេតុ​បង្ក​ឲ្យ​មានគ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាល​មក​ពី​ការ​បើកបរ​យានយន្ត​មិន​គោរព​ច្បាប់ ឬ​ធ្វេសប្រហែស ដូចជា បើកបរ​លើស​ល្បឿន​កំណត់ ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និងមិន​គោរព​សិទ្ធិ​អាទិភាព ។

ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​បើកបរ​លើស​ល្បឿន​កំណត់ និង​កុំ​បើកបរ​ក្រោមឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ឬ​គ្រឿងញៀន ។ លើសពី​នេះ​ទៀត ត្រូវ​គោរព​សិទ្ធិ​អាទិភាព គោរព​ភ្លើង​-​ផ្លា​ក​សញ្ញា​ចរាចរណ៍ និង​សញ្ញា​បញ្ជា​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក ។ម្យ៉ាងវិញទៀត ពលរដ្ឋ​ត្រូវ​បើកបរ​ក្នុង​គន្លង​ផ្លូវ​ដែល​កំណត់​ដោយ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក និង​មិន​ត្រូវ​បើកបរ​ជាន់​លើ​គំនូស​សញ្ញា​បែងចែក​គន្លង​ផ្លូវ​ឡើយ ។ ក្នុង​ពេល​ធ្វើ​ដំណើរ ពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ក្នុង​ការ​បត់ ការ​ជែង ការ​ចត និង​ការ​ឈប់ ។

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ជំរុញ​ឱ្យ​ពលរដ្ឋ​ត្រូវ​ត្រួតពិនិត្យ​មុន​ចេញដំណើរ​នូវ​លក្ខណៈ​បច្ចេកទេស​យានយន្ត ដូច​ជា​សម្បក​កង់ ហ្វ្រាំង ភ្លើង​បំភ្លឺ និង​ចង្កូត ជាដើម ។

ជា​ពិសេស ត្រូវ​ពាក់មួក​សុវត្ថិភាព​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ម៉ូតូ និង​មិន​ត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​ទំនិញ​លើស​ច្បាប់​កំណត់​ឡើយ ។ សូម​បញ្ជាក់​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៥ គ្រោះថ្នាក់​ចរាចរណ៍ កើត​មាន​ចំនួន ១ ០៦៦​លើក (​យប់​៥៨​ភាគរយ​) បណ្ដាល​ឱ្យ​ស្លាប់ ៦៩៤​នាក់ និង​រង​របួស ១ ៤៧៦​នាក់ ក្នុង​នោះ​ធ្ងន់ ៨៤៩​នាក់ ។

មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន បើកបរ​ល្មើស​ល្បឿន​កំណត់ ៥០​ភាគរយ មិន​គោរព​សិទ្ធិ ២១​ភាគរយ មិន​ប្រកាន់​ស្ដាំ ១១​ភាគរយប្រជែង​គ្រោះថ្នាក់ ៧​ភាគរយ ស្រវឹង ៥​ភាគរយ បត់ ២​ភាគរយ កត្តា​យាន ២​ភាគរយ ងងុយ ១​ភាគរយ និង​សញ្ញា​ចរាចរណ៍ ១​ភាគរយ ។នេះ​បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាននគរបាល​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ