ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលទាំងព្រឹក! ប្រទះ​ឃើញ​ស.ព​បុរស​ម្នាក់​អណ្តែត​​​ក្នុងទឹកប្រឡាយ​ តាម​ផ្លូវ​រថភ្លើង ក្រោយបា.ត់ខ្លួន២ថ្ងៃ​

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សពបុរស​ម្នាក់ ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្ដែត​ទឹក​ប្រឡាយ​ទឹក​ស្អុយ​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​បន្ទាប់​ពី​បាត់​ខ្លួន​២​ថ្ងៃ​។ ហេតុការណ៍​ខាងលើ​នេះ​​បង្កការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ 6 និង 30 នាក់​ព្រឹក​ថ្ងៃ​ទី 3…

រាជធានី​ភ្នំពេញ ៖ សពបុរស​ម្នាក់ ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្ដែត​ទឹក​ប្រឡាយ​ទឹក​ស្អុយ​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​បន្ទាប់​ពី​បាត់​ខ្លួន​២​ថ្ងៃ​។

ហេតុការណ៍​ខាងលើ​នេះ​​បង្កការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ 6 និង 30 នាក់​ព្រឹក​ថ្ងៃ​ទី 3 ខែតុលា​ឆ្នាំ 2025 នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ខាងលិច​តុលាការយោធា​ក្នុងភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ទោះបីជា​យ៉ាងណា​គេ​ពុំ​ទាន់​ដឹង​ថា បុរស​រូប​នោះ​ស្លាប់​ដោយសារ​ធ្លាក់ទឹក​ប្រឡាយ​លង់​ស្លាប់​ឬ​ក៏​ត្រូវ​បាន​គេ​សម្លាប់​ទម្លាក់​ចូល​ទៅ​ក្នុង​ក្រ​ឡាយ​នោះ​ទេ​។

សព​បុរសរងគ្រោះខាងលើ​​រូប​នោះ​ឈ្មោះ​ឃុ​ល វី​រះ អាយុ​២៣​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់​នៅ​ក្រោយ​វត្ត​តាំង​កសាង​ខាងជើង​ក្នុង​សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។

តាម​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​យប់​ថ្ងៃ​ទី 30 ខែកញ្ញា​ឆ្នាំ 2025 បុរស​រូប​នោះ​មក​លេង​ផ្ទះ​មិត្ត​ភ​ក្កិ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ដោយ​អត់​មាន​ពាក់អាវ​។​លុះ​យប់​បន្តិច​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ​ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី 3 ខែតុលា​ឆ្នាំ 2025 មាន​ព្រះសង្ឃ​បាន​ជិះ​ម៉ូតូ​កង់​បី​មក​ឈប់​នៅ​ចំណុច កន្លែង​កើតហេតុ​ក៏​ប្រទះ​ឃើញ​សព​បុរស រូប​នោះ​អណ្ដែត​ទឹក​នៅ​ក្នុង​ប្រឡាយ​រួច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលតែ​ម្ដង​។

តាមប្រភពពី​ឪពុក​របស់ជនរងគ្រោះ​​បាន​ឲ្យ​ដឹង​ថា កូនប្រុស​បាន​បាត់​ខ្លួន រយៈពេល​២​ថ្ងៃ​មក​ហើយ​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​ដើរ​រកតែ​ពុំ​ឃើញ​មិន​នឹក​ស្មានថា ប្រទះ​ឃើញ​សព​នៅ​ក្នុង​ត្រឡាយ​ទឹក​បែប​នេះ​។​

តាម​ប្រភពពីឪពុករបស់ជនរងគ្រោះ​​បាន​ឲ្យ​ដឹង​ទៀត​ថា ​កូនប្រុស​របស់​​គាត់​​ចេះ​ហែល​ទឹក​មិន​អាច​លង់ទឹក​ស្លាប់​នោះ​ទេ​។​ទោះបីជា​យ៉ាងណា​រង​ចាំ​សមត្ថកិច្ច​ជំនាញ​ចុះ​ពិនិត្យ​សិន​ទើប​បញ្ជាក់​ថា​សប្បុរស​រូប​នោះ​ស្លាប់​ដោយសារ​អ្វី​ពិតប្រាកដ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ