ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់ផែទេសចរណ៍កំពង់ចាម គ្រោងនឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៣ ខែតុលា ដើម្បីបម្រើដល់ការតភ្ជាប់ផ្លូវនាវាចរណ៍

7 ម៉ោង មុន

ខេត្តកំពង់ចាម៖ កំពង់ផែដែកទេសចរណ៍ខេត្តកំពង់ចាម គ្រោងនឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ​ដែលនឹងផ្តល់ប្រយោជន៍ដ៏ធំធេង ដល់ខេត្តកំពង់ចាម និងបម្រើដល់ ការតភ្ជាប់ផ្លូវនាវាចរណ៍…

ខេត្តកំពង់ចាម៖ កំពង់ផែដែកទេសចរណ៍ខេត្តកំពង់ចាម គ្រោងនឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ​ដែលនឹងផ្តល់ប្រយោជន៍ដ៏ធំធេង ដល់ខេត្តកំពង់ចាម និងបម្រើដល់ ការតភ្ជាប់ផ្លូវនាវាចរណ៍ ទៅកាន់ខេត្ត តាមបណ្តោយផ្លូវទឹកនានា​។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សាខេត្ត ព្រមទាំងតំណាងក្រសួងពាក់ព័ន្ធ នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមប្រារព្ធពិធីសាសនាប្រុងពាលី សូត្រមន្ត បួងសួងសុំសេចក្តីសុខ ក្នុងការបើកការដ្ឋានគម្រោងសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។

បើតាមរដ្ឋបាលខេត្តកំពង់ចាម​, កំពង់ផែដែកទេសចរណ៍ខេត្តកំពង់ចាម គ្រោងនឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ហើយគម្រោងនេះ ជាគម្រោងកែលម្អកំពង់ចម្លងចាស់ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ឱ្យប្រែក្លាយជាកំពង់ផែទេសចរណ៍ស្តង់ដា មានសោភណភាព សមស្របសម្រាប់នាវាចូលសំចត ដោយសាងសង់ប្រើប្រាស់ថវិកាជាតិ តាមរយៈចំណតកំពង់ផែទេសចរណ៍ដែកបណ្តែតទឹកនេះ នឹងផ្តល់ប្រយោជន៍ដ៏ធំធេង ដល់ខេត្តកំពង់ចាម និងបម្រើដល់ ការតភ្ជាប់ផ្លូវនាវាចរណ៍ ទៅកាន់ខេត្ត តាមបណ្តោយផ្លូវទឹកនានាផងដែរ។

​គម្រោងកសាងសង់កំពង់ផែទេសចរណ៍ក្នុង ក្រុងកំពង់ចាម គឺជាភាពទាក់ទាញ ដែលអាចឱ្យនាវាទេសចរណ៍ក្នុងស្រុក និងក្រៅស្រុក មកចតបានត្រឹមត្រូវមានសណ្តាប់ធ្នាប់ល្អ និងគ្រោងរៀបចំឱ្យមាន កន្លែងសម្រាប់សម្រាកអង្គុយរង់ចាំរបស់ភ្ញៀវទេសចរ ប្រកបដោយមានផាសុកភាពល្អទៀតផង។ នេះជាការគូសបញ្ជាក់របស់រដ្ឋបាលខេត្តកំពង់ចាម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ