(ថៃ)៖ អណ្តាតភ្លើងដ៏សន្ធោសន្ធៅកាន់តែបន្តរីកធំទៅៗ ទោះបីជាមានក្រុមអ្នកពន្លត់អគ្គិភ័យ និងរថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿងកំពុងខិតខំញាប់ដៃញាប់ជើងបាញ់ពន្លត់យ៉ាងណា ក៏នៅតែមិនទាន់អាចគ្រប់គ្រងស្ថានការណ៍បាននៅឡើយនោះទេ ក្រោយភ្លើងឆេះអស់រយៈពេលជាច្រើនម៉ោងទៅហើយនោះ ។

រាប់ចាប់ពីម៉ោងប្រហែល០៦ និង៣០នាទីព្រឹក មកទល់នឹងនឹងម៉ោង១០:០០ព្រឹក នាថ្ងៃសុក្រ ទី៣ ខែតុលា នេះ ហេតុការណ៍អគ្គិភ័យឆាបឆេះហាងលក់គ្រឿងចក្រឧបករណ៍សំណង់ រួមទាំងប្រេងម៉ាស៊ីន ដែលមានទីតាំងនៅតាមបណ្តោយផ្លូវសុខុមវិទ ត្រង់ផ្លូវបំបែកសណ្ឋាគារ Rayong Orchid កណ្តាលក្រុងរ៉ាក់យ៉ង ដោយពេលនេះ អណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅរាលដាលទៅដល់ផ្នែកខាងក្រោយនៃហាង ដែលជាឃ្លាំងស្តុកប្រេងម៉ាស៊ីន ហើយក៏ជាឃ្លាំងស្តុកទំនិញរបស់ហាងនោះផងដែរ ។

ជាពិសេស អ្វីដែលគួរឱ្យបារម្ភនោះ នៅជាប់គ្នានឹងហាងដែលឆេះ គឺមានស្ថានីយប្រេងសាំង Shell ថែមទៀតផង ។



ចែករំលែកព័តមាននេះ