ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តក្រចេះ​បាន​ជម្លៀស​ពលរដ្ឋ​៤០០​គ្រួសារ ប៉ះពាល់​ផ្ទះសម្បែង​៣.៤២៨​ខ្នង ខណៈ​ជំនន់​ទឹកភ្លៀង​ហក់​ឡើង​ជិត​កម្រិត​ប្រកាស​អាសន្ន

1 នាទី មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ស្ថានភាព​ជំនន់​ទឹកភ្លៀង និង​ទឹកជំនន់​ទន្លេមេគង្គ​ខេត្តក្រចេះ គិត​ចាប់ពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ដល់​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២៥ បាន​បង្ក​ផល​ប៉ះពាល់​ដល់​ផ្ទះសម្បែង​៣.៤២៨​ខ្នង…

ខេត្តក្រចេះ ៖ ស្ថានភាព​ជំនន់​ទឹកភ្លៀង និង​ទឹកជំនន់​ទន្លេមេគង្គ​ខេត្តក្រចេះ គិត​ចាប់ពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ដល់​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២៥ បាន​បង្ក​ផល​ប៉ះពាល់​ដល់​ផ្ទះសម្បែង​៣.៤២៨​ខ្នង ជម្លៀស​ប្រជាជន​៤០០​គ្រួសារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​បាន​រង​ការ​វាយប្រហារ​ពី​ជំនន់​ទឹកភ្លៀង និង​ទឹកជំនន់​ទន្លេមេគង្គ ។

លោក​គង់ គឹ​ម​នី អភិបាលរង និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គ​.​គ​.​ម​.​ខ​ឲ្យ​ដឹង​ថា កម្ពស់​ទឹកទន្លេ​មេគង្គ កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៥ នេះ កម្ពស់​ទឹក​ហក់​ឡើង​២១.៦២​ម៉ែត្រ ខណៈ​កម្ពស់​ទឹក​ប្រុង​ប្រយ័ត្ន ២២,០០​ម៉ែត្រ ។ ការ​ជន់​ឡើង​នៃ​កម្រិត​ទឹក​ខាងលើ បាន​បង្ក​ផល​ប៉ះពាល់ និង​ខូចខាត​ចំនួន​៣៩​ឃុំ ស្មើនឹង​១៧៤​ភូមិ ក្នុង​ក្រុង​ស្រុក ទាំង​០៧​នៃ​ខេត្តក្រចេះ ។
ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ចំនួន​១០.៥៣២​គ្រួសារ ស្មើ​៤១.២៣៦​នាក់ ស្ត្រី​២១.១១០​នាក់ ។ ជម្លៀស​ប្រជាជន​៤០០​គ្រួសារ ស្មើ​១.៦៤១​នាក់ ស្ត្រី​៨៦៦​នាក់​។ ប៉ះពាល់ ផ្ទះសម្បែង​៣.៤២៨​ខ្នង សាលារៀន​៣០​កន្លែង មណ្ឌល​សុខភាព​០២​កន្លែង វិហារ​សាសនា ៧​កន្លែង និង​អគារ​រដ្ឋបាល​០៥​កន្លែង ។

ពាក់ព័ន្ធ​វិស័យ​កសិកម្ម​បាន​ប៉ះពាល់​ស្រូវ​សន្ទូង​. ពង្រោះ​សរុប​៣.៦៧៧​ហិ​កតា ។ ប៉ះពាល់​ដំណាំ​រួម​ផ្សំ​សរុប​៦១១​ហិ​កតា​។ ហេដ្ឋារចនាសម្ព័ន្ធ​លិច​ផ្លូវ​បេតុង (​ជនបទ​) ១.០០២ ម៉ែត្រ ។ លិច​ផ្លូវ​ក្រួស​ក្រហម ដីស​ប្រវែង​១៦៦.២៤១​ម៉ែត្រ ។ លិច​ស្ពាន​បេ​ឡេ​តិ៍ ១២​កន្លែង​។ ប៉ះពាល់​អណ្តូងស្នប់ ៧០១​កន្លែង​. អណ្តូង​ជីក ០៤​កន្លែង បង្គន់​អនាម័យ ១៣៩៣ កន្លែង​។

លោក គង់ គឹ​ម​នី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន គ​.​គ​.​ម​.​ខ បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត ដើម្បី​ពិនិត្យ​ផែនការ​ត្រៀម​បម្រុង​គ្រោះ​មហន្តរាយ​ដោយ​ទឹកជំនន់ និង​ជំនន់​ទឹកភ្លៀង និង​បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត និង​អាជ្ញាធរ​ស្រុក ឃុំ​ចុះ​ពិនិត្យ​ស្ថានភាព​លិចលង់ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ នៅ​ភូមិ​ផ្ដើម និង​ភូមិ​តា​ងួ​ន ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។

កាលពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ លោក វ៉ា ថន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត អញ្ជើញ​នាំ​យក​អំណោយ​មនុស្សធម៌ របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក្រចេះ ប្រគល់​ជូន​ដល់​គ្រួសារ​ងាយ​រង​គ្រោះ ចាស់​ជ ចាស់ជរា ស្ត្រី​មេម៉ាយ កុមារ​កំព្រា និង​គ្រួសារ​កងទ័ព​ជួរ​មុខ នៅ ក្រុង​ក្រចេះ សរុប​ចំនួន១០៤​គ្រួសារ ក្នុង​ពេល​ទឹកជំនន់ ។

នា​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២៥ លោក វ៉ា ថន អភិបាលខេត្ត និង​ជា​ប្រធាន គ​.​គ​.​ម​.​ខ ដឹកនាំ​ក្រុម លេខាធិការដ្ឋាន គ​.​គ​.​ម​.​ខ ចូលរួម​អមដំណើរ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី អនុប្រធាន ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ ដែល​បង្ក​ផល​ប៉ះពាល់​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ ស្ថិត​នៅ​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ និង​ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ដែល​មាន ស្រូវ​ជា​ច្រើន​ហិ​កតា​ខូចខាត ដោយសារ​ទឹកជំនន់ កើនឡើង​ក្នុង
រយៈពេល​កន្លង​មក​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ