ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បង្ក្រាប​ក្រុម​ចាប់ ឃាត់ខ្លួន​ចិន និង​ខ្មែរ៨​នាក់ ​រំដោះ​ជន​រង​គ្រោះ​​២​​នាក់​ដោយ​សុវត្ថិភាព

9 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ​ក្រុម​ចាប់ជំរិត​ទា​ប្រាក់ ​ជា​ជនជាតិ​ចិន ​និង​ខ្មែរ ​ចំនួន​៨នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​, ខេត្ត​ព្រះ​សីហ​នុ…

រាជធានី​ភ្នំពេញ ៖ ​ក្រុម​ចាប់ជំរិត​ទា​ប្រាក់ ​ជា​ជនជាតិ​ចិន ​និង​ខ្មែរ ​ចំនួន​៨នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​, ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកណ្តាល ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បានជា​បន្តបន្ទាប់​ ក្រោយ​ពី​ធ្វើ​សកម្មភាព​ចាប់ជំរិត​ទារ​ប្រាក់ ពីជនរងគ្រោះជនជាតិ​ចិន​សញ្ជាតិ​កា​ណា​ដា ​នៅ​ក្នុង​សង្កាត់​វាលវង់​ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​ ព្រមទាំង​រំដោះ​ជន​រង​គ្រោះ ​ត្រឡប់​មក​វិញ​ ដោយ​សុ​វត្តិភាព​ ។

ជនសង្ស័យ​រូប​នោះ​ រួមមាន ៖
១. ឈ្មោះ ZHU LI MIN ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ចិន​
២. ឈ្មោះ HE YE ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន​
៣.​ ឈ្មោះ HE SHUAI ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន
៤. ​ឈ្មោះ WANG HUA XIE ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិ​ចិន​
៥. ឈ្មោះ យឿ​ន វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ​
៦​. ឈ្មោះ ដោម សីហា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ​
៧.​ ឈ្មោះ យ៉ា ចំរុង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ​
និង​៨. ​ឈ្មោះ វ៉ែន ដា​វីត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ​ ។

តាម​នគរបាល នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៥ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ទទួល​បណ្តឹង​តាម​រយៈ​ទូរសព្ទ​ដៃ ដោយ​មាន​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​ជម្រិត​ទារប្រាក់ បង្ក​ដោយ​ជនសង្ស័យ​មួយ​ក្រុម​ជនជាតិ​ចិន ជិះ​រថយន្ត ១​គ្រឿង ម៉ាក​ TOYOTA ALPHARD ពណ៌​ស បាន​ធ្វើ​សកម្មភាព​ចាប់​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ JACKY TANG SAI TING ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន សញ្ជាតិ​កា​ណា​ដា ចេញពី​សណ្ឋាគារ​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មកា​រា រាជធានី​ភ្នំពេញ​ ។

តាម​នគរបាល​ព្រហ្មទណ្ឌ​ បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្រោយ​ពី​មាន​ហេតុការណ៍​នេះ​ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន វរសេនីយ៍ឯក ហែម បូ​ណា និង​វរសេនីយ៍ឯក ឆាន់ គី​ម​លី អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​, ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកណ្តាល ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី និង​ជំនាញ រហូត​កំណត់​បាន​អត្តសញ្ញាណ​របស់​ក្រុម​ជនសង្ស័យ​ខាងលើ​។​ លុះ​នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ធ្វើការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ខាងលើ​ នៅ​ចំណុច​ស្ថិត​ក្នុង​ផ្លូវ​៥៨ ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ រហូត​នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៧​និង​៤០​នាទី កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៨​នាក់​ ។

បន្ទាប់​ពី​បង្ក្រាប​បាន​សមត្ថកិច្ច​ក៏​បាន​ជួយ​សង្គ្រោះ​បាន​ជន​រង​គ្រោះ​ម្នាក់​ទៀត​មានឈ្មោះ MA CHANG ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ចិន ដែល​ក្រុម​ជនសង្ស័យ​កំពុងធ្វើការ​បង្ខាំង ទុក នៅ​ចំណុច​សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង​។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ