ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ដែល​កំពុង​តែ​ពរ​ពោះ​កូនភ្លោះ គួរតែ​ប្រយ័ត្ន​ពី​៤​ចំណុច​នេះ

2 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ចំណុច​ដែល​អ្នក​ម្តាយ​គួរតែ​ប្រយ័ត្ន​ពេល​ដែល​មានកូន​ភ្លោះ​។ តើ​មាន​អ្វី​ខ្លះទៅ? ក្នុង​ពេល​ដែល​អ្នក​ពរ​ពោះ​កូនភ្លោះ គួរតែ​ញ៉ាំ​ឲ្យ​បាន​គ្រប់មុខ ទើប​អាច​ស្រូ​ក​យក​សារធាតុចិញ្ចឹម និង​វីតាមីន​បាន​គ្រប់គ្រាន់​សម្រាប់​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ​។ អ្នក​ម្តាយ​ដែល​ពរ​ពោះ​កូនភ្លោះ គួរតែ​ទៅ​ពិនិត្យ​ឲ្យ​បាន​ទៀងទាត់ ព្រោះ​ការ​មានកូន​ភ្លោះ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ចំណុច​ដែល​អ្នក​ម្តាយ​គួរតែ​ប្រយ័ត្ន​ពេល​ដែល​មានកូន​ភ្លោះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ក្នុង​ពេល​ដែល​អ្នក​ពរ​ពោះ​កូនភ្លោះ គួរតែ​ញ៉ាំ​ឲ្យ​បាន​គ្រប់មុខ ទើប​អាច​ស្រូ​ក​យក​សារធាតុចិញ្ចឹម និង​វីតាមីន​បាន​គ្រប់គ្រាន់​សម្រាប់​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ​។

អ្នក​ម្តាយ​ដែល​ពរ​ពោះ​កូនភ្លោះ គួរតែ​ទៅ​ពិនិត្យ​ឲ្យ​បាន​ទៀងទាត់ ព្រោះ​ការ​មានកូន​ភ្លោះ អត្រា​នៃ​ការ​គ្រោះថ្នាក់​គឺ​ខ្ពស់​ជាង​ពរ​ពោះ​កូន​មួយ​។ ជា​ពិសេស អ្នក​ម្តាយ​ក៏​ងាយ​ប្រឈម​នឹង​អាកា​រៈ​លើសឈាម​ផង​ដែរ​។ ដូចនេះ មាន​តែ​ការ​ពិនិត្យ​ឲ្យ​បាន​ទៀងទាត់​ទេ ទើប​អាច​ប្រកបដោយ​សុវត្ថិភាព​។

អ្នក​ម្តាយ​គួរតែ​ប៉ូវ​សារ​ធាតុដែក​ឲ្យ​បាន​គ្រប់គ្រាន់ ព្រោះ​ខ្វះ​សារធាតុ​ដែក​អាច​ធ្វើ​ឲ្យ​រាង​កាយ​អ្នក​ម្តាយ​ខ្វះ​ឈាម​បាន ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ខ្លាំង​ណាស់​។

អ្នក​ម្តាយ​គួរតែ​រក្សា​អារម្មណ៍​ឲ្យ​ស្ងប់ មិន​គួរ​គិត​ច្រើន ព្រួយបារម្ភ​ច្រើន ភ័យ​ច្រើន ឬ​មួល​ម៉ៅ​ច្រើន​នោះ​ទេ ព្រោះ​សុទ្ធតែ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទាំងអស់​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ