ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹមថ្ងៃ​ទី​១ ខែតុលា មាន​ប្រជាពលរដ្ឋប្រមាណ១​ពាន់​គ្រួសារ ​ស្នាក់​នៅ​ទីទួល​សុវត្ថិភាព​ និង​ផ្ទះ​​ជាង៨០០​ខ្នង ត្រូវ​ជន់​លិច

1 នាទី មុន

ខេត្ត​ត្បូងឃ្មុំ ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី គន់ គី​ម បានឱ្យ​ដឹង​ថា គិត​មក​ទល់​ពេល​នេះ មាន​ប្រជាពលរដ្ឋ​ស្នាក់​នៅ​ទីទួល​សុវត្ថិភាព​ចំនួន​ប្រមាណ ១​ពាន់​គ្រួសារ និង​មានផ្ទះ​ចំនួន​ជាង…

ខេត្ត​ត្បូងឃ្មុំ ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី គន់ គី​ម បានឱ្យ​ដឹង​ថា គិត​មក​ទល់​ពេល​នេះ មាន​ប្រជាពលរដ្ឋ​ស្នាក់​នៅ​ទីទួល​សុវត្ថិភាព​ចំនួន​ប្រមាណ ១​ពាន់​គ្រួសារ និង​មានផ្ទះ​ចំនួន​ជាង ៨០០​ខ្នង បណ្តាល​ជន់​លិច ខណៈ​ខេត្ត​ត្បូងឃ្មុំ ទឹកជំនន់​បាន​ប៉ះពាល់​ចំនួន​២​ស្រុក ដែល​ជាប់​នឹង​ទន្លេមេគង្គ គឺ​ស្រុក​ត្បូងឃ្មុំ និង​ស្រុក​ក្រូចឆ្មារ ។

ក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទីទួល​សុវត្ថិភាព ដែល​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ទន្លេមេគង្គ ក្នុង​ឃុំ​ជី​រោទ៍​១ និង​ឃី​ទន្លេ​បិទ បាន​ជម្លៀស​កាលពី​ក្នុង​រយៈពេល​ប៉ុន្មាន​កន្លង​មកនេះ បន្ទាប់​ពី​រយៈពេល​២​ស​ប្តា​ហ៍ នៃ​ដំណាច់​ខែកញ្ញា កម្ពុជា​ទទួល​ឥទ្ធិពល​ព្យុះ​ជា​បន្តបន្ទាប់​រហូត​បង្ក​ជា​ជំនន់​ទឹកភ្លៀង កាលពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៥ ។

ឯកឧត្តម ទេស​រដ្ឋមន្ត្រី គន់ គី​ម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ មាន​ប្រសាសន៍​ថា ផ្អែក​តាម​ស្ថានភាព​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ បាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​តាម​ការ​កំណត់​របស់​អាជ្ញាធរ និង​មួយ​ចំនួន​ទៀត​អាជ្ញាធរ ព្រមទាំង​កងកម្លាំង​បាន​ត្រៀម​រួចរាល់ ដើម្បី​ជម្លៀស​ពី​លំនៅ​ដ្ឋា​ន ក្នុង​ករណី​ទឹកទន្លេ​មេគង្គ​កើនឡើង ។

ឯកឧត្តម ទេស​រដ្ឋមន្ត្រី បញ្ជាក់​ទៀត​ថា អាជ្ញាធរ​បាន​ផ្តល់​អំណោយ និង​សម្ភារៈ​ប្រើប្រាស់​ជូន​ប្រជាពលរដ្ឋ​នៅ​ទីទួល​សុវត្ថិភាព ក៏​ដូច​ចាត់តាំង​ក្រុម​គ្រូពេទ្យ​ប្រចាំការ ដើម្បី​ពិនិត្យ​ថែទាំ​សុខភាព​ផង​ដែរ ។

ជាមួយនឹង​ស្ថានភាព​ប្រែប្រួល​ពី​ទឹកជំនន់ ឯកឧត្តម ទេស​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​អាជ្ញាធរ និង​កងកម្លាំង​ពាក់ព័ន្ធ​ត្រូវ​ត្រៀម​អន្តរាគមន៍ និង​ជួយ​សង្គ្រោះ​ឱ្យ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា​ផង​ដែរ ។

ក្នុង​ថ្ងៃ​ដដែល ឯកឧត្តម ទេស​រដ្ឋមន្ត្រី បាន​បន្ត​ធ្វើ​ដំណើរ​ពិនិត្យ​នៅ​ខេត្តកំពង់ធំ ដែល​មាន​ស្រូវ​ប៉ះពាល់ និង​ខូចខាត ក្នុង​ឃុំ​ក្តី​ដូន ស្រុក​កំពង់ស្វាយ ដោយសារ​ទឹកជំនន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ