ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានអាជីវកម្មរកស៊ីរាប់លុយខុសច្បាប់ច្រើនកន្លែង​នៅខេត្តស្ទឹងត្រែង

3 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖​ ទីតាំង​ជា​ច្រើន​កន្លែង នៅ​គោលដៅ​ក្នុង​ទី​រួម​ខេត្តស្ទឹងត្រែង ត្រូវ​គេ​សង្ស័យ​ថា កំពុង​​ដំណើរការ​លើ អាជីវកម្ម​ដាក់​លុយរាប់​ប្រចាំ​ថ្ងៃ និង ប្រចាំ​ស​ប្តា​ហ៍ ដែល​មិន​បាន​ចូលរួម​អនុវត្ត​កាតព្វកិច្ច​ស្របច្បាប់​ជាមួយ​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ…

ខេត្តស្ទឹងត្រែង ​៖​ ទីតាំង​ជា​ច្រើន​កន្លែង នៅ​គោលដៅ​ក្នុង​ទី​រួម​ខេត្តស្ទឹងត្រែង ត្រូវ​គេ​សង្ស័យ​ថា កំពុង​​ដំណើរការ​លើ អាជីវកម្ម​ដាក់​លុយរាប់​ប្រចាំ​ថ្ងៃ និង ប្រចាំ​ស​ប្តា​ហ៍ ដែល​មិន​បាន​ចូលរួម​អនុវត្ត​កាតព្វកិច្ច​ស្របច្បាប់​ជាមួយ​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ ហើយ​ជា​គោ ល​ការណ៍​គឺ​តម្រូវ​ឲ្យ​អតិថិជន​តម្កល់​សំបុត្រ​បញ្ជាក់​កំណើត (​ហ្ស៊ី​ន​) អត្ត​សញ្ញាណ​ប័ណ្ណ​និង​សៀវភៅ​គ្រួសារ​ថតចម្លង ឬ​វត្ថុ​បញ្ចាំ​ដូច​ជា​កាត​គ្រី​ម៉ូតូ​ឡាន​ជាដើម​។

ក្រុមហ៊ុន​ទាំងនោះ​ត្រូវ​គេ​សង្ស័យ​ថា​បើក​ដំណើរការ​អាជីវកម្ម​ដោយ​ពុំ​មាន​រត់​ច្បាប់​ទៅ​បណ្ដា​ក្រសួង​អង្គភាព ពាក់ព័ន្ធ​នោះ​ឡើយ​។​ជាក់ស្ដែង​គេ​សង្កេត​ឃើញ​ទីតាំង​ទាំងនោះ​ប្រើ​ប្រា ស់​បុគ្គលិក​ដូច​ទៅ​នឹង​បុគ្គលិក​ធនាគា រ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​យ៉ាង​ដូច្នោះ​ដែរ ។

រាល់​ទីតាំង​អាជីវកម្ម​ទាំង​អស់នោះ​បើកទ្វារ​ជួបជុំ​ប្រជុំ​នៅ​ពេល​ព្រឹក ហើយ​ក៏​បាន​បិទទ្វារ​ឬ​បង្ហើប​មាត់ទ្វារ​ត្រឹម​២០%​ប៉ុណ្ណោះ​បន្ទាប់​ពី​បុ​គ្គ លិ​ក​ទាំងនោះ​ចេញ​ទៅ​តាម​គោលដៅ​ស្វែងរក​ជួប​អតិថិជន​។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា​ទីតាំង​អា​ជី វ​កម្ម​ទាំងនោះ​សុទ្ធ​សឹង​ជាទី​កន្លែង​ជួល​ដើម្បី​ដាក់​ស្នាក់​ការ ឈរជើង តែ​គ្រប់​ទីតាំង​ពុំ​មាន​លើក​ស្លាក​យីហោ​ប៉ាណូ​បញ្ជាក់​ពី​ក្រុមហ៊ុន​រកស៊ី​អ្វី​ឡើយ​។

​ប្រភព​បន្ត​ថា​ ការ​មិន​លើក​ស្លាក​យីហោ​គឺ​អាច​គេច​មិន​ចូលរួម​បង់ពន្ធ​ជូន​រដ្ឋ​។ របាយការណ៍​បច្ចុប្បន្នភាព​អាជីវកម្ម​បញ្ចាំ​និង​ទទួល​ប្រាតិភោគ​ដោយ​អនុ ប្រធាន​ក្នុង​ខេត្តស្ទឹងត្រែង គ្រប់គ្រង​ដោយ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​គិត​ត្រឹម​ថ្ងៃ​ទី ១៩ ខែសីហា ឆ្នាំ​២០២៥ មាន​ពីរ​ប្រភេទ ១.​អាជីវកម្ម​ទទួល​បញ្ចាំ​ខ្នាត​តូច​ទំហំ​ទឹកប្រាក់៥០​លាន និង​២.​អាជីវកម្ម​ទទួល​ប្រាតិភោគ​ដោយអនុប្បទានខ្នាត​តូច​ទំហំ​ទឹកប្រាក់ ២.៥០០.០០០.០០​​។ មាន​ចំនួន ៥ ទីតាំងដែលសុំមិនបញ្ចេញឈ្មោះ ព្រោះអាជ្ញាធរបានជ្រាបអស់ហើយ ។

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ឥណទាន​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​កន្លែង​ក្នុង​ខេត្ត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា​៖​អាជីវ​កម្ម​លុយរាប់​នេះ​មាន​ជា​យូរ​មក​ហើយ​តែ​ជា​ការ​កត់សម្គាល់​រយៈ​ចុង​ក្រោយ​នេះ​ស្រាប់តែ​លេចឡើង​អាជីវកម្ម​ជា​ច្រើន​រីក​ដូច​ផ្សិត ក្រុមហ៊ុន​អាជីវកម្ម​ទាំងនោះ​បាន​ធ្វើ​ជាតា​រាង​បង់ប្រាក់​ប្រចាំ​ថ្ងៃ​ប្រចាំ​ស​ប្តា​ហ៍​ឲ្យ​អតិថិជន​បង់លុយ​ទៅ​តាម​កាលវិភាគ​ជា​កំណត់​។

ប្រជាពលរដ្ឋ​នៅ​ភូមិ​រា​ជានុ​កូ​ល​សង្កាត់​ស្ទឹង​ត្រែង​និង​ភូមិ​កាំ​ង​មេម៉ាយ​សង្កាត់​ស្ទឹង​ត្រែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ស្រ​ដៀង​គ្នា​ថា​៖​ក្រុម​កម្ចី​ទាំងនោះ​បាន​មក​ដល់​ផ្ទះ​និង​សាកសួរ​អំពី​មុខរបរ​អាជីវកម្ម​ហើយ​ទម្លាក់​លុយ​ឲ្យខ្ចី​ក្នុង​លក្ខខណ្ឌ​ងាយ​ៗ ទំហំ​ចាប់ពី៥០ម៉ឺន​រៀល​រហូត​ដល់ ១ លាន​រៀល ដោយ​ទាមទារ​តម្កល់​សំបុត្រ​បញ្ជាក់​កំណើត​(​ហ្ស៊ី​ន​)​ក្នុង​សមាជិកគ្រួសារ​មួយ​ណា​ក៏​បាន​ឲ្យ​តែ​ទំនេរ រីឯ​អត្តសញ្ញាណ​ប័ណ្ណ​និង​សៀវភៅ​គ្រួសារ​ឬ​សៀវភៅ​ស្នាក់​នៅ​គ្រាន់តែ​ថតចម្លង​ប៉ុណ្ណោះ​ ។ ​ពួក​គាត់​បាន​បន្ថែម​ថា​៖​ក្នុង​ការ​ព្រមព្រៀង​កម្ចី​ក្រុមហ៊ុន​កាត់​ប្រាក់​ជា​ច្រើន ឧទាហរណ៍ ខ្ចី ១ លាន​រៀល ត្រូវ​ដក​ប្រាក់​ចំនួន​១០​ម៉ឹ​ន​រៀល​ស​ម្រាប់​តម្កល់​ទុក​នៅ​ពេល​បង់​ដាច់​អាច​ដក​វិញ​បាន កាត់​ទៅ​លើ​សេវា​រដ្ឋបាល​ផ្សេង​ៗ ចន្លោះ​ពី ៦ ម៉ឹ​ន​រៀល​ដល់ ១២ ទៅ ១៣ ម៉ឺន​រៀល​បន្ថែម តាម​ទម្រង់​កម្ចី​ច្រើន​បែប​តាម​គោលការណ៍​របស់​ក្រុមហ៊ុន​នីមួយ​ៗ និង​បង់​សង់​ត្រឡប់​ក្នុង​មួយ​ថ្ងៃ​ចន្លោះ​ពី​៣.៥០០០​រៀល​ទៅ​ដល់​៤០.០០០​រៀល​ទៅ​តាម​រយៈ​កម្ចី​។

ជួប​សំណេះសំណាល​តាម​រយៈ​ទូរស័ព្ទ​ជាមួយ​ក្រុម​បុគ្គលិក​កម្ចី​លុយរាប់​ទាំងនោះ​បាន​បញ្ជាក់​ថា​៖ គោល​ការណ៍​របស់​ក្រុមហ៊ុន​បច្ចុប្បន្ន​មិន​អាច​ទម្លាក់​ទុន​បាន​ច្រើន​នោះ​ទេ គឺ​អាច​ផ្ដល់​បាន​ចន្លោះ​ពី​៥០​ម៉ឺន​រៀល​ដល់១​លាន​រៀល​ប៉ុណ្ណោះ មូលហេតុ​ដែល​ក្រុមហ៊ុន​ចេញ​គោលការណ៍​បែប​នេះ​គឺ​ដោយសារ​អ្នក​កម្ចី​មួយ​ចំនួន​ពុំ​មានលទ្ធភាព​បង់​ទៀងទាត់​ហើយ​រត់គេច​ខ្លួន​បាត់​ពី​ផ្ទះ​ច្រើន​។ ចំណែក​ពាក់ព័ន្ធ​ទៅ​នឹង​ឯកសារ​ក្រុមហ៊ុន​តម្រូវ​ឲ្យ​អតិថិ​ជន​តម្កល់​សំបុត្រ​បញ្ជាក់​កំណើត(​ហ្ស៊ី​ន​)​អត្តសញ្ញាណប័ណ្ណ​សៀវភៅ​គ្រួសារ​ឬ​សៀវភៅ​ស្នាក់​នៅ ថតចម្លង ឬ​បញ្ចាំ​ជា​កាត​គ្រី​ម៉ូតូ​ឡាន​ជាដើម ។

យោង​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​អាជីវកម្ម​លុយរាប់​ខាងលើ​នៅ​ក្នុង​ទីរួមខេត្ត​អាច​មាន​ចន្លោះ​ចាប់ពី​២០​ទៅ​៤០​ទីតាំង តែ​គោលដៅ​ជាក់ស្តែង​ដែល​គេ​រក​ឃើញ​មាន​១៩ ទីតាំង
និង​៧​ទីតាំង​ផ្សេង​ទៀត​បុគ្គលិក​ក្រុមហ៊ុន​អាជីវកម្ម​នេះ​មិន​ឆ្លើយ​បង្ហាញ​។

ក្រុមហ៊ុន​អាជីវកម្ម​ទាំងនោះ​មានឈ្មោះ​ដូច​ជា​៖១.​មាតុភូមិ ២.​ប៊េ​ស​ហ្វាយ​នែ​ន ៣.​គង់ សុខា ៤.​ហ្គោ​ល​ដិ​ន​ទ្រី ៥.​មាន​សិរី​ផ​ន ៦.​អេ​ស៊ី​ត ៧.ប្រសិទ្ធភាព ៨.​កាក់ ៩.​កណ្ដៀវ ១០.អិ​ល ឌី ១១.​អឹ​ម ផ្លឹ​ស​គ្រុប ១២.​សេ​វិ​នឡាយ​គ្រុប ១៣.​ប្រសើរ ១៤.​អេ​ហ្ស៊ី ហ្វា​យ​នែ​ន ១៥.​គ​ន្ធា​ន ១៦.​អេ​លី​កា ១៧.​អភិវឌ្ឍន៍ ១៨.​ឌី ខេ ១៩.​សុ​ក្រិត​ភាព និង ៧ ក្រុមហ៊ុន​ផ្សេង​ទៀត​លាក់​ទីតាំង​។

អ្វី​ដែល​ជា​ការ​កត់សម្គាល់​ក្រុមហ៊ុន​ទាំងនោះ​ហាក់បីដូច​ធ្វើ​អាជីវកម្ម​ស​ម្លាប់​ប្រជាពលរដ្ឋ​ដោយ​ប្រយោល​ទាំង​មិនដឹង​ខ្លួន​។​ដំបូង​មាន​ក្រុមហ៊ុន​មួយ​ទៅ​ទាក់ទង​ដាក់​កម្ចី​បន្ទាប់​មក​ត្រូវ​បង់​សង់​លើស​ពី​៣​ម៉ឺន​រៀល​ជា​រៀង​រាល់ថ្ងៃ បើ​ថ្ងៃ​ណា​ខកខាន​ត្រូវ​បូក​សរុប​នៅ​ថ្ងៃ​បន្ទាប់ លុះ​យឺតយ៉ាវ​គន​ច្រើន​ដង​ពុំ​មាន​លទ្ធភាព ក្រុមហ៊ុន​នោះ​និង​ចង្អុលបង្ហាញ​អោយ​ក្រុមហ៊ុន​ផ្សេងទៀត​ទៅ​ទម្លាក់​កម្ចី​ដើម្បី​យក​លុយ​ថ្មី​សង​លុយ​ចាស់​យូ​ៗ​ទៅ​ប្រជាពលរដ្ឋ​វ័ន​ករ​ដោយសារ​បំណុល​ជា​ទិស រត់ចោលផ្ទះ​ដោយ​មិនដឹង​មូលហេតុ​។

បច្ចុប្បន្ន​ទីតាំង​មួយ​ចំនួន​ក្រោយ​ពី​មានការ​ប្រកាស​ពី​ក្រសួងមហាផ្ទៃ​នា​ពេល​ថ្មី​ៗ​នេះ​ក៏​បាន​រើ​បង្វេច ខ្លះ​ៗ​និង​ដុត​បំផ្លាញ​ឯកសារ​ចោល​ផង​ផង​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ