ខេត្តស្វាយរៀង៖ មានរថយន្តធុនយក្សប្រភេទវ៉េអងដឹកទំនិញពេញទ្រុងបម្រុងឆ្លងដែនទៅប្រទេសវៀតណា មតាមច្រកទ្វារតំបន់ព្រំដែនខ្សែដែក សង្ស័យជាទំនិញគេចពន្ធ ទើបលោកប្រធានប៉ុស្តិ៍ច្រកទ្វាព្រំដែនតំបន់ខ្សែដែកឃាត់សួរនាំចាប់ពីម៉ោង៧និង០០នាទីព្រឹកថ្ងៃទី១ តុលា ឆ្នាំ២០២៥ រហូតដល់ម៉ោង៧និង៤២នាទីយប់ ទើបឲ្យអ្នកបើកបររថយន្តខាងលើបើកចេញពីច្រកទ្វារព្រំដែនត្រឡប់ក្រោយវិញ។
ករណីនេះកើតឡើងនៅប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនខ្សែដែកស្ថិតក្នុងភូមិត្រស់ឃុំត្រស់ស្រុករមាសហែក។
បើតាមលោកមេប៉ុស្ត៍ច្រកទ្វារតំបន់ព្រំដែនខ្សែដែក បានប្រាប់កោះសន្តិភាពថា រថយន្តប្រភេទវ៉េអង ០១គ្រឿងដែលដឹកទំនិញពេញទ្រុង ដោយគ្របក្រណាត់តង់ជិតមិនដឹងថាជាទំនិញអ្វីទេ បានមកសុំឆ្លងដែនទៅប្រទេសវៀតណាមសង្ស័យជាទំនិញគេចពន្ធ ទើបរូបលោកបានឃាត់សួរនាំ រកឯកសារឬច្បាប់អនុញ្ញាតិ ពីមន្ត្រីជំនាញគយ ក៏ប៉ុន្តែ អ្នកបើកបររថយន្តនិងអ្នករត់ការ ប្រាប់ថាទំនិញជាទំនិញមេ គឺជាទំនិញបង់ពន្ធគយនិងរដ្ឋាករស្របច្បាប់ ហើយបានបង់ពន្ធរួចរាល់ហើយ។
ប្រភពបន្តថា ពេលលោកសួររកឯកសារ ពួកគេប្រាប់ថា នៅមេ សូមទាក់ទងទៅមេម្ចាស់អីវាន់ផ្ទាល់ទៅ។ ការទំនាក់ទំនងម្ចាស់ទំនិញមិនព្រមមកជួបផ្ទាល់ លោកក៏បានសួរទៅលោកផេងសាវិនប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំនៅប៉ុស្ត៍ច្រកទ្វារព្រំដែនទ្វេភាគីដូង ក៏ប៉ុន្តែមិនឃើញមន្ត្រីគយណាម្នាក់ចុះមកពិនិត្យរថយន្តសង្ស័យឡើយគិតចាប់ពី៧និង០០នាទីព្រឹកថ្ងៃដដែលរហូតដល់ម៉ោង៧និង៤២នាទីយប់។ លោកបានឲ្យអ្នកបើកបររថយន្តយករថយន្តសង្ស័យខាងលើចេញពីខាងមុខប៉ុស្ត៍ត្រឡប់ទៅក្រោយវិញ មិនអនុញ្ញាតិឲ្យឆ្លងដែនទៅប្រទេសវៀតណាមទេ ។
ដោយម្ចាស់ទំនិញមិនផ្តល់ឯកសារនិងមិនប្រាប់ថាជាទំនិញអ្វី ហើយមន្ត្រីជំនាញគយនិងរដ្ឋាករ សាខាខេត្តស្វាយរៀងនិងមន្ត្រីការិយាល័យគយនិងរដ្ឋាករប្រចាំច្រកទ្វារព្រំដែនទ្វេភាគីដូងស្រុករមាសហែកក៏មិនព្រមចុះមកពិនិត្យមើលដែរ។
ទាក់ទិនករណីនេះដែរលោកឆេងសាវិន ប្រធានការិល័យគយនិងរដ្ឋាករនៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានប្រាប់កោះសន្តិភាពនៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២តុលា២០២៥នេះថា លោកមិនបានដឹងទេ ។
ចំណែកមហាជនបានលើកឡើងថា បញ្ហារថយន្តធុនយក្សដឹកទំនិញបម្រុងលោតឆត្រ័ឆ្លងដែនទៅប្រទេសវៀតណាមនេះ គេឃើញអ្នករត់ការជិះរថយន្តទំនើបៗ មកចចារ ។ ទំនិញនេះជារបស់មេ សុំឲ្យលោកមេប៉ុស្ត៍សម្រួល តែលោកមេប៉ុស្ត៍តបវិញថា កុំយកឈ្មោ មេ មក បន្លាចលោកមិនស្របទេ សូមឲ្យម្ចាស់ទំនិញយកឯកសារនាំទំនិញចេញនិងបង់ពន្ធរួចរាល់ទៅចុះ។
មហាជនលើកឡើងទៀតថា តើទំនិញមេថ្នាក់ណាទៅណ បានជាលោកផ្កាយ២យកពេលវេលាហក់មករត់ការឱ្យ?
ទោសបីជាយ៉ាងណា លោកប្រធានប៉ុស្ត៍ច្រកទ្វាតំបន់ព្រំដែនខ្សែដែកមិនអនុញ្ញាតិឲ្យឆ្លងដែនចេញទៅប្រទេសវៀតណាមឡើយ រហូតដល់វេលាម៉ោង២ និង២០នាទីរសៀលថ្ងៃទី២តុលានេះរថយន្តដឹកទំនិញខាងលើមកចតនៅក្នុងភូមិត្រស់ឃុំត្រស់និងឃើញអ្នករត់ការបើករថយន្តទំនើបមកដល់បើកចុះបើកឡើងទំនាក់ទំនងមេប៉ុស្ត៍ដើម្បីឆ្លងដែនទៅវៀតណាមក៏ប៉ុន្តែទៅមិនរួចដោយអ្នកសារព័ត៌មានតាមប្រម៉ាញ់។
ពេលណាបានទទួលឈ្មោះផ្កាយ២ក្រសួងមករត់ការណ៍ យើងនឹងផ្សាយជូននៅពេលក្រោយទៀត ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕











ចែករំលែកព័តមាននេះ