ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ច្បារ​អំពៅ​ទី​២ ចុះ​ធ្វើ​រដ្ឋបាល​តំបន់​ស្មុគស្មាញ ដើម្បី​ទប់ស្កាត់​បទល្មើស

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​បង្ការ​ទប់ស្កាត់ នូវ​រាល់​បញ្ហា​អសន្តិសុខ ដែល​អាច​កើត​មាន​ឡើង បង្ក​ភាព​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​មាន​ក្រុម​ក្មេង​ទំនើង តែងតែ​ចេញចូល និង​ប្រមូលផ្ដុំ​គ្នា​ទាំង​យប់​ថ្ងៃ គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ច្បារ​អំពៅ​ទី​២…

រាជធានី​ភ្នំពេញ ៖ ដើម្បី​បង្ការ​ទប់ស្កាត់ នូវ​រាល់​បញ្ហា​អសន្តិសុខ ដែល​អាច​កើត​មាន​ឡើង បង្ក​ភាព​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​មាន​ក្រុម​ក្មេង​ទំនើង តែងតែ​ចេញចូល និង​ប្រមូលផ្ដុំ​គ្នា​ទាំង​យប់​ថ្ងៃ គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ច្បារ​អំពៅ​ទី​២ បាន​ចុះ​ធ្វើ​រដ្ឋបាល​នៅ​តំបន់​ស្មុគស្មាញ ។

ការ​ចុះ​រដ្ឋបាល​នេះ​ដែរ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ០២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២៥ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក ចេ​ង មុន្នី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ និង​លោក​វរសេនីយ៍ឯក ម៉ៅ សឿ​ត អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ណែនាំ​ដល់​លោក​វរសេនីយ៍ត្រី អ៊ុ រតនា នាយ​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​តាម​តំបន់​អណាធិបតេយ្យ នៅ​ចំណុច ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ត្រី អ៊ុ រតនា នាយ​ប៉ុស្តិ៍​នគរបាល​ច្បារ​អំពៅ​ទី​២ បញ្ជាក់​ថា ព្រោះ​តំបន់​នេះ​ជា​តំបន់​ភូមិសាស្ត្រ​ស្មុគស្មាញ ឧស្ស​ហ៍ក​កើត​មាន​សកម្មភាព​ក្មេង​ទំនើង ជន​ញៀន​ថ្នាំ និង​អំពើ​អសន្តិសុខ​មួយ​ចំនួន ដែល​កើត​មាន​ឡើង​ទាំង​ពេល​យប់ និង​ពេល​ថ្ងៃ បង្ក​ជា​ក្តី​ព្រួយបារម្ភ​ដល់​ពលរដ្ឋ​ជា​ច្រើន​រស់នៅ​ក្នុង​តំបន់​នេះ ។

លោក បន្ត​ថា បច្ចុប្បន្ន​នេះ ភាព​អាណា​ធិ​ប​តេ​យ្យ និង​សកម្មភាព​អសន្តិសុខ​មួយ​ចំនួន​នៅ​តំបន់​នេះ មាន​ភាពល្អ​ប្រសើរ​ឡើង​ច្រើន​ហើយ ប៉ុន្តែ​ទោះជា​យ៉ាងណា កម្លាំង​អាជ្ញាធរ ក៏​មិន​បាន​បន្ធូរ​ដៃ​ក្នុង​ការ​មាន​វិធានការ​រដ្ឋបាល​លើ​បញ្ហា​នេះ នោះ​ឡើយ គឺ​នៅ​បន្ត​ធ្វើ​កិច្ច​ការងារ​នេះ រហូត​ទទួល​បាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ដើម្បី​ជា​ការ​ធានា​បាន​សន្តិសុខ​ល្អ​ជូន​ពលរដ្ឋ ។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ភូមិ​ដើម​ស្លែង បាន​សម្តែង​ក្តី​សប្បាយ​រីករាយ និង​ពេញចិត្ត​បំផុត​ចំពោះ​សកម្មភាព​ចុះ​ធ្វើ​រដ្ឋបាល​របស់​ក្រុម​អាជ្ញាធរ ដែល​នេះ​ជា​ការ​ទប់ស្កាត់ បង្ការ​បាន​ពី​សកម្មភាព​អសន្តិសុខ​នានា ដែល​តែង​កើត​មាន​ឡើង​ពី​ជន​ទំនើង ឬ​មុខសញ្ញា​ជា​ក្រុម​ជនសង្ស័យ​ផ្សេង​ៗ ដែល​យក​តំបន់​នេះ ជាទី​កន្លែង​ស្នូល​សម្រាប់​ប្រព្រឹត្តិ​បទល្មើស ។

សូម​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដែល​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ច្បារ​អំពៅ​ទី​២ ចុះ​ធ្វើ​រដ្ឋបាល​នៅ​តំបន់​ដែល​មាន​ភាព​អណាធិបតេយ្យ និង​ស្មុគស្មាញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ