ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គិតមកដល់ពេលនេះ ស្រូវវស្សាដាំដុះបានជិត៣០ម៉ឺនហិកតា ស្មើ៩៧,៧២% ក្នុងភូមិសាស្រ្តខេត្តព្រៃវែង

12 ម៉ោង មុន

ខេត្តព្រៃវែង៖ ​គិតមកដល់ពេលនេះ ការងារបង្កបង្កើនផលស្រូវវស្សាអនុវត្តបាន ជិត៣០ម៉ឺនហិកតា ស្មើនឹង ៩៧,៧២% នៃផែនការ​​ ក្នុងភូមិសាស្រ្តខេត្តព្រៃវែង ខណៈអាជ្ញាធរមានសមត្ថកិច្ចត្រៀមចុះអន្តរាគមន៍គ្រោះទឹកជំនន់ដើម្បីបញ្ចៀសការខូចខាតផលដំណាំរបស់​ប្រជាកសិករ។​យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម…

ខេត្តព្រៃវែង៖ ​គិតមកដល់ពេលនេះ ការងារបង្កបង្កើនផលស្រូវវស្សាអនុវត្តបាន ជិត៣០ម៉ឺនហិកតា ស្មើនឹង ៩៧,៧២% នៃផែនការ​​ ក្នុងភូមិសាស្រ្តខេត្តព្រៃវែង ខណៈអាជ្ញាធរមានសមត្ថកិច្ចត្រៀមចុះអន្តរាគមន៍គ្រោះទឹកជំនន់ដើម្បីបញ្ចៀសការខូចខាតផលដំណាំរបស់​ប្រជាកសិករ។

យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នាថ្ងៃ​ទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត បានអញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្ដាអាងទឹកសំខាន់ៗមួយចំនួនក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យអាងទឹកទំនប់ប្រមូលដុំ អាងទឹកទំនប់ស្ទឹងជោរ និងអាងទឹកទំនប់ស្នេហ៍ ដែលអាងទឹកភាគច្រើនទទួលបានបរិមាណទឹកពេញបរិបូរណ៍។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា គិតមកដល់ពេលនេះការងារបង្កបង្កើនផលស្រូវវស្សាអនុវត្តបាន ២៩៣.១៦១ហិកតា ស្មើនឹង ៩៧,៧២% នៃផែនការ ៣០០.០០០ហិកតា។ ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះអន្តរាគមន៍ ដើម្បីបញ្ចៀសការខូចខាតដល់ដំណាំរបស់បងប្អូនប្រជាកសិករ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ